ប្រធាន បក្សប្រឆាំង ចេញទៅ សហគមន៍ អឺរ៉ុប ភ្លាមៗ បន្ទាប់ ពីភ្ជុំបិណ្ឌ រួច
RFA / វិទ្យុ អាស៊ី សេរី | ១៣ តុលា ២០១៥
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានចេញទៅ សហគមន៍អឺរ៉ុ បភ្លាមៗ កាលពីយប់ ថ្ងៃទី១២ តុលា បន្ទាប់ ពីពិធីភ្ជុំបិណ្ឌ បានបញ្ចប់។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ នៅថ្ងៃទី១៣ តុលាថា លោក សម រង្ស៊ី មានបេសកម្មរយៈពេល៣សប្ដាហ៍ នៅសហគមន៍អឺរ៉ុប និងប្រទេសដទៃទៀត ដើម្បី បើកកិច្ចប្រជុំជាមួយសកម្មជនគណបក្សសង្គ្រោះជាតិនៅទីនោះ។
លោក យឹម សុវណ្ណ មិនបានបញ្ជាក់លំអិតនោះទេ ថាតើលោក សម រង្ស៊ី នឹងជួបប្រជុំជាមួយ អ្នកណាខ្លះ និងជជែកពីបញ្ហាអ្វីពិតប្រាកដនោះ?
ទាក់ទងនិងផែនការបង្រួបបង្រួមជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច វិញ លោក យឹម សុវណ្ណ អះអាងថា គណបក្សសង្គ្រោះជាតិមានបំណងចងសម្ព័ន្ធជាមួយអ្នកប្រជាធិបតេយ្យ និងអ្នករាជានិយម។ ប៉ុន្តែនៅពេលសួរថា តើលោក សម រង្ស៊ី នឹងអាចជួបសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិនៅប្រទេសបារាំងអំពីផែនការបង្រួបបង្រួមគ្នានេះដែរឬទេ? លោក យឹម សុវណ្ណ មិនបានបង្ហើបប្រាប់ពីបញ្ហានេះ លំអិតឡើយ។
ការចាកចេញរបស់លោក សម រង្ស៊ី ភ្លាមៗក្រោយពីពិធីភ្ជុំបិណ្ឌបានបញ្ចប់ គឺនៅបន្ទាប់ពីលោក បានជួបលោក ស ខេង ជាអនុប្រធានគណបក្សប្រជនកម្ពុជានៅវិមានរដ្ឋសភាកាលពីថ្ងៃទី៩តុលា ជជែកពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែលោក សម រង្ស៊ី បានខកបំណង ដោយសារតែលោកព្យាយាមប្រើប្រាស់វប្បធម៌សន្ទនាជាមួយលោក ស ខេង សុំឲ្យដោះលែងសកម្មជន គណបក្សសង្គ្រោះជាតិទាំង១៥នាក់ កំពុងជាប់ឃុំនោះវិញ តែត្រូវបាន លោក ស ខេង បដិសេធ៕
No comments:
Post a Comment