គណៈកម្មាធិការ អចិន្រ្តយ៍ នៃរដ្ឋសភា ប្រជុំពិភាក្សា សំណើ ដកលោក កឹម សុខា ពីតំណែង
VOD / វីអូឌី | ២៩ តុលា ២០១៥
តំណាងរាស្រ្ត គណបក្ស
ប្រជាជន កម្ពុជា ពីររូប បានដាក់ញត្តិ ទៅប្រធាន រដ្ឋសភា លោក ហេង សំរិន
ស្នើឲ្យ ដកតំណែង លោក កឹម សុខា ជាអនុប្រធាន ទី១ នៃរដ្ឋសភា
ក្រោមហេតុផល ថា, លោក ធ្វើសកម្មភាព ផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងញុះញង់ ឲ្យមាន
បញ្ហា ព្រំដែន។
តំណាងរាស្រ្ត ទាំងពីរ រូបនោះ មានលោក ប៉ែន បញ្ញា ជាប្រធាន គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងលោក ជាម យៀប ជាប្រធាន គណៈកម្មការ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ និងសវនកម្ម នៃរដ្ឋសភា។
នៅព្រឹក ថ្ងៃសុក្រនេះ លោក ហេង សំរិន បានបើក កិច្ចប្រជុំ គណៈកម្មាធិការ អចិន្រ្តៃយ៍ មួយ ដើម្បី ពិភាក្សា និងពិនិត្យ លើញត្តិនេះ និងដាក់ ទៅប្រជុំ សភា ពេញអង្គ នៅព្រឹកនេះ ផងដែរ។
បើតាមញត្តិចុះថ្ងៃទី២៨ខែតុលា លោក កឹម សុខា “បានប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានិងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត”។ ញត្តិបន្តថា៖ «នៅពេលចុះមូលដ្ឋានជួបប្រជាពលរដ្ឋឬសមាជិកខ្លួនឬទៅ បរទេសក្នុងលក្ខណៈឯកជន ឯកឧត្តម កឹម សុខា តែងតែឆ្លៀតពេលប្រើសិទ្ធិជាអនុប្រធានទី១នៃរដ្ឋសភា រំលោភលើរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានិងច្បាប់ជាធរមានផ្សេងៗទៀត។» ញត្តិបន្ថែមថាលោក កឹម សុខា បានរំលោភលើកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៥និងសេចក្តីថ្លែងការណ៍រួមរវាងថ្នាក់ដឹកនាំតំណាងរាស្រ្តនៃគណបក្ស ទាំងពីរ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥។
តំណាងរាស្រ្តពីររូបនោះបានសរសេរនៅក្នុងញត្តិថាលោក កឹម សុខា បាន «វាយប្រហារ ជេរប្រមាថ ជាបន្តបន្ទាប់ មកលើគណបក្សនិងថ្នាក់ដឹកនាំគណបក្សប្រជាជជនកម្ពុជា ផ្ទុយនឹងគោលការណ៍នៃវប្បធម៌សន្ទនារ វាងគណបក្សទាំងពីរ…ញុះញង់ បញ្ហាព្រំដែន ព្រមទាំងបញ្ឆេះនូវគំនុំជាតិសាសន៍ ជាមួយប្រទេសជាតិខាង បង្កឲ្យមានចលាចលដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ ធ្វើសកម្មភាពឃោសនា ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាពក្នុងសង្គមជាតិ។» តំណាងរាស្រ្តទាំងពីរយល់ថា៖ «ទង្វើទាំងអស់នេះ មិនស័ក្តិសមជាថ្នាក់ដឹកនាំរបស់ស្ថាប័នកំពូលនៃប្រទេសឡើយ ហេតុនេះហើយបានជាប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម និងដាក់ញត្តិទាមទារឲ្យដកតំណែងជាអនុប្រធានទី១នៃរដ្ឋសភា ពីឯកឧត្តមកឹម សុខា ដើម្បីរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។»
តំណាងរាស្រ្តដែលដាក់ញត្តិនោះអះអាងថាប្រជាពលរដ្ឋជាង ៥ពាន់នាក់នៅភ្នំពេញ ជិត២ម៉ឺននាក់នៅខេត្តកំពង់ចាម ជាង១ម៉ឺននាក់នៅខេត្តត្បូងឃ្មុំ ជាង១ម៉ឺន៥ពាន់នាក់នៅខេត្តបន្ទាយមានជ័យ និងជាង១ម៉ឺន៨ពាន់នាក់នៅខេត្តស្វាយរៀង បានគាំទ្រញត្តិដកលោក កឹម សុខា ពីតំណែង។
វីអូឌី(VOD)មិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីលោក កឹម សុខា ដែលកំពុងស្នាក់នៅប្រទេសថៃបាននៅឡើយទេ។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណពាក់កណ្តាល កំពុងស្នាក់នៅក្រៅប្រទេស។
ការបោះឆ្នោតទម្លាក់លោក កឹម សុខា ធ្វើឡើងបន្ទាប់ពីមានការធ្វើបាតុកម្មពីប្រជាពលរដ្ឋរាប់ពាន់នាក់ដែល គាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ខែតុលា ទាមទារឲ្យរដ្ឋសភាទម្លាក់លោក កឹម សុខា ពីតំណែង ដោយចោទលោក កឹម សុខា ថាជា «មនុស្សពិសពុល ក្រឡិចក្រឡុង។»
រដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះ បានបើកកិច្ចប្រជុំលើរបៀបវារៈចំនួនពីរ គឺទី១-ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់និង ទី២-ការពិភាក្សា និងអនុម័តសេចក្តីស្នើវិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
គួរបញ្ជាក់ថាតំណែងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា បានទទួលតាមរយៈកិច្ចព្រមព្រៀងនយោបាយមួយរវាងគណបក្សប្រជាជន កម្ពុជានិងគណបក្សសង្ក្រោះជាតិកាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។ បន្ថែមពីនេះ គណបក្សសង្រ្គោះជាតិបានទទួលតំណែងជាប្រធានគណៈកម្មការជំនាញចំនួន៥នៃ រដ្ឋសភា។ លោក កឹម សុខា ត្រូវបានបោះឆ្នោតឲ្យធ្វើជាអនុប្រធានទី១នៃរដ្ឋសភានេះ កាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៤។
គួរបញ្ជាក់ថាបាតុកម្មទាមទារឲ្យដកតំណែងរបស់លោក កឹម សុខា កើតឡើងមួយថ្ងៃបន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២៥ខែតុលា។ ពីប្រទេសបារាំង ក្នុពិធីជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅទីនោះ លោក ហ៊ុន សែន បានថ្លែងថាបាតុកម្មប្រឆាំងលោកនៅបារាំងគឺជាសិទ្ធិប្រជាពលរដ្ឋ ហើយលោកថាបាតុកម្មប្រឆាំងលោក កឹម សុខា ក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋដូចគ្នា។ លោកបន្តថាបាតុកម្មនេះអាចនឹងឲ្យលោក កឹម សុខា ធ្លាក់ពីតំណែង។ លោកមានប្រសាសន៍ថា៖ «បើលេងកុំខឹង បើខឹងកុំលេង បើស្អែកគេលេងនៅភ្នំពេញវិញ កុំខឹងនឹងគេ ហើយលេងហ្នឹងប្រហែលជាអស់តំណែងអនុប្រធានសភាទៀត។»

No comments:
Post a Comment