Paris Peace Accords 23 Oct. 1991

Monday, October 26, 2015

Sam Rainsy: ដំណឹង និង ចំណាប់ អារម្មណ៍ ខ្លីៗ | Short News and Remarks



២៥ តុលា ២០១៥ | 25 October 2015
ដំណឹង និង ចំណាប់ អារម្មណ៍ ខ្លីៗ | SHORT NEWS AND REMARKS

- សម រង្សី ុ នៅប្រទេស ស្វីស | Sam Rainsy in Switzerland

ពេលនេះ លោក សម រង្សី ុ កំពុង ស្ថិតនៅ ទីក្រុង ហ្សឺណែវ (Genève) ប្រទេស ស្វីស។  ថ្មីៗ នេះ លោក បានជួប សន្ទនា ជាមួយ តំណាងរាស្ត្រ ជាច្រើន មកពីច្រើន ប្រទេស, ជាពិសេស តំណាងរាស្ត្រ មកពីគណបក្ស សេរីនិយម ដូចគណបក្ស សង្គ្រោះជាតិ ដែលជាសមាជិក នៃចលនា សេរីនិយម អន្តរជាតិ (Liberal International)
។  ក្នុងចំណោមគ ណបក្ស សេរីនិយម ទាំងនោះ មានគណបក្ស សេរីនិយម នៃប្រទេស កាណាដា (Canada) ដែលទើបតែ ឈ្នះឆ្នោត នៅស្រុកគេ កាលពីថ្ងៃ ១៩ តុលា កន្លងទៅនេះ។  Sam Rainsy is currently in Geneva, Switzerland. He has recently met with many parliamentarians from many countries, especially parliamentarians from liberal parties that are, like the CNRP, members of Liberal International. Among those sister parties the Liberal Party of Canada won the country’s last national elections on 19 October 2015.

- ដំណើរ ទស្សនកិច្ច លោក សម រង្សី ុ ក្នុងខែ វិច្ឆិកា នៅ ប្រទេស ម៉ុងហ្គោលី, ជប៉ុន, និងកូរ៉េ | Sam Rainsy’s visit in November to Mongolia, Japan and Korea

ក្នុងខែ វិច្ឆិកា ខាងមុខនេះ លោក សម រង្សី ុ នឹងបំពេញ ដំណើរទស្សនកិច្ច ដូចតទៅ៖


ពីថ្ងៃ ទី៦ ដល់ថ្ងៃ ទី៩ វិច្ឆិកា៖ ប្រទេស ម៉ុងហ្គោលី
ពីថ្ងៃ ទី៩ ដល់ថ្ងៃ ទី១៣ វិច្ឆិកា៖ ប្រទេស ជប៉ុន
ពីថ្ងៃ ទី១៣ ដល់ថ្ងៃ ទី១៦ វិច្ឆិកា៖ ប្រទេស កូរ៉េ ខាងត្បូង


In November 2015 Mr Sam Rainsy will be visiting the following countries:
From 6th to 9th: Mongolia
From 9th to 13th: Japan
From 13th to 16th: South Korea.


- ការតវ៉ា ទាមទារ បញ្ចុះថ្លៃ ប្រេងសាំង បានចាប់ផ្តើម មុនគេ លើទំព័រ ហ្វេសប៊ុក របស់ សម រង្សី ុ | The campaign for a reduction in gasoline price first started on Sam Rainsy’s Facebook page

តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៤ ម៉្លេះ, លោក សម រង្សី ុ ជាអ្នក នយោបាយ មុនគេបង្អស់ ដែលបាន ចាប់ផ្តើម ទាមទារ តាមរយៈ ទំព័រហ្វេសប៊ុក (Facebook page) របស់លោក ឲ្យបញ្ចុះថ្លៃ ប្រេងសាំង លក់រាយ នៅប្រទេស កម្ពុជា ឲ្យស្របទៅ នឹងការចុះថ្លៃ យ៉ាងខ្លាំង នៃប្រេងកាត ឆៅលើទីផ្សារ អន្តរជាតិ។  ការតាមដាន យ៉ាងលំអិត បែបនេះ គឺ ដើម្បី ជៀសវាង ការកេងប្រវ័ញ្ច ពីសំណាក់ ក្រុមហ៊ុន ឯកជន ដែលចែកចាយ ប្រេងឥន្ធនៈ នៅប្រទេស កម្ពុជា សព្វថ្ងៃ។  សូម ចុចមើល http://tinyurl.com/qhyacz6
  In November 2014 Sam Rainsy was the first politician to demand, through his Facebook page, a reduction in gasoline prices in line with the sharp decline in crude oil prices on international markets. This close monitoring has helped prevent abuses on the part of politically well connected fuel distributors in Cambodia. http://tinyurl.com/qhyacz6

- លោក ហុងសុខហួរ ត្រូវ បានគេ ចោទប្រកាន់ ដោយអយុត្តិធ៌ម | Senator Hong Sok Hour has been wrongly and unfairly accused of forgery

តាមការ ស្រាវជ្រាវ និងការ រកឃើញ ចុងក្រោយបំផុត លើប្រព័ន្ធ អុិនធឺណេត (Internet), លោក ហុងសុខហួរ សមាជិក ព្រឹទ្ធសភា មិនបាន ប្រឌិត ឬក្លែងបន្លំ ឯកសារ ដូចគេ ចោទប្រកាន់លោក នោះទេ ពីព្រោះ សន្ធិសញ្ញា ព្រំដែន ខុសឆ្គង ដែលលោក បានបង្ហោះ កាលពីថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៥ តាមប្រព័ន្ធ អុិនធឺណេតនោះ គឺ លោក គ្រាន់តែ បានដកស្រង់ ដោយមិន យល់ច្បាស់ ពីប្រភព ឯករាជ្យមួយ គឺ វិទ្យុខ្មែរ ពិភពលោក ដែលបាន ផ្សព្វផ្សាយ ឯកសារ ខុសឆ្គងនេះ មុនគេបង្អស់ តាមប្រព័ន្ធ អុិនធឺណេត លើគេហទំព័រ (web site) របស់គេ តាំងពីខែ មីនា ឆ្នាំ២០១៣ ម៉្លេះ។  http://tinyurl.com/p9nf4sy
  According to the latest research and findings by Internet experts, Cambodian Senator Hong Sok Hour has not created nor falsified any border-related document as he has been accused of doing: the inaccurately modified or ill-translated border treaty that he unknowingly posted on the Internet on 11 August 2015 was in fact an old document that had been posted on the web site of an independent organisation, the US-based World Khmer Radio, since March 2013. http://tinyurl.com/p9nf4sy

- បាតុកម្ម ប្រឆាំងលោក ហ៊ុន សែន នៅទីក្រុង ប៉ារីស | Demonstration against Mr Hun Sen in Paris

ថ្ងៃអាទិត្យ ២៥ តុលានេះ, ជនជាតិខ្មែរ រស់នៅប្រទេសបារាំង កំពុងរៀបចំធ្វើបាតុកម្មមួយ នៅទីក្រុង ប៉ារីស ដើម្បី ប្រឆាំង វត្តមាន លោក ហ៊ុន សែន ដែលកំពុងធ្វើ ទស្សនកិច្ច នៅប្រទេស បារាំង, ហើយ កំពុងចូលរួម ក្នុងកិច្ចប្រជំុ មួយ ដោយឡែក ក្បែរកន្លែង មានបាតុកម្មនោះ។  This Sunday, October 25, Cambodians living in France are organising a demonstration in Paris to protest against the presence of Mr Hun Sen who is on a visit to France and is participating in a separate meeting near the site of the demonstration.

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5
 

No comments:

Post a Comment