ក្រសួង ការបរទេស អាមេរិក ថ្កោលទោស អំពើហិង្សា លើតំណាងរាស្ត្រ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ២៨ តុលា ២០១៥

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ដែលរងរបួសដោយការវាយប្រហារពីមនុស្សមួយក្រុម លោក ញ៉យ ចំរើន
ត្រូវបានសែងចេញពីទីស្នាក់ការគណបក្សទៅព្យាបាលនៅមន្ទីរពេទ្យ
កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥។ RFA/Brach Chev
ក្រសួង ការបរទេស អាមេរិក ថ្កោលទោស អំពើហិង្សា វាយប្រហារ លើតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី២៦ តុលា នៅមុខ រដ្ឋសភា។
មន្ត្រីនាំពាក្យ ការិយាល័យ កិច្ចការ សាធារណៈ អាស៊ី ខាងកើត និងប៉ាស៊ីហ្វិក នៃក្រសួង ការបរទេស អាមេរិក អ្នកស្រី ខាតធីណា អាដាម (Katina Adams) ថ្លែងកាលពីថ្ងៃ ទី២៧ តុលា ថា, ក្រសួង ការបរទេស អាមេរិក បានដឹង ព័ត៌មាន ពីការប្រើប្រាស់ អំពើហិង្សា លើតំណាងរាស្ត្រ គណបក្ស ប្រឆាំង លោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួស ធ្ងន់។
អ្នកស្រី បន្តថា, សហរដ្ឋ អាមេរិក ថ្កោលទោស អំពើហិង្សានេះ។
អ្នកស្រី ខាតធីណា អាដាម បន្ថែមទៀត ថា, បាតុករ មិនអាច យកលេស ប្រើប្រាស់ សិទ្ធិប្រមូលផ្តុំ និងសម្ដែងមតិ ដើម្បី ប្រព្រឹត្ត អំពើហិង្សា បានឡើយ។
ក្រសួង ការបរទេស អាមេរិក ស្នើឲ្យ អាជ្ញាធរ កម្ពុជា បើកការ ស៊ើបអង្កេត ដោយម៉ត់ចត់ និងមាន តម្លាភាព ចំពោះ ករណី វាយប្រហារ លើតំណាងរាស្ត្រ នេះ និងត្រូវ ធានា សុវត្ថិភាព ដល់អ្នក នយោបាយ មកពីគ្រប់ គណបក្ស ទាំងអស់៕
Another hundred condemnations are not going to make any difference.
ReplyDelete