អាជ្ញាធរ រារាំងពលរដ្ឋ ពីរគ្រួសារ មិនឲ្យ សង់ផ្ទះ នៅជិត ខ្សែបន្ទាត់ ព្រំដែន នៅខេត្ត ស្វាយរៀង
RFA / វិទ្យុ អាស៊ី សេរី | ២៩ តុលា ២០១៥

ប្រជាពលរដ្ឋសាងសង់ផ្ទះនៅជិតខ្សែបន្ទាត់ព្រំដែនមានជម្លោះ
ជាមួយវៀតណាម ដែលស្ថិតនៅក្នុងភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍
ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។
RFA/Tha Kitya
ប្រជាពលរដ្ឋ ក្រីក្រ ពីរគ្រួសារ នៅតែ ជម្នះ សាងសង់ផ្ទះ នៅជិត ខ្សែបន្ទាត់ ព្រំដែន មានជម្លោះ ជាមួយ វៀតណាម ដែលស្ថិតនៅ ក្នុងភូមិ ធ្លក, ឃុំ ត្នោត, ស្រុក កំពង់រោទិ៍, ខេត្ត ស្វាយរៀង បើ ទោះបី ជាមាន ការរារាំង ពីអាជ្ញាធរ មូលដ្ឋាន របស់គាត់ នៅថ្ងៃ ទី២៩ ខែតុលា យ៉ាងណាក្តី។
ប្រជាពលរដ្ឋម្ចាស់ផ្ទះ អះអាងថា ពួកគាត់រស់នៅលើដីទួលនោះតាំងពីឆ្នាំ១៩៨០។ ដូច្នេះ អាជ្ញាធរ មិនគួររារាំងពួកគាត់មិនឲ្យសាងសង់ទីលំនៅសមរម្យ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការខ្ញុំខ្មែរ នោះទេ។
សូមស្តាប់ លោក ថា កិត្យា ដែលចុះ ទៅយក ព័ត៌មាន នៅទីកើតហេតុ នៅតំបន់ ព្រំដែន នោះផ្ទាល់ សេចក្តីរាយការណ៍ ដូចតទៅ៖
No comments:
Post a Comment