ព្រះមហាក្សត្រ យាងបំពេញ ព្រះរាជទស្សនកិច្ច នៅប្រទេស វៀតណាម ថ្ងៃ ទី១៩-២២ តុលា
RFA / វិទ្យុ អាស៊ី សេរី | ១៨ តុលា ២០១៥

ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន
និងបន្ទះអគារពន្លឺព្រះអាទិត្យ
ក្នុងមណ្ឌលអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃទី៧
ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Morm Moniroth
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ នឹងយាង បំពេញ ព្រះរាជទស្សនកិច្ច នៅប្រទេស វៀតណាម ចាប់ពីថ្ងៃ ទី១៩ ដល់ថ្ងៃ ទី២២ ខែតុលា។
សម្ដេច ព្រះនរោត្តម សីហមុនី មានព្រះរាជបន្ទូល នៅក្នុងព្រះរាជសារ របស់ ព្រះអង្គ ចុះថ្ងៃ ទី១៨ ខែតុលា ថា, ព្រះអង្គ យាងបំពេញ ព្រះរាជទស្សនកិច្ច សម្រាកព្រះកាយ នៅទីក្រុង វ៉េ (Hue) និងទីក្រុង ដាឡាត (Dalat) ប្រទេស វៀតណាម ទៅតាមសំណើ សូម យាង របស់ រដ្ឋាភិបាល វៀតណាម។
ព្រះអង្គមានព្រះរាជបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
ព្រះរាជបំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ ទៅកាន់ប្រទេសវៀតណាម គឺស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ដឹកនាំគណៈប្រតិភូខ្មែរចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា៕
This is Sdach Ting Moung!!
ReplyDeleteWhat have he done for Cambodia and Khmer people?