Paris Peace Accords 23 Oct. 1991

Wednesday, November 4, 2015

បុរស​ ៣​នាក់​ សារភាព​ ថា, ​ជា​អ្នក​ បង្ក​ របួស​ស្នាម ​លើ​តំណាង​រាស្ត្រ​ ប្រឆាំង​ ពីរ​នាក់ | 3 men confessed to attacks on 2 opposition MPs

បុរស​ ៣​នាក់​ សារភាព​ ថា, ​ជា​អ្នក​ បង្ក​ របួស​ស្នាម ​លើ​តំណាង​រាស្ត្រ​ ប្រឆាំង​ ពីរ​នាក់

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣ វិច្ឆិកា ២០១៥

 

ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

បុរស ៣​នាក់ ចេញ​មុខ​ សារភាព​ ថា, ពួក​គេ​ ជា​ជន​ដៃ​ដល់ ​បង្ក​ របួស​ស្នាម​ លើ​អ្នក ​តំណាង​រាស្ត្រ ២​រូប​ នៃ​គណបក្ស​ ប្រឆាំង។  សេចក្ដី​ប្រកាស ​របស់ ​អ្នក​នាំ​ពាក្យ ​ក្រសួង​ មហាផ្ទៃ កាល​ពី​ល្ងាច​ ថ្ងៃ​ទី​៣ វិច្ឆិកា ឲ្យ​ដឹង​ ថា, បុរស ៣​នាក់​នោះ​ បាន​ចេញ​មុខ​ សារភាព ​នៅ​ចំពោះ​ មុខ ​គណៈកម្មការ​ ស្រាវជ្រាវ ស៊ើប​អង្កេត ពី​ករណី ​បង្ក ​របួស​ស្នាម​ លើ​អ្នក ​តំណាង​រាស្ត្រ​ កាល​ពី​ថ្ងៃ ​ទី​២៦ តុលា នៅ​មុខ ​រដ្ឋសភា​ នោះ។

បុរស​ ទាំង ៣​រូប ​នោះ​ មាន​ឈ្មោះ ចាយ សារិទ្ធ, វ័យ ៣៣​ឆ្នាំ មាន​លំនៅ​ ក្នុង​ក្រុង​ តាខ្មៅ ខេត្ត​ កណ្ដាល; ម៉ៅ ហឿន, អាយុ ៣៤​ឆ្នាំ រស់នៅ​ ស្រុក​ ពាមរក៍ ខេត្ត ​ព្រៃវែង, និង​សុត វណ្ណនី, អាយុ ៤៥​ឆ្នាំ រស់នៅ ​ក្រុង​ តាខ្មៅ ខេត្ត​ កណ្ដាល។

សេចក្ដី​ប្រកាស​ ព័ត៌មាន ​ដដែល ​បញ្ជាក់​ថា, គណៈកម្មការ​ ជំនាញ ​នឹង​ចាត់ ​វិធានការ ​បញ្ជូន​អ្នក ​ដែល​ចូល​ សារភាព​នោះ ទៅ​កាន់​ សាលា​ដំបូង​ រាជធានី​ភ្នំពេញ ឲ្យ​ទទួល​ ខុស​ត្រូវ​ ចំពោះ​ មុខ​ច្បាប់។

កាល​ពី​ថ្ងៃ​ ទី​២៦ ខែ​តុលា អ្នក​តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ចំនួន ២​រូប--គឺ​ លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​ គេ​ ព្រួត​វាយ ​ឲ្យ​របួស ​ធ្ងន់ នៅ​ពេល ​ក្រុម​បាតុករ ​មួយ​ក្រុម ​បាន​នាំ​គ្នា ​ទៅ​តវ៉ា​ នៅ​ខាង​មុខ ​រដ្ឋសភា ខណៈ​ ក្រុម​បាតុករ​ បាន​ធ្វើ​ បាតុកម្ម​ ទាមទារ​ ទម្លាក់លោក កឹម សុខា ពី​តំណែង ​ជា​អនុប្រធាន​ ទី​១ រដ្ឋសភា​នោះ៕


3 comments:

  1. Anonymous4:01 AM

    The sacrifice lambs? Feed them to Hun Sen's crocks at his residence of Tuol Krasaing there?!!!

    ReplyDelete
  2. Anonymous8:18 AM

    Sacrificial lambs...

    ReplyDelete
  3. Anonymous10:19 AM

    គួរ ឲ្យអស្ចារ្យ ទេ មិនបាច់ចាំចាប់ទេ គឺដោះចូលទេម្តង ហា ហា គឺ គេឪ្យដើរតួកំប្លែង​អាមួយ ឈ្មោះ កុយ ទីពីរ​ អាក្រឹម នឺង ទីបី អាពាកមី ចាំមើលទៅអាបីអ្នកនោះវាច្បាស់ជាធ្វើឲ្យអ្នកសើច រហែកមាត់ហើយ អាឡប់ថានេះច្បាស់ជាគ្មានអ្នកណាគេជឿទេមើលទៅ ចយដឹកអើយ !

    ReplyDelete