Paris Peace Accords 23 Oct. 1991

Wednesday, November 25, 2015

អាស៊ាន​ បង្កើត​ សហគមន៍ ​ថ្មី​មួយ​ ដែល​មាន​ ពលរដ្ឋ​ ជាង​ ៦០០​លាន ​នាក់ | ASEAN creates new community encompassing over 600 M people

អាស៊ាន​ បង្កើត​ សហគមន៍ ​ថ្មី​មួយ​ ដែល​មាន​ ពលរដ្ឋ​ ជាង​ ៦០០​លាន ​នាក់

កាល​ពី​ថ្ងៃ​ អាទិត្យ​ មេដឹកនាំ​ នៃ​ប្រទេស​ សមាជិក​ ទាំង​១០ ​នៃ​សមាគម​ អាស៊ាន​ បាន​ចុះ​ ហត្ថលេខា​ លើ​សេចក្ដី​ប្រកាស​ បង្កើ ត​សហគមន៍ ​សេដ្ឋកិច្ច, នយោបាយ-សន្ដិសុខ,​ និង​​សង្គម-វប្បធម៌​​ ជា​ផ្លូវការ​មួយ។
មេដឹកនាំ​អាស៊ាន កាន់ដៃគ្នា​ដើម្បី​ថតរូបបន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខាបង្កើត​សហគមន៍ថ្មីមួយ​គឺ​សហគមន៍​អាស៊ាន និង​ការ​ប្រកាស​ពី​អាស៊ាន​ឆ្នាំ២០២៥ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥។
មេដឹកនាំ ​អាស៊ាន កាន់ដៃគ្នា​ដើម្បី​ថតរូបបន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខាបង្កើត​សហគមន៍ថ្មីមួយ​ គឺ​សហគមន៍​អាស៊ាន និង​ការ​ប្រកាស​ពី​អាស៊ាន​ឆ្នាំ២០២៥ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥។

VOA / វីអូអេ | ២៤ វិច្ឆិកា ២០១៥

នៅ​ក្នុង​ពិធី​ ចុះ​ហត្ថលេខា ​នោះ​ លោក​ នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី Najib Razak ដែល​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន​នេះ បាន​សាទរ​ ចំពោះ​ ការ​បង្កើត​ សហគមន៍​ អាស៊ាន ថា​, ជា «សមិទ្ធផល ​ជា​ប្រវត្តិសាស្ត្រ​ មួយ»​ ដែល​ត្រូវ​ គេ​ សម្រេច​បាន ​នៅ​ក្រោយ​ពេល ​គម្រោង​នេះ ​ត្រូវ​ បាន​ស្នើ​ឡើង ​ជា​ លើក​ដំបូង​ កាល​ពី​ជាង​ ១២​ឆ្នាំ ​មុន។


នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី ​រូប​នេះ ​ថ្លែង​ថា៖ «របៀបរបប ​អាស៊ាន​ (Asean Way) បាន​នាំ​ផ្លូវ​យើង,​ ហើយ ​នឹង​នៅ​តែ ​បន្ត​ ជា​ត្រីវិស័យ​ របស់​យើង​ ដើម្បី​ ស្វែង​រក ការ​ព្រមព្រៀង ​ឲ្យ​មាន​ សហគមន៍​ អាស៊ាន​ មួយ​ ដែល​មាន​ នយោបាយ​ ឯកភាព​គ្នាមួយ,​ សេដ្ឋកិច្ច រួម ​បញ្ចូល​គ្នា, ​សង្គម ​ដែល​ការ​ទទួល ​ខុស​ត្រូវ​ និង​ដែល​ផ្ដោត ​លើ​ប្រជាជន​ អាស៊ាន​ ជា​ធំ និង​ផ្អែក​ លើ​ច្បាប់ ​ជា​មូលដ្ឋាន។»


របាំង​ពន្ធ​ នាំ​ចូល​ ជា​ច្រើន​ត្រូវ​បាន​លុប​បំបាត់​ចោល​រួច​ទៅ​ហើយ​ នៅ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ បើ​ទោះ​បី​ជា​វិស័យ​ដែល​រសើប​ខាង​នយោបាយ​ច្រើន​ នៅ​តែ​បន្តត្រូវ​បាន​រដ្ឋ​ការពារ​ ដូច​ជា​វិស័យ​កសិកម្ម​ ការ​ផលិត​រថយន្ត​និង​ និង​ឧស្សាហកម្ម​ដែក​ថែប​ ជា​ដើម។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​សម្រាប់​សសរ​ស្ដម្ភ​សំខាន់​បំផុត​ សម្រាប់​អាស៊ាន​គឺ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ចម្បង​របស់​ខ្លួន​ក្នុង​ការ​អនុញ្ញាត​ ឱ្យមាន​សេរីភាព​បម្លាស់ទី​ទី​ច្រើន​ជាង​មុន​សម្រាប់​ពលករ​មាន​ជំនាញ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​បន្តាក់​ទុន ​ក្នុង​តំបន់​ដែល​ប្រជាជនជាង​៦០០​លាន​នាក់​ គឺច្រើន​ជាង​តំបន់​អាមេរិក​ខាង​ជើង​ឬ​សហភាព​អឺរ៉ុប។

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ានគឺក្នុង​បំណង​ជួយ​ឱ្យ​តំបន់​នេះ មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​មហា​សេដ្ឋកិច្ច​របស់ចិន​និង​ឥណ្ឌា ហើយ​អាស៊ាន​នឹង​បង្កើត​ជា​ទី​ផ្សារ​រួម​តែ​មួយ​ដែល​ធំ​ជាង​គេ​ទី​ ប្រាំពីររបស់​ពិភពលោក។

នៅ​ក្នុងបណ្តា​រដ្ឋ​អាស៊ាន​មួយ​ចំនួន​ អំពើ​ពុក​រលួយ​ត្រូវ​បាន​ចាត់​ទុក​ថា​ធ្ងន់ធ្ងរ​និងរារាំង​ដល់​ដំណើរការ​ សមាហរណកម្ម​សេដ្ឋកិច្ច​នេះ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ (Barack Obama) បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ទីនោះ​ថា អំពើ​ពុករលួយ​ជា​បញ្ហា​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ ម៉ាឡេស៊ី។

លោក​ អូបាម៉ា​ ថ្លែង​ថា៖ «ខ្ញុំ​ បាន​លើក​ឡើង​ បញ្ហា​នេះ ​ជាមួយ​ លោក​ នាយករដ្ឋមន្រ្តី Najib ដូច​ដែល​ខ្ញុំ​ មាន​ធ្វើ ជាមួយ​ នឹងមេដឹកនាំ​ ដទៃ​ទៀត ​នៅ​ក្នុង​ តំបន់​ អាស៊ី​អាគ្នេយ៍, ទ្វីប​អាហ្វ្រិក,​ អាមេរិក​ ឡាទីន,​ និង​នៅ​គ្រប់ ​ទី​កន្លែង ​ដែល​យើង​ បាន​ទៅ​ដល់​ អំពី​ សារៈសំខាន់ ​នៃ​តម្លាភាព​, គណនេយ្យភាព, ​និង​សារៈសំខាន់ នៃ​ការ​ លុប​បំបាត់​ចោល ​ទាំង​ស្រុង​ នូវ​អំពើ​ ពុក​រលួយ ដែល​ទាំង​អស់​នេះ​ ជា​ឧបសគ្គ​ ដល់ការ​ អភិវឌ្ឍ​ និង​អាច បណ្តាល​ ឲ្យប្រទេស​នានា ដើរ​ថយ​ក្រោយ។»

ការ​ព្រមព្រៀង​ថ្មី​មួយ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​ អាមេរិក ដែល​ត្រូវ​បាន​ប្រកាស​ឡើង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ប្រទេស​ ម៉ាឡេស៊ី​ បង្ហាញ​ពី​វិស័យ​អាទិភាព​ចំនួន​ប្រាំ​នៃ​ការ​សហការ​គ្នា​នេះ​ ដែល​រួម​មាន​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹងចាប់​ដំណើរការ​ពេញលេញ​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ៕


No comments:

Post a Comment