Paris Peace Accords 23 Oct. 1991

Wednesday, November 25, 2015

សភា សហភាព អឺរ៉ុប ទាមទារ ឱ្យកម្ពុជា ផ្ដល់​អភ័យឯកសិទ្ធិ​ សភា ដល់​លោក សម រង្ស៊ី ឡើងវិញ​ | European Parliament calls for Cambodia to restore Sam Rainsy's parliamentary immunity

សភា សហភាព អឺរ៉ុប ទាមទារ ឱ្យកម្ពុជា ផ្ដល់​អភ័យឯកសិទ្ធិ​ សភា ដល់​លោក សម រង្ស៊ី ឡើងវិញ​

VOD / វីអូឌី | ២៥ វិច្ឆិកា ២០១៥

លោក សម រង្ស៊ី នៅសភាសហភាព​អឺរ៉ុប (រូបភាពពីហ្វេសប៊ុករបស់លោក សម រង្ស៊ី)

សភា សហភាព ​អឺរ៉ុប ​ជំរុញ ឱ្យ​រដ្ឋាភិបាល កម្ពុជា និងរដ្ឋសភា ផ្ដល់​អភ័យឯកសិទ្ធិ សភា​ ដល់​លោក សម រង្ស៊ី ប្រធាន សភា សំឡេង ភាគតិច ឡើងវិញ និងទម្លាក់ ​បទ​ចោទ ​ទាំង​ឡាយ ​ដែល​ប្រឆាំង​ មេដឹកនាំ បក្សប្រឆាំង រូបនេះ, ហើយ​ អនុញ្ញាត​ ឲ្យ​លោក វិល​ចូល ​ប្រទេស វិញ ដោយ​គ្មាន​ ការភ័យខ្លាច និងការ ចាប់ខ្លួន។

ការជំរុញ របស់ សភា សហភាព​ អឺរ៉ុប ធ្វើឡើង បន្ទាប់ ពីបើក កិច្ចប្រជុំ ពេញអង្គ កាល​ពី​ថ្ងៃ​ ទី​២៤ ខែវិច្ឆិកា ដោយអនុម័ត​ នូវដំណោះស្រាយ រួមមួយ លេខ២៩៦៩ RSP។

ដំណោះស្រាយ រួម ​របស់ ​សភា​ អឺរ៉ុប​ ដដែលនេះ បានអំពាវនាវ ឱ្យ​រដ្ឋាភិបាល​ កម្ពុជា បញ្ចប់ ការប្រើ ប្រព័ន្ធតុលាការ ជាឧបករណ៍ នយោបាយ, ហើយ ទទូច ឱ្យដោះលែង ទាំងអស់ សកម្មជន ណា ដែលជាប់ ពាក់ព័ន្ ធរឿងនយោបាយ។


ជាមួយ គ្នានេះ សភា សហភាព ​អឺរ៉ុប​ ជំរុញ ​ឱ្យ​ រដ្ឋាភិបាល កម្ពុជា ស៊ើបអង្កេត​ ដោយ​តម្លាភាព ចំពោះ​ ករណី​ ប្រើ​អំពើ​ហិង្សា លើ​ តំណាងរាស្ត្រ​ គណបក្ស​ ប្រឆាំង ​ពីរ​រួប និង​ត្រូវ​ បំពេញ​កាតព្វកិច្ច និង​​ការ​ ប្ដេជ្ញា​ចិត្ត​ គោរព​ គោលការណ៍​ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ ជា​មូលដ្ឋាន ​ឲ្យ​បាន ​ត្រឹម​ត្រូវ ដែល​ជា​ធាតុ​ផ្សំ​ ដ៏​សំខាន់ ​នៃ​កិច្ច សហប្រតិបត្តិការ រវាង រដ្ឋាភិបាល​ កម្ពុជា និង​សហ​ភាព​​ អឺរ៉ុប។

សភា សហភាព​ អឺរ៉ុប បើកកិច្ចប្រជុំពេញអង្គទាក់ទងករណីប្រទេសកម្ពុជាក៏ចំពេលលោក សម រង្ស៊ី បានសរសេរ លើហ្វេសប៊ុករបស់លោកថាបានទៅដល់ប្រទេសបារាំងហើយបានទៅកាន់ទីក្រុងស្ត្រាសបួរ (Strasbourg ) ទី ដែលសភាសហភាព​អឺរ៉ុបជួបប្រជុំគ្នានៅទីនោះនិយាយពីបញ្ហាកម្ពុជា៕




No comments:

Post a Comment