Paris Peace Accords 23 Oct. 1991

Wednesday, November 4, 2015

ជន​ដៃ​ដល់ ​វាយ​តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ជញ្ជួន​មក​កាន់ ​តុលាការ​ហើយ | Attackers of opposition MPs sent to court

ជន​ដៃ​ដល់ ​វាយ​តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ជញ្ជួន​មក​កាន់ ​តុលាការ​ហើយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៤ វិច្ឆិកា ២០១៥

 

ជន​ដៃ​ដល់វាយ​តំណាងរាស្ត្រ ៦២០
ជន​ដៃ​ដល់​ ពីរ​នាក់ (រូប​ស្ដាំ ​មុខ​ក្រោយ) ក្នុង​ចំណោម​ ៣​នាក់ ពេល​បញ្ជូន​ មក​ដល់​ សាលាដំបូង​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Brach Chev / Photo: RFA

បុរស​ ៣នាក់ ដែល​វាយ​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ​ឲ្យ​រង​របួស​ ធ្ងន់ ត្រូវ​ បាន​ជញ្ជួន ​មក​ដល់ សាលាដំបូង​ រាជធានី ​ភ្នំពេញ​ហើយ  នា​ព្រឹក ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។

កាល​ពី​ថ្ងៃ​ ទី៣ ខែ​វិច្ឆិកា បុរស​ ទាំង​ ៣នាក់ ​នោះ បាន​ចេញ​មុខ​ សារភាព ថា, ពួកគេ ​ជា​អ្នក​បង្ក ​របួស​ស្នាម​ លើ​អ្នក​ តំណាងរាស្ត្រ​ គណបក្ស ​ប្រឆាំង។  ប៉ុន្តែ​ ពេល​ពួកគេ​ មក​ដល់ ​តុលាការ ពុំ​ បាន​និយាយ​ អ្វី​ ទៅ​កាន់ ​អ្នក​សារព័ត៌មាន ​នោះ​ទេ។

សេចក្ដី​ប្រកាស​ របស់ ​អ្នកនាំពាក្យ​ ក្រសួង ​មហាផ្ទៃ ឲ្យដឹង ថា, បុរស ទាំង​ ៣​នាក់​ នោះ បាន​ចេញ​មុខ​ សារភាព នៅ​ចំពោះ​មុខ​ គណៈកម្មការ​ ស្រាវជ្រាវ ស៊ើបអង្កេត ពី​ករណី​ បង្ក​ របួស​ស្នាម​ លើ​អ្នក ​តំណាងរាស្ត្រ​ កាល​ពី​ថ្ងៃ ​ទី២៦ តុលា នៅ​មុខ​ រដ្ឋសភា​នោះ។

បុរស​ ទាំង ​៣រូប ​នោះ​ មាន​ឈ្មោះ៖ ចាយ សារិទ្ធ, អាយុ ​៣៣ឆ្នាំ មាន​លំនៅ​ ក្នុង​ក្រុង​ តាខ្មៅ ខេត្ត​ កណ្ដាល; ម៉ៅ ហឿន, អាយុ ៣៤ឆ្នាំ រស់​នៅ​ ស្រុក ពាមរក៍ ខេត្ត ​ព្រៃវែង, និងសុត វណ្ណនី, អាយុ ៤៥ឆ្នាំ រស់​នៅ ​ក្រុង តាខ្មៅ ខេត្ត​ កណ្ដាល។

នៅ​ពេល​ បុរស​ ទាំង ៣នាក់ ត្រូវ​ បាន​ជញ្ជូន ​មក​ដល់​ តុលាការ​ ភ្លាមៗ, តំណាងរាស្រ្ត គណបក្ស​ សង្រ្គោះជាតិ លោក ហូ វ៉ាន ក៏​មាន​ វត្តមាន​ ឃ្លាំ​មើល ​នៅ​ទី​នោះ​ដែរ។  ប៉ុន្តែ ​លោក ​ពុំ​ បាន​ធ្វើ​ អត្ថាធិប្បាយ ​អ្វី ដល់​អ្នក​ សារព័ត៌មាន ​ឡើយ៕

No comments:

Post a Comment