លោក សម រង្ស៊ី៖ ការគាបសង្កត់ នយោបាយ នៅកម្ពុជា អាច ជាឥទ្ធិពល ពីការ បោះឆ្នោត នៅភូមា
លោក សម
រង្ស៊ី
បានធៀប ដំណើរការ ប្រជាធិបតេយ្យ ក្នុងប្រទេស កម្ពុជា ជាមួយ នឹងប្រទេស
ភូមា ដោយលោក លើកឡើង ថា, ការគាបសង្កត់ លើគណបក្ស ជំទាស់
និងរូបលោក អាចទាក់ទិន នឹងជ័យជម្នះ របស់ លោកស្រី អង់ សាន ស៊ូ ជី
នៅភូមា។
រូបឯកសារ៖
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥
(ហ៊ាន សុជាតា/ VOA Khmer)
VOA / វីអូអេ | ១៨ វិច្ឆិកា ២០១៥
ភ្នំពេញ— មេដឹកនាំ គណបក្ស ជំទាស់ គឺ
លោក សម រង្ស៊ី
បានធៀប ដំណើរការ ប្រជាធិបតេយ្យ ក្នុងប្រទេស កម្ពុជា ជាមួយ នឹងប្រទេស
ភូមា ដោយលោក លើកឡើង ថា, ការគាបសង្កត់ លើគណបក្ស ជំទាស់
និងរូបលោក អាចទាក់ទិន នឹងជ័យជម្នះ របស់ លោកស្រី អង់ សាន ស៊ូ ជី
នៅភូមា។ លោកថ្លែង ដូច្នេះ
ក្រោយពេល ដែលគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសភា ជាតិ បានដក សមាជិកភាព
របស់លោក ពីរដ្ឋសភា
ដើម្បី បើកផ្លូវ ឲ្យតុលាការ តាមចាប់ខ្លួនលោក នោះ។
មួយថ្ងៃ បន្ទាប់ ពីរដ្ឋសភា ជាតិ ដក «អភ័យឯកសិទ្ធិ និងសមាជិកភាព» រដ្ឋសភា របស់ លោក មក, លោក សម រង្ស៊ី យល់ថា ការគាបសង្កត់ លើគណបក្ស ជំទាស់ និងលើ រូបលោក គឺអាច ទាក់ទិន នឹងជ័យជម្នះ របស់ លោកស្រី អង់ សាន ស៊ូ ជី នៅភូមា។
កាលពីថ្ងៃច័ន្ទកន្លងទៅ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចដកហូតសមាជិកភាព របស់លោក សម រង្ស៊ីប្រធានគណបក្សជំទាស់ពីរដ្ឋសភា ដើម្បីបើកផ្លូវឲ្យអាជ្ញាធរចាប់ខ្លួនលោកតាមសាលដីការបស់សាលាដំបូង រាជធានីភ្នំពេញ ដោយចោទថា លោកមានពិរុទ្ធតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍តាំងពីថ្ងៃ ទី១២ ខែមិនា ឆ្នាំ២០១៣ ដែលបានសម្រេចឲ្យលោកមានទោសជាប់ពន្ធនាគារពីរឆ្នាំ។
លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ព្រឹតិ្តការណ៍ចុងក្រោយ រួមទាំងការដាក់សម្ពាធលើគណបក្សរបស់លោក សមាជិករបស់គណបក្សសង្គ្រោះជាតិ និងរូបលោក គឺទំនងមកពីការ «តក់ស្លុត និងស្លន់ស្លោ» របស់គណបក្សកាន់អំណាចនៅកម្ពុជា ក្រោយពេលជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីរបស់លោកស្រី អង់ សាន ស៊ូជី មេដឹកនាំគណបក្សជំទាស់នៅភូមា។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ភូមា ឬមីយ៉ាន់ម៉ា បង្ហាញលទ្ធផលនៃការបោះឆ្នោតនាថ្ងៃអាទិត្យ ទី៨កន្លងទៅ ដែលថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អង់ សាន ស៊ូជី ទទួលបានអាសនៈចំនួន១៣៥នៅក្នុងសភា ឬស្មើនឹងជិត៩០ភាគរយនៃលទ្ធផលដែលត្រូវបានប្រកាសកន្លងមក។ ការណ៍នេះបញ្ជាក់ពីការចង់ផ្លាស់ប្តូររបស់ប្រជាពលរដ្ឋភូមា ដែលរស់ក្រោមការគ្រប់គ្រងរបស់យោធាជាច្រើនទសវត្សរ៍មកនោះ។
ក្រុមអ្នកវិភាគ និងអ្នកតាមដានការវិវឌ្ឍនយោបាយក្នុងប្រទេសកម្ពុជាយល់ថា ការប្រៀបធៀបដដែលៗរបស់លោក សម រង្ស៊ី វាអាចជះឥទ្ធិពលអវិជ្ជមានដល់រូបលោកទៅវិញ ជាពិសេសក្រោយពេលដែលលោកលុបចោលដំណើរវិលត្រឡប់មកប្រទេសកម្ពុជានា ល្ងាចថ្ងៃច័ន្ទម្សិលមិញ។ នេះជាអ្វីដែលអ្នកឃ្លាំមើលការវិវឌ្ឍយល់ថា អាចធ្វើឲ្យបាត់បង់ប្រជាប្រិយភាពរបស់មេបក្សជំទាស់នៅកម្ពុជានេះ។
លោក កែម ឡី អ្នកវិភាគសង្គម និងជាអ្នកតាមដានការវិវឌ្ឍនយោបាយក្នុងប្រទេសកម្ពុជា យល់ថា គេមិនអាចប្រៀបធៀបលោក សម រង្ស៊ី ជាមួយនឹងលោកស្រី អង់ សាន ស៊ូជី ចំពោះវីរភាពសេចក្តីតស៊ូ និងការហ៊ានប្រឈមរបស់ប្រធានគណបក្សជំទាស់ភូមារូបនេះ ដែលលោក សម រង្ស៊ី គួរតែរៀនតាមនោះទេ។ យ៉ាងណាក៏ដោយ លោក កែម ឡី និយាយថា ការក្រឡាស់សម្តីរបស់លោក សម រង្ស៊ី ដែលលុបចោលការវិលត្រឡប់ចូលប្រទេសកម្ពុជានាល្ងាចថ្ងៃច័ន្ទនោះ ក៏អាចសម្រួលដល់ភាពតានតឹងនយោបាយក្នុងប្រទេសកម្ពុជាផងដែរ។
«ដូចខ្ញុំ លើកឡើងអញ្ចឹង តម្លៃរបស់មនុស្សគឺវាឋិតនៅលើពាក្យពេជន៍ ដែលនិយាយហើយនឹងទង្វើហ្នឹង វាស្របគ្នាប៉ុណ្ណា។ ពាក្យពេជន៍ដែលនិយាយ និងទង្វើដូចគ្នាច្រើន អាហ្នឹងតម្លៃរបស់មនុស្សហ្នឹងវាខ្ពស់។ ប៉ុន្តែបើពាក្យពេជន៍ដែលនិយាយ និងទង្វើវាខុសគ្នាច្រើន អាហ្នឹងតម្លៃមនុស្សហ្នឹងវាកាន់តែទាប។ លោក សម រង្ស៊ី ភាគច្រើនគាត់បាននិយាយច្រើន ប៉ុន្តែពាក្យពេជន៍របស់គាត់អត់បានធ្វើច្រើន។»
លោក កែម ឡី បានបញ្ជាក់ ថា៖ «តាមពិត គាត់ មិនមកហ្នឹង គឺ ជាការណ៍ល្ អហើយ។ គាត់ មិនមកហ្នឹង គឺ ជាជម្រើស នយោបាយ ល្អ សម្រាប់ ឱ្យគាត់ រៀបចំ ផែនការ ចរចា ជាមួយ គណបក្ស ប្រជាជនកម្ពុជា ដើម្បី ឲ្យរៀបចំ នីតិរដ្ ឋឡើងវិញ អញ្ចឹងទៅណាស់! ក៏ប៉ុន្តែ គ្រាន់តែ ថា, ពាក្យកុហក ហ្នឹង មិនមែន ជាជម្រើស សម្រាប់ អ្នក ដែលមាន ភាពដឹកនាំល្អ នោះទេ។»
«ខ្ញុំមើលទៅ លោក សម រង្ស៊ី គាត់មានបញ្ហាមួយ ពេលគាត់ប្រៀបធៀបទៅនយោបាយភូមា ការប្រៀបធៀបខ្លួនគាត់ទៅហ្នឹងលោកស្រី អង់ សាន ស៊ូជី គាត់អាចចំណេញ ចំណេញទៅលើរូបភាព។ ក៏ប៉ុន្តែវាអាចជាសម្ពាធមួយទៅលើខ្លួនគាត់ផងដែរ។ សម្ពាធមួយទៅលើខ្លួនគាត់ត្រង់ថា លោកស្រី អង់ សាន ស៊ូជី គឺគាត់មានវីរភាព គាត់ក្លាហាន គាត់ហ៊ាននៅក្នុងស្រុក។ ប៉ុន្តែលោក សម រង្ស៊ី គាត់អត់ហ៊ានទេ ហើយថ្មីៗនេះ ម្សិលមិញនេះ គាត់អត់ហ៊ានដូចគ្នា។ អញ្ចឹងជាសម្ពាធមួយ ហើយករណីដែលគាត់ខ្លាចរហូត ឬ មិនហ៊ាន មិនមានវីរភាពបែបហ្នឹង គេចាប់ផ្តើមខឹងគាត់។ គេខឹងគាត់ត្រង់ថា ការប្រៀបធៀបរបស់គាត់ហ្នឹងអត់មានការណ៍ពិត។»
ក៏ប៉ុន្តែលោក អ៊ូ វីរៈ បញ្ជាក់ថា មិនចូលមកក្នុងប្រទេសកម្ពុជាក៏អាចផ្តល់ផលវិជ្ជមានដល់ការចរចា ដោយសន្តិវិធីជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបណ្ឌិត Paul Chambers សាស្ត្រាចារ្យ ផ្នែកនយោបាយ និងការសិក្សា នៃប្រទេស អាស៊ីអាគ្នេយ៍ របស់ សាកលវិទ្យាល័យ ឈាងមៃ ប្រទេសថៃ យល់ស្រប ផងដែរ ថា, លោក សម រង្ស៊ី បានជ្រើសរើសយក «ការពន្យារពេលត្រឡប់មកវិញ ដោយមិនចង់ជាប់ក្នុងពន្ធនាគារ ឬក៏ត្រូវគេសម្លាប់នោះ។»
លោក បានសរសេរ ក្នុងសារឡិចត្រូឡិច ឬអ៊ីម៉េល មកកាន់ VOA យ៉ាងដូច្នេះ ថា៖ «គាត់ បានប្រដូច គាត់ និងលោកស្រី [អង់ សាន ស៊ូជី] ដូចជានិមិត្តរូប នៃសេរីភាព, ក៏ប៉ុន្តែ គាត់ មិនដែល ត្រូវ បានគេ ឃុំឃាំង ក្នុងផ្ទះ នោះទេ។»
យ៉ាងណាក៏ដោយ លោក អ៊េង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានថ្លែងការពារលោក សម រង្ស៊ី ដោយលើកឡើងថា ប្រធានគណបក្សរបស់លោកគ្រាន់តែធ្វើ«ការពន្យារពេល»ការវិលត្រឡប់មក ប្រទេសកំណើតវិញ ដើម្បីបញ្ចៀសអំពើហិង្សាអាចកើតមានលើអ្នកគាំទ្ររបស់លោកនោះ។ លើសពីនេះទៀត ការពន្យារពេលនេះដើម្បីផ្តល់ពេលវេលាឲ្យលោក សម រង្ស៊ី ធ្វើការទាក់ទងចរចាជាមួយលោក ស ខេង ដែលតំណាងឲ្យគណបក្សកាន់អំណាចនោះ។
លោក អ៊េង ឆៃអ៊ាង បានលើកឡើង យ៉ាងដូច្នេះ ថា៖ «សម្រាប់នៅភូមា លោកស្រី អង់ សាន ស៊ូជី ហ្នឹងគឺពួកយោធាភូមា មិនមែនទៅចាប់លោកស្រី អង់ សាន ស៊ូជី ដោយប្រទូស្តរាយ ប្រទាញប្រទង់នោះទេ គឺដោយគ្រាន់តែឃុំខ្លួនគាត់ នៅក្នុងផ្ទះ មិនឲ្យគាត់ចេញធ្វើនយោបាយតែប៉ុណ្ណោះ។ វាមានសភាពខុសគ្នាគឺ អហិង្សា។ ហើយការពន្យារពេលរបស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជានេះ គឺគាត់ដើម្បីចៀសវាងហានិភ័យផ្សេងៗ ដែលអាចកើតឡើងចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។»
លោកអ៊េង ឆៃអ៊ាងក៏បានឲ្យដឹងផងដែរថា គណបក្សសង្គ្រោះជាតិគ្រោងនឹងជួបប្រជុំផ្ទៃក្នុងរបស់ខ្លួននាថ្ងៃ ស្អែក ដើម្បីរិះរកវិធីបន្ធូរបន្ថយភាពតានតឹងនយោបាយក្នុងប្រទេស។
នយោបាយក្នុងប្រទេសកម្ពុជាបានប្រឈមនឹងភាពតានតឹងសារជាថ្មី បន្ទាប់ពីមានការចាប់ឃុំខ្លួននិងការកាត់ទោសសកម្មជន និងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ ការវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងការដករូបលោកចេញពីសមាជិកភាពរដ្ឋសភាជាដើម ដែលធ្វើឲ្យមានការរិះគន់ខ្លាំងៗពីអង្គការសង្គមស៊ីវិល និងស្ថានទូតនានាក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃយប់ច័ន្ទកន្លងមក ក្រសួងការបរទេសអាមេរិកបានអំពាវនាវឲ្យសភាជាតិកម្ពុជាប្រគល់បុព្វ សិទ្ធិជាសមាជិករដ្ឋសភារបស់លោក សម រង្ស៊ី វិញឲ្យឆាប់តាមដែលអាចធ្វើបាន ហើយក៏បានស្នើទៅកាន់រាជរដ្ឋាភិបាលកម្ពុជាឲ្យបោះបង់ចោលដីកាចាប់ ខ្លួនលោក សម រង្ស៊ី ផងដែរ ដើម្បីឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួន និងការកាត់ទោសអ្វីឡើយ។
លោក Mark Toner អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក បានសរសេរក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ការទម្លាក់រូប លោកគឺជាការដើរថយក្រោយ ដែលរារាំងដំណើររបស់កម្ពុជាទៅកាន់សង្គមមួយដែលសេរី និងប្រជាធិបតេយ្យ ហើយអំពាវនាវឲ្យរដ្ឋសភាជាតិកម្ពុជាប្រគល់បុព្វសិទ្ធិជាសមាជិករដ្ឋ សភារបស់លោក សម រង្ស៊ី ឲ្យបានឆាប់តាមដែលអាចធ្វើបាន។»
«ខ្ញុំ យល់ថា អញ្ចឹងហើយថា វាហាក់ដូចជាការបង្គាប់បញ្ជា ដោយមិនមើលអង្គហេតុ អង្គសេចក្តីឲ្យបានច្បាស់លាស់នៅក្នុងច្បាប់កម្ពុជាថា តើឯកឧត្តម សម រង្ស៊ី គាត់ធ្វើអីខ្លះ គាត់ខុសអីខ្លះ? អាហ្នឹងគឺមិនត្រូវកាន់ជើង ដែលគេហៅថា ដោយងងឹតងងុល ដោយមិនបានធ្វើការវិភាគពិចារណាឲ្យបានវែងឆ្ងាយតាមផ្លូវច្បាប់ នោះទេ។»
នយោបាយក្នុងប្រទេសកម្ពុជាបានឡើងកម្តៅខ្លាំងសារជាថ្មី នាប៉ុន្មានសប្តាហ៍ចុងក្រោយ បន្ទាប់ពីការប្រកាសជ័យជម្នះដ៏លើសលុបរបស់មេដឹកនាំគណបក្សជំទាស់ នៅភូមាគឺលោកស្រី អង់ សាន ស៊ូជី នៅក្នុងការបោះឆ្នោតសកលនាថ្ងៃអាទិត្យទី៨កន្លងទៅ។ អ្នកឃ្លាំមើលការវិវឌ្ឍនយោបាយនៅកម្ពុជាយល់ថា ការដាក់សម្ពាធទៅលើគណបក្សជំទាស់នៅកម្ពុជាថ្មីៗនេះ គឺអាចប៉ះពាល់ខ្លាំងដល់ដំណើរការបោះឆ្នោតឃុំសង្កាត់ក្នុងប្រទេសដ៏ ក្រីក្រនេះ នាឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខ៕
មួយថ្ងៃ បន្ទាប់ ពីរដ្ឋសភា ជាតិ ដក «អភ័យឯកសិទ្ធិ និងសមាជិកភាព» រដ្ឋសភា របស់ លោក មក, លោក សម រង្ស៊ី យល់ថា ការគាបសង្កត់ លើគណបក្ស ជំទាស់ និងលើ រូបលោក គឺអាច ទាក់ទិន នឹងជ័យជម្នះ របស់ លោកស្រី អង់ សាន ស៊ូ ជី នៅភូមា។
កាលពីថ្ងៃច័ន្ទកន្លងទៅ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចដកហូតសមាជិកភាព របស់លោក សម រង្ស៊ីប្រធានគណបក្សជំទាស់ពីរដ្ឋសភា ដើម្បីបើកផ្លូវឲ្យអាជ្ញាធរចាប់ខ្លួនលោកតាមសាលដីការបស់សាលាដំបូង រាជធានីភ្នំពេញ ដោយចោទថា លោកមានពិរុទ្ធតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍តាំងពីថ្ងៃ ទី១២ ខែមិនា ឆ្នាំ២០១៣ ដែលបានសម្រេចឲ្យលោកមានទោសជាប់ពន្ធនាគារពីរឆ្នាំ។
លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ព្រឹតិ្តការណ៍ចុងក្រោយ រួមទាំងការដាក់សម្ពាធលើគណបក្សរបស់លោក សមាជិករបស់គណបក្សសង្គ្រោះជាតិ និងរូបលោក គឺទំនងមកពីការ «តក់ស្លុត និងស្លន់ស្លោ» របស់គណបក្សកាន់អំណាចនៅកម្ពុជា ក្រោយពេលជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីរបស់លោកស្រី អង់ សាន ស៊ូជី មេដឹកនាំគណបក្សជំទាស់នៅភូមា។
លោកស្រី
អង់ សាន ស៊ូជី មេដឹកនាំគណបក្សជំទាស់នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា
ចេញពីសន្និសីទសារព័ត៌មានមួយនៅគេហដ្ឋានរបស់លោកស្រីនៅទីក្រុង
Yangon ប្រទេសភូមាកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥។ (AP/Mark
Baker)
លោក សម រង្ស៊ី
សរសេរ ក្នុងទំព័រ ហ្វេសប៊ុក របស់លោក នាថ្ងៃអង្គារនេះ ថា,
«ព្រឹត្តិការណ៍ ចុងក្រោយ បំផុត នៅប្រទេស កម្ពុជា បង្ហាញ ឲ្យឃើញ ថា,
ជោគជ័យ ដ៏ត្រចះត្រចង់
និងជាប្រវត្តិសាស្ត្រ របស់ ចលនា ប្រជាធិបតេយ្យ ប្រឆាំង អំណាច ផ្តាច់ការ ក្នុងការ បោះឆ្នោត ថ្មីៗ នេះ នៅប្រទេស ភូមា
បានបណ្តាល ឲ្យមានភាព តក់ស្លុត
និងស្លន់ស្លោ ដល់អ្នក ដឹកនាំ ផ្តាច់ការ ទាំងប៉ុន្មាន
ដែលនៅ សេសសល់ ក្នុងតំបន់ ទ្វីបអាស៊ី។ ក៏ប៉ុន្តែ
ចរន្ត នយោបាយ នាំមក នូវសេរីភាព
ដែលគ្មាន នរណា អាចទប់ស្កាត់បាន, ហើយ ដែលកំពុង តែ រីករាលដាល ទូទាំង
ពិភពលោក ដែលធ្វើ ឲ្យរបប ផ្តាច់ការ ដួលរលំ ម្តងមួយៗ។
ចរន្តនេះ ក៏នឹងឈាន មកដល់ ប្រទេស កម្ពុជា ដែរ ក្នុងពេល ឆាប់ៗ ខាងមុខ
នេះ។»គណៈកម្មការរៀបចំការបោះឆ្នោតរបស់ភូមា ឬមីយ៉ាន់ម៉ា បង្ហាញលទ្ធផលនៃការបោះឆ្នោតនាថ្ងៃអាទិត្យ ទី៨កន្លងទៅ ដែលថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អង់ សាន ស៊ូជី ទទួលបានអាសនៈចំនួន១៣៥នៅក្នុងសភា ឬស្មើនឹងជិត៩០ភាគរយនៃលទ្ធផលដែលត្រូវបានប្រកាសកន្លងមក។ ការណ៍នេះបញ្ជាក់ពីការចង់ផ្លាស់ប្តូររបស់ប្រជាពលរដ្ឋភូមា ដែលរស់ក្រោមការគ្រប់គ្រងរបស់យោធាជាច្រើនទសវត្សរ៍មកនោះ។
ក្រុមអ្នកវិភាគ និងអ្នកតាមដានការវិវឌ្ឍនយោបាយក្នុងប្រទេសកម្ពុជាយល់ថា ការប្រៀបធៀបដដែលៗរបស់លោក សម រង្ស៊ី វាអាចជះឥទ្ធិពលអវិជ្ជមានដល់រូបលោកទៅវិញ ជាពិសេសក្រោយពេលដែលលោកលុបចោលដំណើរវិលត្រឡប់មកប្រទេសកម្ពុជានា ល្ងាចថ្ងៃច័ន្ទម្សិលមិញ។ នេះជាអ្វីដែលអ្នកឃ្លាំមើលការវិវឌ្ឍយល់ថា អាចធ្វើឲ្យបាត់បង់ប្រជាប្រិយភាពរបស់មេបក្សជំទាស់នៅកម្ពុជានេះ។
លោក កែម ឡី អ្នកវិភាគសង្គម និងជាអ្នកតាមដានការវិវឌ្ឍនយោបាយក្នុងប្រទេសកម្ពុជា យល់ថា គេមិនអាចប្រៀបធៀបលោក សម រង្ស៊ី ជាមួយនឹងលោកស្រី អង់ សាន ស៊ូជី ចំពោះវីរភាពសេចក្តីតស៊ូ និងការហ៊ានប្រឈមរបស់ប្រធានគណបក្សជំទាស់ភូមារូបនេះ ដែលលោក សម រង្ស៊ី គួរតែរៀនតាមនោះទេ។ យ៉ាងណាក៏ដោយ លោក កែម ឡី និយាយថា ការក្រឡាស់សម្តីរបស់លោក សម រង្ស៊ី ដែលលុបចោលការវិលត្រឡប់ចូលប្រទេសកម្ពុជានាល្ងាចថ្ងៃច័ន្ទនោះ ក៏អាចសម្រួលដល់ភាពតានតឹងនយោបាយក្នុងប្រទេសកម្ពុជាផងដែរ។
«ដូចខ្ញុំ លើកឡើងអញ្ចឹង តម្លៃរបស់មនុស្សគឺវាឋិតនៅលើពាក្យពេជន៍ ដែលនិយាយហើយនឹងទង្វើហ្នឹង វាស្របគ្នាប៉ុណ្ណា។ ពាក្យពេជន៍ដែលនិយាយ និងទង្វើដូចគ្នាច្រើន អាហ្នឹងតម្លៃរបស់មនុស្សហ្នឹងវាខ្ពស់។ ប៉ុន្តែបើពាក្យពេជន៍ដែលនិយាយ និងទង្វើវាខុសគ្នាច្រើន អាហ្នឹងតម្លៃមនុស្សហ្នឹងវាកាន់តែទាប។ លោក សម រង្ស៊ី ភាគច្រើនគាត់បាននិយាយច្រើន ប៉ុន្តែពាក្យពេជន៍របស់គាត់អត់បានធ្វើច្រើន។»
លោក កែម ឡី បានបញ្ជាក់ ថា៖ «តាមពិត គាត់ មិនមកហ្នឹង គឺ ជាការណ៍ល្ អហើយ។ គាត់ មិនមកហ្នឹង គឺ ជាជម្រើស នយោបាយ ល្អ សម្រាប់ ឱ្យគាត់ រៀបចំ ផែនការ ចរចា ជាមួយ គណបក្ស ប្រជាជនកម្ពុជា ដើម្បី ឲ្យរៀបចំ នីតិរដ្ ឋឡើងវិញ អញ្ចឹងទៅណាស់! ក៏ប៉ុន្តែ គ្រាន់តែ ថា, ពាក្យកុហក ហ្នឹង មិនមែន ជាជម្រើស សម្រាប់ អ្នក ដែលមាន ភាពដឹកនាំល្អ នោះទេ។»
លោក
អ៊ូ វីរៈ
ប្រធានវេទិកាអនាគតមានប្រសាសន៍អំពីស្ថានភាពទំនាក់ទំនងនយោបាយរវាង
គណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ នៅក្នុងបន្ទប់ផ្សាយរបស់ VOA
ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ (ផន បុប្ផា/VOA)
លោក អ៊ូ វីរៈ នាយក វេទិកា អនាគត
ដែលជាមជ្ឈមណ្ឌល ស្រាវជ្រាវ គោលនយោបាយ ក្នុងស្រុក យល់ថា,
ការថ្លែង របស់លោក សម រង្ស៊ី
គឺ ជាការកេង យកផល ចំណេញ ធម្មតា របស់ អ្នកនយោបាយ,
ក៏ប៉ុន្តែ វា អាចធ្វើ ឲ្យអ្នកគាំទ្រ របស់លោក បាត់បង់ ជំនឿ លើសម្តី
អំពី ការមិន វិលចូល ប្រទេស កម្ពុជា ដូចការសន្យានោះ។«ខ្ញុំមើលទៅ លោក សម រង្ស៊ី គាត់មានបញ្ហាមួយ ពេលគាត់ប្រៀបធៀបទៅនយោបាយភូមា ការប្រៀបធៀបខ្លួនគាត់ទៅហ្នឹងលោកស្រី អង់ សាន ស៊ូជី គាត់អាចចំណេញ ចំណេញទៅលើរូបភាព។ ក៏ប៉ុន្តែវាអាចជាសម្ពាធមួយទៅលើខ្លួនគាត់ផងដែរ។ សម្ពាធមួយទៅលើខ្លួនគាត់ត្រង់ថា លោកស្រី អង់ សាន ស៊ូជី គឺគាត់មានវីរភាព គាត់ក្លាហាន គាត់ហ៊ាននៅក្នុងស្រុក។ ប៉ុន្តែលោក សម រង្ស៊ី គាត់អត់ហ៊ានទេ ហើយថ្មីៗនេះ ម្សិលមិញនេះ គាត់អត់ហ៊ានដូចគ្នា។ អញ្ចឹងជាសម្ពាធមួយ ហើយករណីដែលគាត់ខ្លាចរហូត ឬ មិនហ៊ាន មិនមានវីរភាពបែបហ្នឹង គេចាប់ផ្តើមខឹងគាត់។ គេខឹងគាត់ត្រង់ថា ការប្រៀបធៀបរបស់គាត់ហ្នឹងអត់មានការណ៍ពិត។»
ក៏ប៉ុន្តែលោក អ៊ូ វីរៈ បញ្ជាក់ថា មិនចូលមកក្នុងប្រទេសកម្ពុជាក៏អាចផ្តល់ផលវិជ្ជមានដល់ការចរចា ដោយសន្តិវិធីជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបណ្ឌិត Paul Chambers សាស្ត្រាចារ្យ ផ្នែកនយោបាយ និងការសិក្សា នៃប្រទេស អាស៊ីអាគ្នេយ៍ របស់ សាកលវិទ្យាល័យ ឈាងមៃ ប្រទេសថៃ យល់ស្រប ផងដែរ ថា, លោក សម រង្ស៊ី បានជ្រើសរើសយក «ការពន្យារពេលត្រឡប់មកវិញ ដោយមិនចង់ជាប់ក្នុងពន្ធនាគារ ឬក៏ត្រូវគេសម្លាប់នោះ។»
លោក បានសរសេរ ក្នុងសារឡិចត្រូឡិច ឬអ៊ីម៉េល មកកាន់ VOA យ៉ាងដូច្នេះ ថា៖ «គាត់ បានប្រដូច គាត់ និងលោកស្រី [អង់ សាន ស៊ូជី] ដូចជានិមិត្តរូប នៃសេរីភាព, ក៏ប៉ុន្តែ គាត់ មិនដែល ត្រូវ បានគេ ឃុំឃាំង ក្នុងផ្ទះ នោះទេ។»
យ៉ាងណាក៏ដោយ លោក អ៊េង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានថ្លែងការពារលោក សម រង្ស៊ី ដោយលើកឡើងថា ប្រធានគណបក្សរបស់លោកគ្រាន់តែធ្វើ«ការពន្យារពេល»ការវិលត្រឡប់មក ប្រទេសកំណើតវិញ ដើម្បីបញ្ចៀសអំពើហិង្សាអាចកើតមានលើអ្នកគាំទ្ររបស់លោកនោះ។ លើសពីនេះទៀត ការពន្យារពេលនេះដើម្បីផ្តល់ពេលវេលាឲ្យលោក សម រង្ស៊ី ធ្វើការទាក់ទងចរចាជាមួយលោក ស ខេង ដែលតំណាងឲ្យគណបក្សកាន់អំណាចនោះ។
លោក អ៊េង ឆៃអ៊ាង បានលើកឡើង យ៉ាងដូច្នេះ ថា៖ «សម្រាប់នៅភូមា លោកស្រី អង់ សាន ស៊ូជី ហ្នឹងគឺពួកយោធាភូមា មិនមែនទៅចាប់លោកស្រី អង់ សាន ស៊ូជី ដោយប្រទូស្តរាយ ប្រទាញប្រទង់នោះទេ គឺដោយគ្រាន់តែឃុំខ្លួនគាត់ នៅក្នុងផ្ទះ មិនឲ្យគាត់ចេញធ្វើនយោបាយតែប៉ុណ្ណោះ។ វាមានសភាពខុសគ្នាគឺ អហិង្សា។ ហើយការពន្យារពេលរបស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជានេះ គឺគាត់ដើម្បីចៀសវាងហានិភ័យផ្សេងៗ ដែលអាចកើតឡើងចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។»
លោកអ៊េង ឆៃអ៊ាងក៏បានឲ្យដឹងផងដែរថា គណបក្សសង្គ្រោះជាតិគ្រោងនឹងជួបប្រជុំផ្ទៃក្នុងរបស់ខ្លួននាថ្ងៃ ស្អែក ដើម្បីរិះរកវិធីបន្ធូរបន្ថយភាពតានតឹងនយោបាយក្នុងប្រទេស។
រូបឯកសារ៖
បាតុករប្រមូលផ្តុំគ្នានៅមុខកងកម្លាំងប៉ូលិសបាំងដោយរនាំងដែកនៅ
កណ្តាលផ្លូវក្បែរតុលាការក្រុងភ្នំពេញ នៅរាជធានីភ្នំពេញ
កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)
នយោបាយក្នុងប្រទេសកម្ពុជាបានប្រឈមនឹងភាពតានតឹងសារជាថ្មី បន្ទាប់ពីមានការចាប់ឃុំខ្លួននិងការកាត់ទោសសកម្មជន និងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ ការវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងការដករូបលោកចេញពីសមាជិកភាពរដ្ឋសភាជាដើម ដែលធ្វើឲ្យមានការរិះគន់ខ្លាំងៗពីអង្គការសង្គមស៊ីវិល និងស្ថានទូតនានាក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃយប់ច័ន្ទកន្លងមក ក្រសួងការបរទេសអាមេរិកបានអំពាវនាវឲ្យសភាជាតិកម្ពុជាប្រគល់បុព្វ សិទ្ធិជាសមាជិករដ្ឋសភារបស់លោក សម រង្ស៊ី វិញឲ្យឆាប់តាមដែលអាចធ្វើបាន ហើយក៏បានស្នើទៅកាន់រាជរដ្ឋាភិបាលកម្ពុជាឲ្យបោះបង់ចោលដីកាចាប់ ខ្លួនលោក សម រង្ស៊ី ផងដែរ ដើម្បីឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួន និងការកាត់ទោសអ្វីឡើយ។
លោក Mark Toner អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក បានសរសេរក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ការទម្លាក់រូប លោកគឺជាការដើរថយក្រោយ ដែលរារាំងដំណើររបស់កម្ពុជាទៅកាន់សង្គមមួយដែលសេរី និងប្រជាធិបតេយ្យ ហើយអំពាវនាវឲ្យរដ្ឋសភាជាតិកម្ពុជាប្រគល់បុព្វសិទ្ធិជាសមាជិករដ្ឋ សភារបស់លោក សម រង្ស៊ី ឲ្យបានឆាប់តាមដែលអាចធ្វើបាន។»
ក្រសួងការ
បរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសមួយ
ដោយបង្ហាញពីក្តីព្រួយបារម្ភរបស់ខ្លួនអំពីការដកបុព្វសិទ្ធិជា
សមាជិករដ្ឋសភាជាតិកម្ពុជារបស់លោក សម រង្ស៊ី
មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (Screenshot from US State Department)
ក៏ប៉ុន្តែសេចក្តីអំពាវនេះត្រូវបានច្រានចោលដោយលោក សុខ
ឦសាន្ត អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច
ដែលថ្លែងការពារចំណាត់ការរបស់រដ្ឋបាលរបស់លោក ហ៊ុន សែន
ដោយនិយាយថា«វាជាការអនុវត្តច្បាប់របស់កម្ពុជា»ហើយរឿងការអនុវត្ត
សាលដីការបស់តុលាការនោះទៀតសោតគឺមិនទាក់ទិននឹងរឿងនយោបាយអ្វីនោះ
ទេ។«ខ្ញុំ យល់ថា អញ្ចឹងហើយថា វាហាក់ដូចជាការបង្គាប់បញ្ជា ដោយមិនមើលអង្គហេតុ អង្គសេចក្តីឲ្យបានច្បាស់លាស់នៅក្នុងច្បាប់កម្ពុជាថា តើឯកឧត្តម សម រង្ស៊ី គាត់ធ្វើអីខ្លះ គាត់ខុសអីខ្លះ? អាហ្នឹងគឺមិនត្រូវកាន់ជើង ដែលគេហៅថា ដោយងងឹតងងុល ដោយមិនបានធ្វើការវិភាគពិចារណាឲ្យបានវែងឆ្ងាយតាមផ្លូវច្បាប់ នោះទេ។»
នយោបាយក្នុងប្រទេសកម្ពុជាបានឡើងកម្តៅខ្លាំងសារជាថ្មី នាប៉ុន្មានសប្តាហ៍ចុងក្រោយ បន្ទាប់ពីការប្រកាសជ័យជម្នះដ៏លើសលុបរបស់មេដឹកនាំគណបក្សជំទាស់ នៅភូមាគឺលោកស្រី អង់ សាន ស៊ូជី នៅក្នុងការបោះឆ្នោតសកលនាថ្ងៃអាទិត្យទី៨កន្លងទៅ។ អ្នកឃ្លាំមើលការវិវឌ្ឍនយោបាយនៅកម្ពុជាយល់ថា ការដាក់សម្ពាធទៅលើគណបក្សជំទាស់នៅកម្ពុជាថ្មីៗនេះ គឺអាចប៉ះពាល់ខ្លាំងដល់ដំណើរការបោះឆ្នោតឃុំសង្កាត់ក្នុងប្រទេសដ៏ ក្រីក្រនេះ នាឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខ៕
No comments:
Post a Comment