Paris Peace Accords 23 Oct. 1991

Thursday, November 19, 2015

លោក សម រង្ស៊ី​ ចាត់​ទុក​ ទង្វើ​ បក្ស​ប្រជាជន​ ថា, ធ្វើ​រដ្ឋប្រហារ ​រដ្ឋ​ធម្មនុញ្ | Sam Rainsy says what CPP is doing is a constitutional coup

លោក សម រង្ស៊ី​ ចាត់​ទុក​ ទង្វើ​ បក្ស​ប្រជាជន​ ថា, ធ្វើ​រដ្ឋប្រហារ ​រដ្ឋ​ធម្មនុញ្ញ

ប្រធាន​ គណបក្ស ​ប្រឆាំង ​រូប​នេះ​ បាន​ប្រដូច ​ទង្វើ​នេះ​​​ ទៅ​ នឹង​​ព្រឹត្តិការណ៍ ​ថ្ងៃ​៥-៦​ ខែ​កក្កដា​ ​ឆ្នាំ១៩៩៧។
 
លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​  (នូវ​ ពៅ​លក្ខិណា/VOA)
លោក ​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត ​នៅ​​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​ ​សម រង្ស៊ី​ ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ​ថ្លែង នៅ​ថ្ងៃ​ពុធ​នេះ ថា​, ​ទង្វើ​ គាប​សង្កត់​ ​មក​លើ​ គណបក្ស ​ជំទាស់​ ​រួម​ទាំង​ ការ​ដក ​សមាជិកភាព ​របស់​លោក ​ពី​រដ្ឋសភា​ គឺ​ «ជា​រដ្ឋប្រហារ​ រដ្ឋ​ធម្មនុញ្ញ»​ ពី​សំណាក់​ គណ​បក្ស​ កាន់​អំណាច​ របស់​លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​

លោក ​សម រង្ស៊ី ​សរសេរ ក្នុង​ទំព័រ ​ហ្វេសប៊ុក ​ផ្ទាល់​ខ្លួន​ របស់លោក​ ថា,​ ការ​ចាប់​ខ្លួន​ សមាជិក ​ព្រឹទ្ធ​សភា​ ​ការ​វាយដំ​ លើ​អ្នក​ តំណាង​រាស្ត្រ ​ពីរ​រូប​ របស់ ​គណ​បក្ស ​ជំទាស់​ នាំ​មុខ​ ស្ថាប័ន​ របស់​ខ្លួន​ ​ការ​ទម្លាក់ លោក​ កឹម សុខា​ ​ចេញ​ ពី​តំណែង​ អនុ​ប្រធាន​ រដ្ឋសភា​ ​និង​ការ​ដក​ សមាជិក​ភាព ​រដ្ឋសភា ​របស់ ​រូបលោក កាល​ពី​ថ្ងៃ​ច័ន្ទ​ គឺ​ ជា​ «​ទង្វើ​ យ៉ាង​យង់ឃ្នង​»​ ​របស់​ គណ​បក្ស​ ប្រជាជន​ កម្ពុជា​ ​មក​លើ ​គណបក្ស​ ជំ​ទាស់ ​របស់​លោក​ ​ដែល​រំលោភ​ កិច្ច​ព្រមព្រៀង​ នៃ​ទី​ក្រុង​ ប៉ារីស ឆ្នាំ​១៩៩១​ ​និង​រំលោភ​ លើ​រដ្ឋធម្មនុញ្ញ​ របស់​ ប្រទេស ​កម្ពុជា​។


​លោក​ សម រង្ស៊ី​ ​សរសេរ ក្នុង​ទំព័រ​ ហ្វេសប៊ុក ​ផ្ទាល់​ខ្លួន​ របស់លោក​ យ៉ាង​ដូច្នេះ​ ថា៖​ «ទង្វើ ​ទាំង​អស់​នេះ​ ​ពីសំ​ណាក់​គណ​បក្ស​ប្រជា​ជនកម្ពុជា​ ​គឺ​ជា​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ​ ​ដែល​នាំ​មក​នូវ​ផល​ប៉ះ​ពាល់​ផ្លូវ​ច្បាប់​ ​និង​ផ្លូវ​នយោ​បាយ​ ដូច​រដ្ឋ​ប្រហារ​យោធា​ ​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ថ្ងៃ​ ៥-៦​ ខែ​កក្កដា​ ​ឆ្នាំ១៩៩៧​ ​អញ្ចឹង​ដែរ​។​ ផ​ល​ប៉ះ​ពាល់​ចម្ប​ង ​គឺ​បំផ្លាញ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ ​ដែល​មាន​ធានា​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិ​ភាពទី​ក្រុង​ប៉ារីស​ ចុះ​ហត្ថលេខា​ដោយ​ ​១៨​ ​ប្រទេស​ជា​មិត្ត​ ​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​សហ​ប្រជាជាតិ​ ​ផង​ដែ​រ។​ ​កិច្ច​ព្រម​ព្រៀងទី​ក្រុង​ប៉ារីស​ ​តម្រូវឲ្យ​ប្រ​ទេស​កម្ពុជា​ប្រកាន់​នូវ​របប​នយោ​បាយ​ប្រ​ជា​ធិប​តេយ្យ ​សេរី ​ពហុបក្ស»​

កាល​ពី​១៨ឆ្នាំ​មុន​ ​ភាព​ចម្រូង​ចម្រាស​រវាង​ ​អ្នក​គាំ​ទ្រ​ ​ព្រះ​អង្គ​មា្ចស់​នរោត្តម​រណឫទ្ធិ​ ​អតីត​នាយក​រដ្ឋមន្រ្តី​ទី​មួយ​ ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្រ្តី​ទី​ពីរ​ ​ក្នុង​ជួរ​ដ្ឋាភិបាល​ ​អាណត្តិ​ទី​១​ ​បាន​ឈាន​ដល់ ព្រឹត្តិ​ការណ៍​បង្ហូរ​ឈាម​គ្នា​មួយ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​៥-៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧​។ ​ក្នុង​នោះកង​ទ័ព​និង​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ​មា្ចស់​នរោត្តម រណឫទ្ធិ​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ជួរ​រដ្ឋាភិបាល។​ ក្រោយ​ពី​បាន​សាក​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​ពីរ​ថ្ងៃ​ ​យ៉ាង​តិច​មាន​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម រណឫទ្ធិ​ ​ចាប់​ពី​ថ្នាក់​ឧត្តមសេនីយ៍​រហូត​ដល់​ពល​ទាហាន​ប្រមាណ​ជាង​១០០​នាក់​បាន​ ស្លាប់​បាត់​បង់​ជីវិត​និង​បាន​បាត់​ខ្លួន។​

លោក​ ​សម រង្ស៊ី​ ប្រធាន​គណបក្ស​ជំទាស់​ក៏​បាន​ចោទ​ទង្វើ​របស់​គណបក្ស​កាន់​អំណាចនា​ពេល​ថ្មីៗ ​នេះ​ ​គឺ​ «​ឈាន​ទៅ​ដល់​ការ​បញ្ចប់​តួនាទី​របស់​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​ ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ ​ហើយ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ ​បាន​វិល​ត្រឡប់​ទៅ​រក​ប្រព័ន្ធ​បក្ស​តែ​មួយ​ ដូច​មុន​ថ្ងៃ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ ប៉ារីសឆ្នាំ១៩៩១​»​ ពេល​ដែល​គណបក្ស​ ​កាន់​អំ​ណាច​របស់​លោក​ ហ៊ុន សែន​គ្រប់​គ្រង​ប្រទេស​ក្រោយ​ពេល​ការ​ដួល​រលំ​របស់​ ​ពួក​ខ្មែរ​ក្រហម។​

​លោក​ សុខ​ ឦសាន្ត​ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​របស់​ របស់​លោក​នាយ​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ច្រាន​ចោល​ការ​លើកឡើង​នេះ​ ដោយ​ថា​ការ​ចាប់​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ជំទាស់ គឺ​ជា​រឿង​ក្លែង​បន្លំ​ឯកសារ​ តាម​ច្បាប់​កម្ពុជា​ ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​ទាក់​ ទង​នឹង​រឿង​នយោបាយ​ឬ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ កឹម សុខា នោះ​ទេ។​ ឯ​ការ​ទម្លាក់​លោក​ កឹម ​សុខា​អនុប្រធាន​គណបក្ស​ជំទាស់​គឺ​ស្រប​តាម​ច្បាប់​ ​និង​ការ​ប្រព្រឹត្តិ​ខុស​របស់​លោក​ដែល​យក​តួ​នាទី​របស់​រដ្ឋសភា​ទៅ​ញុះញង់​ ឲ្យ​មាន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​។​

លោក​ សុខ​ ឦសាន្ ត​បន្ត​ថា៖​ «រដ្ឋប្រហារ​ហ្នឹង​ទាល់តែ​យើង​ប្រ​ព្រឹត្ត​ខុស​ពី​រដ្ឋ​ធម្ម​នុញ្ញ​ ​ដូច​ជាបញ្ហា​ប្រ​កាស​ផ្សាយ​ ​ពី​ការ​បញ្ចប់​សិទ្ធិ​និង​បុព្វសិទ្ធ​ ក៏ដូចជា​សមាជិកភាព​របស់​គាត់ពី​រដ្ឋសភា​របស់​គាត់​ពី​តំណាង​រាស្ត្រ​ហ្នឹង​ គឺ​ថា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​ជា​អង្គការ​កំពូល​របស់​រដ្ឋសភា​ហ្នឹង​ លោក​បាន​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​គ្នា​ត្រឹម​ត្រូវ ​ទី​១ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ​ ទី២ផ្អែក​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា​ ​និង​ទី៣ផ្អែកទៅ​លើ​ច្បាប់​ស្តី​ពីលក្ខខណ្ឌ​នៃ​តំណាង​រាស្ត្រ​»​

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ «អញ្ចឹង​ហើយ ខ្ញុំ​យល់​ថា​ហ្អា​ហ្នឹង​ជា​ចរិត​ធម្មតា​របស់​ឯកឧត្ដម ​សម រង្ស៊ី​ទៅ​ហើយ​។​ យើង​មិន​គួរ​ចាប់​អារម្មណ៍​អី​ខ្លាំងក្លា​នោះ​ទេ​ ​ចរិត​គាត់​តែ​ប៉ុណ្ណឹង។​ ​អញ្ចឹង​បាន​សម្តេច​តេជោ​ ហ៊ុន សែន​ ថា​ ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ មិន​ឆ្ងាយ​ពី​គល់​ហ្នឹង​គឺមិន​ជ្រុះ​ឆ្ងាយ​ពី​លោក​ សម សារី​ដែល​ជា​ឪពុក​គាត់​ហ្នឹង»

​លោក​ បណ្ឌិត Paul Chambers ​សាស្ត្រាចារ្យ​ ផ្នែក​នយោបាយ ​នៃ​ប្រទេស​ អាស៊ី​អាគ្នេយ៍​ របស់​ សាកលវិទ្យាល័យ ​ឈៀងម៉ៃ​ ប្រទេស ​ថៃ​ យល់​ទង្វើ ​ថ្មីៗ ​របស់ ​រដ្ឋបាល​ លោក ហ៊ុន សែន ​មុន​ពេល ​បោះ​ឆ្នោត​ ឃុំ-សង្កាត់​ នា​ឆ្នាំ​២០១៧​ ​និង​ការ ​បោះ​ឆ្នោត​ ជ្រើស​តាំង ​តំណាង​រាស្ត្រ​ នាឆ្នាំ​២០១៨​ ខាង​មុខ​ ​គឺ ជា​ដំណើរ​ ទៅ​រក ឯក​បក្ស ​របស់ ​ប្រទេ​ស​ កម្ពុជា ដែល​លោក​ ​ហ៊ុន សែន​ ​និង​ក្លាយ ​ដូច​ជា​លោក​ ​Robert Mugabe​ ​ប្រធានាធិបតី នៃ​ប្រទេស​ Zimbabwe ក្នុង​ទ្វីប​ អាហ្រ្វិក ដែល​កាន់ ​អំណាច ​ចាប់​តាំង ​ពី​ឆ្នាំ​១៩៨៧​ មក​នោះ។

​លោក​ Paul Chambers​ ​បាន​សរសេរ​ក្នុង​សារ​អេឡិកត្រូឡិក​ឬ​អ៊ីមែល​មក​កាន់ ​VOA​ យ៉ាង​ដូច្នេះ​ថា៖​ ​«ខ្ញុំ​យល់​ស្រប​ដែរ​ថា ​ប្រសិន​បើ​ គណបក្ស​ប្រជាជន​កម្ពុជា​ ចង់​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ និង កម្ទេច​ថ្នាក់​ដឹក​នាំ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នា​ការ​ បោះឆ្នោត​២០១៨។​ វា​រឹតតែ​ច្បាស់​ថា ​លោក​ ហ៊ុន សែន ​ដូច​ជា​លោក​ Robert Mugabe ​ក្នុង​ទ្វីប​អាស៊ីអាគ្នេយ៍​ យ៉ាង​ដូច្នេះ​ដែរ»​

នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ភាព​តានតឹង​សារ​ថ្មី​បន្ទាប់ ​ពី​មាន​ការ​ចាប់​ឃុំខ្លួន​និង​កាត់​ទោស​សកម្មជន​និងសមាជិក​ព្រឹទ្ធសភា​មក​ ពី​គណបក្ស​ជំទាស់ការ​វាយ​ប្រ​ហារ​លើ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ ​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​ កឹម សុខា​ ចេញ​ពី​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋ​សភា​ ​ការ​ចេញ​ដី​កា​ចាប់​ខ្លួន​ ​លោក​ សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដក​រូប​លោក​ ចេញ​ពី​រដ្ឋសភា​ជា​ដើម​។​ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំងៗ​និង​ក្តី​បារម្ភ​ពី​អង្គការ​សង្គម​ ស៊ីវិល​ ​ស្ថាន​ទូត​នា​នា​ក្នុង​ប្រទេស​កម្ពុជា​ ​និង​អង្គការ​សហ​ប្រជា​ជាតិ​ ​អំ​ពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រ​ទេស​ដ៏​ក្រីក្រ​នេះ​៕



No comments:

Post a Comment