ប្រធានាធិបតី មីយ៉ាន់ម៉ា និយាយ ថា, ខ្លួន នឹងគោរព លទ្ធផល នៃការបោះឆ្នោត
VOA / វីអូអេ | ៨ វិច្ឆិកា ២០១៥
ស្រ្តី
ម្នាក់ធ្វើការបោះឆ្នោតនៅការិយាល័យបោះឆ្នោត
ក្នុងពេលបោះឆ្នោតសកលកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥
នៅក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។
លោក ប្រធានាធិបតី នៃប្រទេស មីយ៉ាន់ម៉ា បាននិយាយ ថា,
រដ្ឋាភិបាល របស់លោក និងក្រុម យោធា ដែលបាន លះបង់ អំណាច កាលពីប្រាំឆ្នាំ មុននេះ នឹងគោរព លទ្ធផល នៃការបោះឆ្នោត ជាប្រវត្តិសាស្ត្រ នៅថ្ងៃ
អាទិត្យនេះ ដែលគេ រំពឹង ថា គណបក្ស របស់ លោកស្រី អោង សាន ស៊ូ ជី
មេដឹកនាំ ក្រុមប្រឆាំង នឹងឈ្នះ។
លោក ប្រធានាធិបតី Thein Sein បានមាន ប្រសាសន៍ នៅក្នុងសុន្ទរកថា មួយ ដែលបាន ត្រូ វផ្សាយ តាមទូរទស្សន៍ ជាតិ កាលពីយប់ ថ្ងៃសុក្រ ថា, «ខ្ញុំ បានឮ ថា, មានកង្វល់ អំពី ថា, តើ លទ្ធផល នៃការ បោះឆ្នោតនេះ នឹងត្រូវ គោរព តាម ឬទេ។ រដ្ឋាភិបាល របស់យើង និងក្រុមយោធា ចង់និយាយ ជាថ្មី ទៀតថា, យើង នឹងគោរព លទ្ធផល នៃការ បោះឆ្នោត ដោយសេរី និងដោយយុត្តិធម៌។»
សេចក្តីថ្លែងនេះរបស់លោកប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ាមាន គោលដៅបង្ហាញសញ្ញាដល់សហគមន៍អន្តរជាតិថា រដ្ឋាភិបាលមានការស្មោះត្រង់ក្នុងការរៀបចំការបោះឆ្នោតដោយសេរី និងប្រកបដោយការជឿទុកចិត្តបាន ទោះណាជាមានការខ្វល់ខ្វាយអំពីភាពមិនប្រក្រតីនៃបញ្ជីឈ្មោះអ្នក បោះឆ្នោត ការបំភិតបំភ័យ និងការដកសិទ្ធិប្រជារាស្ត្រមួយភាគធំ។ ជនអំបូរ Rohinya ដែលកាន់សាសនាឥស្លាមត្រូវបានបដិសេធមិនឱ្យមានសញ្ជាតិមីយ៉ាន់ម៉ា ហើយគ្មានសិទ្ធិបោះឆ្នោតនោះទេ។ លោក Thein Sein ដែលជាប្រធាននៃគណបក្សសាមគ្គីភាព និងការអភិវឌ្ឍរបស់សហភាពដែលភាសាអង់គ្លេសហៅថា Union Solidarity and Development Party ដែលជាគណបក្សគ្រប់គ្រងប្រទេស និងជាសម្ព័ន្ធមិត្តរបស់ក្រុមយោធាផងនោះបានមានប្រសាសន៍ថា «បើ តាមលទ្ធផល នៃការ បោះឆ្នោតនេះ យើង នឹងធ្វើការ ជាមួយគ្នា នៅក្នុងមជ្ឈដ្ឋាន នយោបាយ ថ្មីមួយ៕»

No comments:
Post a Comment