VOD / វីអូឌី | ១៩ វិច្ឆិកា ២០១៥
អនុប្រធាន គណបក្ស សង្រ្គោះជាតិ លោក កឹម សុខា បានអះអាង ថា, លោក និងលោក សម រង្ស៊ី បានជួប ជាមួយ ឧបការីរដ្ឋមន្ត្រី ការបរទេស អាមេរិក ទទួលបន្ទុក កិច្ចការ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅប្រទេស ហ្វីលីពីន។
លោក Daniel Russel ដែលធ្លាប់មក បំពេញ ទស្សនកិច្ច នៅប្រទេស កម្ពុជា កាលពីខែមករា ឆ្នាំ២០១៥, លោក Daniel Russel បាន នឹងកំពុង ចូលរួម កិច្ចប្រជុំ កំពូល វេទិកា នៃប្រទេស កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC)នៅប្រទេស ហ្វីលីពីន។
លោក កឹម សុខា បានសរសេរ នៅលើ ហ្វេសប៊ុក របស់លោក ថា៖ «វេលា ម៉ោង១៣:៣០ នាទី ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងស្ថានទូត សហរដ្ ឋអាមេរិក នាទីក្រុង Manila ប្រទេស ហ្វីលីពីន, លោក សម រង្ស៊ី និងខ្ញុំ បានជួប ជាមួយ លោក Daniel Russel ឧបការីរដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក។»
លោក សរសេរ បន្តថា៖ «ក្នុងជំនួប ជាមួយ មេដឹកនាំ ប្រទេស មហាអំណាច ដ៏មាន សារ:សំខាន់នេះ, យើង បានពិភាក្សាគ្នា យ៉ាងយកចិត្ត ទុកដាក់ អំពី ការធ្លាក់ចុះ យ៉ាងធ្ងន់ធ្ងរ នៃដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅប្រទេស កម្ពុជា ដែលសហគមន៍ ជាតិ និងអន្តរជាតិ កំពុង ព្រួយបារម្ភ យ៉ាងខ្លាំង, ហើយ ក៏កំពុង តែ រកដំណោះស្រាយ។»
បើ តាមលោក កឹម សុខា, លោក សម រង្ស៊ី និងរូបលោក បានធ្វើដំណើរ ទៅទីក្រុង ម៉ានីល ដើម្បី ជួបជាមួយ ថ្នាក់ដឹកនាំ នៃប្រទេស សំខាន់ៗ មួយចំនួន ក្នុងឱកាស កិច្ចប្រជុំ កំពូល APEC។ លោកបន្តថាការជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ ដើម្បី «បង្ហាញ អំពី ស្ថានភាព នយោបាយ នៅក្នុងប្រទេស កម្ពុជា ដែលធ្វើ ឲ្យមាន វិបត្ តិដ៏ធ្ងន់ធ្ងរ ដូច បច្ចុប្បន្ននេះ» និង «សំណូមពរ ឲ្យសហគមន៍ អន្ដរជាតិជួយ ស្វែងរក ដំណោះស្រាយ ដើម្បី ឲ្យដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេស កម្ពុជា វិលទៅ រកភាពប្រក្រតី ឡើងវិញ និងដើម្បី ជួយធ្វើ ឲ្យដំណើរការ បោះឆ្នោត នៅពេល ខាងមុខនេះ ប្រព្រឹត្តិ ទៅដោយសេរី, ត្រឹមត្រូវ, និងយុត្ដិធម៌។»
លោក សម រង្ស៊ី ត្រូវ បានតុលាការ ចេញដីកា បង្គាប់ ឲ្យសមត្ថកិច្ ចចាប់ខ្លួន ដាក់ពន្ធនាគារ ២ឆ្នាំ ពីបទបរិហាកេរ្ តិ៍ជាសាធារណៈ និងញុះញង់ ឲ្យមាន ការរើសអើង ដែលប្តឹង ដោយលោក ហោ ណាំហុង រដ្ឋមន្រ្តី ក្រសួង ការបរទេស កម្ពុជា បន្ទាប់ ពីលោក សម រង្ស៊ី ថ្លែង នៅសារមន្ទីរ ជើងឯក កាលពីឆ្នាំ ២០០៨ ថា, លោក ហោ ណាំហុង ជាអតីត មេគុក បឹងត្របែក សម័យ ខ្មែរក្រហម។ គណបក្ស សង្រ្គោះជាតិ ចាត់ទុក ថា, នេះ ជាដីកា នយោបាយ។
លោក សម រង្ស៊ី បានចាត់ទុក ដីកា ចាប់ខ្លួន រូបលោក, ការដកតំណែង លោក កឹម សុខា, និងចំណាត់ ការផ្លូវច្បាប់ លើ លោក ហុង សុខហួរ សមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ជា «រដ្ឋប្រហារ រដ្ឋធម្មនុញ្ញ»។
ក្រោយពីតុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា៖ «យើង មានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការដកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP)ចេញពីរដ្ឋសភាជាតិ នៅថ្ងៃនេះ ដែលត្រូវ បានធ្វើឡើង ជាឯកតោភាគី ដោយគណបក្ស ប្រជាជន កម្ពុជា ដែលជាគណបក្ស កាន់អំណាច។»
អាមេរិក បន្តថា៖ «យើង សូម អំពាវនាវ ឲ្យរដ្ឋសភា ជាតិ ប្រគល់ សមាជិកភាព ក្នុងសភា ជាតិ និងផ្តល់ អភ័យឯកសិទ្ធិ សភា ជូនលោក សម រង្ស៊ី វិញ ជាបន្ទាន់។»
កាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានទទូចឱ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រឆាំងចាប់ផ្ដើមសន្ទនាគា្ន ដើម្បីបញ្ចប់អំពើហិង្សានិងគំនុំគុំកួននខាងនយោបាយ ខណៈលោកបារម្ភពីករណីកម្ពុជាចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី។ សេចក្ដីថ្លែងការណ៍របស់លោកបាន គីមូន លើកឡើងថាពិតជាមានការព្រួយបារម្ភចំពោះហិង្សានយោបាយដែលកើតឡើងក្នុងអំឡុងពេលចុងក្រោយនេះនៅកម្ពុជាដែលលោកថាជានយោបាយហិង្សាបំភិតបំភ័យនិងគំរាមកំហែង។
លោក បាន គីមូន ក៏បានលើកឡើងផងដែរចំពោះហិង្សានយោបាយកើតមានថ្មីៗនេះទៅលើអ្នកតំណាងរាស្រ្ត២រូបនៃគណបក្សប្រឆាំងដែលលោកចាត់ទុកថាធ្វើឱ្យមានការភិតភ័យដល់ដំណើរនយោបាយនិងប្រជាធិបតេយ្យនៅកម្ពុជា៕
No comments:
Post a Comment