មេដឹកនាំ ពិភពលោក សាទរ ការរីកចម្រើន តាក់តែង ក្រមប្រតិបត្តិ COC អំពី សមុទ្រ ចិន ខាងត្បូង
ការរីកចម្រើន
នេះ ត្រូវ ឯកសារ អាស៊ាន ដដែល បញ្ជាក់ ថា,
បានកើតចេញ ពីកិច្ចប្រជុំ លើកទី១០ រវាង មន្ត្រីជាន់ខ្ពស់ អាស៊ាន-ចិន
នៅប្រទេស ចិន កាលពីខែតុលា ឆ្នាំ២០១៥។
VOA / វីអូអេ | ១១ វិច្ឆិកា ២០១៥
ភ្នំពេញ—ក្រុមមេដឹកនាំ ពិភពលោក សាទរ
ចំពោះ ការរីកចម្រើន លើកិច្ចពិភាក្សា បញ្ហា តាក់តែង ក្រមប្រតិបត្តិ
COC ពាក់ព័ន្ធ នឹងសមុទ្រ ចិន ខាងត្បូង។
ការរីកចម្រើន នេះត្រូវ ក្រុម អ្នកវិភាគខ្លះ ផ្តល់សុទិដ្ឋិនិយម ចំពោះ
ការតាក់តែង ក្រមប្រតិបត្តិ ដើម្បី អ្វីមួយ ដែលគេ អះអាង ថា,
ជាការបន្ថយ ភាពតានតឹង។
តាមឯកសារ អាស៊ាន ដែល VOA ទទួលបាន ថ្មីៗ នេះ បានឲ្យដឹង ថា,
ក្រុមមេដឹកនាំ កំពូលៗក្នុងពិភពលោក បានស្វាគមន៍ ការរីកចម្រើន រវាង
អាស៊ាន និងចិន ដែលបាន បោះជំហាន ទៅមុខ
ក្នុងការ តាក់តែង ក្រមប្រតិបត្តិ COC
ដើម្បី ដោះស្រាយ បញ្ហាជម្លោះ ដែនអធិបតេយ្យ នៅក្នុងសមុទ្រ ចិន
ខាងត្បូង ដែលជាតំបន់ ប្រទាញប្រទង់ គ្នា ជាច្រើនឆ្នាំ មកហើយនោះ។
សេចក្តីព្រាង សេចក្តី ថ្លែងការណ៍ ប្រធាន អាស៊ានស្តីពី កិច្ចប្រជុំ កំពូល អាស៊ី ខាងកើត លើកទី១០ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងក្រុង កូឡាឡាំពួរ ដែលប្រទេស ម៉ាឡេស៊ី ជាម្ចាស់ផ្ទះ នោះ បាននិយាយ បញ្ជាក់ តាមខ្លឹមសារ ដើម ថា៖
«យើង មានការ លើកទឹកចិត្ត ចំពោះ កិច្ចព្រមព្រៀង ថ្មីៗ រវាង ប្រទេស សមាជិក អាស៊ាន និងចិន ក្នុងដំណើរការ ពិភាក្សា ដំណាក់កាល បន្ទាប់ ឆ្ពោះទៅកាន់ ការបង្កើត ក្រមប្រតិបត្តិ ទាក់ទង នឹងសមុទ្រ ចិន ខាងត្បូង, ហើយ ទន្ទឹងរង់ចាំ ការបង្កើត ក្រមប្រតិបត្តិ COC ឲ្យបាន ឆាប់។»
នេះ ជាសេចក្តីថ្លែងការណ៍ដែលក្រុមមេដឹកនាំពិភពលោក រួមទាំងស.រ.អា. ចិន រុស្ស៉ី ឥណ្ឌា ជប៉ុន កូរ៉េ ខាងត្បូង នូវែលសេឡង់ អូស្ត្រាលី ហើយនឹងមេដឹកនាំអាស៊ានទាំង១០ប្រទេស បានយល់ព្រមមុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសទាំងនេះ។ សេចក្តីថ្លែងការណ៍នេះត្រូវ VOA ទទួលបានពីមន្ត្រីម្នាក់ក្នុងតំបន់នេះ។
ការរីកចម្រើននេះត្រូវឯកសារអាស៊ានដដែលបញ្ជាក់ថា បានកើតចេញពីកិច្ចប្រជុំលើកទី១០រវាងមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន ស្តីពីសេចក្តីថ្លែងការណ៍របស់ភាគីជម្លោះនៅសមុទ្រចិនខាងត្បូង ដែលហៅថា DOC និងកិច្ចប្រជុំក្រុមការងារចម្រុះអាស៊ានចិនលើកទី១៥ក្នុងទីក្រុង Chengdu ប្រទេសចិន កាលពីថ្ងៃទី១៩ដល់ថ្ងៃទី២០ តុលាឆ្នាំ២០១៥។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើតបានកត់សម្គាល់ ពីក្តីបារម្ភក្នុងតំបន់សមុទ្រចិនខាងត្បូងទាក់ទងនឹងការទន្ទ្រាន ដែនអធិបតេយ្យ ធ្វើឲ្យបាត់បង់ទំនុកចិត្តនិងការជឿជាក់ក្នុងចំណោមភាគីជម្លោះ ដែលរឿងនេះអាចជារឿងធ្វើឲ្យខូចខាតដល់សន្តិភាព សន្តិសុខ ហើយនឹងស្ថិរភាពក្នុងតំបន់។
«យើងសូមបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់រដ្ឋជាសមាជិកអាស៊ាន និងចិនធានាការអនុវត្តដ៏ពេញលេញនិងដ៏មានប្រសិទ្ធភាពចំពោះសេចក្តី ថ្លែងការណ៍ភាគីសមុទ្រចិនខាងត្បូង ដែលហៅថា DOC ព្រមគ្នាដើម្បីកសាង រក្សា ហើយនឹងពង្រីកការជឿទុកចិត្ត និងការជឿជាក់ ទប់ស្កាត់សកម្មភាពដែលអាចនាំទៅដល់ជម្លោះដែលអាចមានការគំរាមកំហែង ផ្នែកយោធា។ ហើយគូភាគីពាក់ព័ន្ធត្រូវដោះស្រាយដោយសន្តិវិធីនូវការមិនចុះសម្រុង គ្នានិងជម្លោះ ហើយដំណោះស្រាយនេះត្រូវស្របតាមច្បាប់អន្តរជាតិ រួមទាំង ច្បាប់អ.ស.ប. ស្តីពីដែនសមុទ្រហៅថា UNCLOS ឆ្នាំ១៩៨២។»
សេចក្តីព្រាង COC ដែល VOA ទទួលបានកាលពីខែសីហា បានឲ្យដឹងថា ប្រទេសអាស៊ាននិងចិនបានជំរុញការតាក់តែងសេចក្តីព្រាងក្រម ប្រតិបត្តិ COC ឲ្យបានឆាប់ផ្អែកតាមសេចក្តីថ្លែងការណ៍ DOC ដែលត្រូវធ្វើការ កែប្រែនិងបន្ថែមខ្លឹមសារ ហើយក៏គ្រោងនឹងដាក់ជូនមេដឹកនាំអាស៊ាន និងប្រមុខរដ្ឋាភិបាលអាស៊ានពិនិត្យ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែវិច្ឆិកានេះ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Leeds នៃចក្រភពអង់គ្លេស បានប្រាប់ VOA ថា ការព្រមព្រៀងគ្នារវាងចិននិង អាស៊ានក្នុងការតាក់តែង COC គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ចុះភាពតានតឹងក្នុងសមុទ្រ ចិនខាងត្បូង។
«ដើម្បីគ្រប់គ្រងជម្លោះក៏ដូចជាពង្រឹងនូវការជឿទុកចិត្តគ្នា រវាងបណ្តាប្រទេសនានា ជាពិសេសប្រទេសដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងហ្នឹង។»
លោកបន្ថែមថា កម្ពុជានិងអាស៊ានមានការគាំទ្រពីរឿងដែលគេចង់ឲ្យមានការសម្រេច បានក្រមប្រតិបត្តិ COC ឲ្យបានឆាប់នេះដែរ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយនៅកម្ពុជា បានគាំទ្រការព្រមព្រៀងគ្នារវាងចិននិងអាស៊ាន ដោយលោកថ្លែងថា វាជាការល្អដែលចិន និងអាស៊ានសុខចិត្តធ្វើការតាក់តែងក្រមប្រតិបត្តិជាមួយគ្នាលើបញ្ហា សមុទ្រចិនខាងត្បូង តែលោកនៅមានការសង្ស័យពីជំហរចិន ដែលធ្លាប់តែបដិសេធពីរឿងតាក់តែង COC និងមានមហិច្ឆតាចង់គ្រប់គ្រងសមុទ្រចិនខាងត្បូងតែម្នាក់ឯងនោះ។
«ក្រែងលោចិនគិតថា ការយល់ព្រមជាមួយអាស៊ាននេះដើម្បីបង្កភាពកក់ក្តៅដល់អាស៊ានសិន ហើយបន្ទាប់ពីហ្នឹងទៅ ចិននៅតែបន្តដាក់សម្ពាធម្តងបន្តិចៗ ហើយនឹងយកកោះ ឬមួយក៏យកឆ្នេរសមុទ្រចិនខាងត្បូងតាមរយៈការកសាងកោះបន្ថែម ហើយដាក់ទ័ពទៅលើកោះសប្បនិម្មិតទាំងឡាយហ្នឹង។»
លោក អ៊ូ វីរៈ បានអះអាងថា ចិនមិនអាចទប់ជាមួយស.រ.អា.ដែលចល័តកប៉ាល់ចម្បាំងរបស់ខ្លួនលើ ផ្ទៃទឹកដែលស.រ.អា.ចាត់ទុកថា ជាដែនសមុទ្រអន្តរជាតិ ហើយចិនចាត់ទុកថា ជាសកម្មភាពបង្កភាពតានតឹងនិងការរំលោភដែនអធិបតេយ្យរបស់ខ្លួននោះ។
ប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ប៊្រុយណេស្ថិតក្នុងសមាគម អាស៊ាន ដែលមានជម្លោះដែនដីជាមួយចិននៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវនាវាចរណ៍សម្រាប់ទំនិញ និងពាណិជ្ជកម្មដ៏ធំក្នុងពិភពលោក និងមានរ៉ែធម្មជាតិជាច្រើនផងនោះ។ ភាពតានតឹងនិងការទន្ទ្រានទៅវិញទៅមកបានកើតឡើង ហើយធ្វើឲ្យគេមានការបារម្ភខ្លាចឈានដល់ជម្លោះប្រដាប់អាវុធ ដោយសារចិនមិនអនុញ្ញាតឲ្យមានសេរីភាពនាវាចរណ៍និងការនេសាទហើយនឹង ការធ្វើកោះសប្បនិមិ្មតរបស់ចិនកន្លងមក ដែលធ្វើឲ្យប្រទេសអាស៊ានចំនួន៤មិនសប្បាយចិត្ត។
ប្រទេសអាស៊ាន១០ ដែលមានកម្ពុជាជាសមាជិកផង បានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ហើយនឹងស្ថិរភាព ការគោរពច្បាប់អន្តរជាតិ ពាណិជ្ជកម្មស្របច្បាប់ដែលគ្មានការរារាំង សេរីភាពនាវាចរ និងការហោះហើរលើតំបន់សមុទ្រចិនខាងត្បូង។
ក្រៅពីបញ្ហាសន្តិសុខ កិច្ចប្រជុំកំពូលអាស៊ីខាងកើត EAS ដែលមានមហាអំណាចជាច្រើន ដូចជាស.រ.អា. ចិន រុស្ស៉ីជាដើម ចូលរួមផងនោះ ក៏មានគម្រោងពិភាក្សាអំពីបញ្ហាភេរវកម្ម សុខាភិបាល ថាមពល សេដ្ឋកិច្ច បញ្ហាជនភៀសខ្លួន បញ្ហាមជ្ឈឹមបូព៌ា បញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបច្ចេកវិជ្ជានិងបញ្ហាសកលមួយចំនួនទៀត៕

No comments:
Post a Comment