គណបក្ស ជំទាស់ ស្នើឲ្យ អន្តរជាតិ ជួយបន្ថយ កម្តៅ នយោបាយ នៅកម្ពុជា
លោក សម រង្ស៊ី និងលោក កឹម សុខា អំពាវនាវ យ៉ាងដូច្នេះ ក្នុងអំឡុងពេល កំពុងធ្វើ ទស្សនកិច្ច នៅប្រទេស ជប៉ុន។
VOA / វីអូអេ | ១១ វិច្ឆិកា ២០១៥
ភ្នំពេញ—គណបក្ស ជំទាស់ នៃប្រទេស
កម្ពុជា បានស្នើ ឲ្យសហគមន៍ អន្តរជាតិ ជួយត្រួតពិនិត្យ ស្ថានភាព នយោបាយ
និងការបោះឆ្នោត នៅកម្ពុជា បន្ទាប់ ពីគណបក្ស កាន់អំណាច របស់ លោក ហ៊ុន
សែន ធ្វើការ គាបសង្កត់ មកលើ ក្រុមខ្លួន នោះ។
ក៏ប៉ុន្តែ តំណាង គណបក្ស កាន់អំណាច ថ្លែងថា,
នយោបាយ នៅកម្ពុជា គឺ គ្មាន ការឡើង កម្តៅអ្វី នោះទេ។
នាព្រឹក ថ្ងៃអង្គារ នោះ មេដឹកនាំ គណបក្ស ជំទាស់
ដែលមាន កៅអី ក្នុងរដ្ឋសភា គឺ លោក សម រង្ស៊ី និងលោក កឹម
សុខា បានអំពាវនាវ ឲ្យសហគន៍ អន្តរជាតិ ជាពិសេស ប្រទេស ជប៉ុន
ជួយឃ្លាំមើល ស្ថានភាព នយោបាយ កម្ពុជា
និង «ធានា ដល់ការ បោះឆ្នោត ប្រកប ដោយសេរី, យុត្តិធម៌, ត្រឹមត្រូវ,
និងប្រជាធិបតេយ្យ។»
ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា រូបលោក និងលោកសម រង្ស៊ី ប្រធានគណបក្សនេះ បានធ្វើសន្និសីទព័ត៌មានមួយជាមួយអ្នកយកព័ត៌មានអន្តរជាតិនា ប្រទេសជប៉ុន ជាទីដែលពួកលោកកំពុងធ្វើដំណើរទស្សនកិច្ច។ លោកសរសេរថា ក្នុងសន្និសីទនាព្រឹកថ្ងៃអង្គារនេះ លោក កឹម សុខា និងលោក សម រង្ស៊ី បានបង្ហាញអំពីការវិវឌ្ឍនយោបាយថ្មីៗនៅក្នុងប្រទេសកម្ពុជា រួមទាំងការទម្លាក់រូបលោកចេញតំណែងអនុប្រធានទីមួយនៃរដ្ឋសភា ការប្រើអំពើហិង្សាទៅលើតំណាងរាស្ត្រជាដើម ដែលលោកហៅថាជា «ភាពតានតឹង ឡើងកម្តៅ នយោបាយ នៅមុន ការបោះឆ្នោត។»
លោក កឹម សុខា បានសរសេរ ក្នុងទំព័រ ហ្វេសប៊ុក របស់លោក យ៉ាងដូច្នេះ ថា៖
«យើង អំពាវនាវ ដល់សហគមន៍ អន្តរជាតិ ជាពិសេស ប្រទេស ជប៉ុន ជួយធ្វើ ឲ្យបរិយាកាស តានតឹង វិលត្រឡប់ ទៅរក ប្រក្រតីភាព ឡើងវិញ, គោរព តាមស្មារតី ដើម នៃកិច្ចព្រមព្រៀង នយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ សំដៅ ធានា ដល់ការបោះឆ្នោត ប្រកប ដោយសេរី, យុត្តិធម៌, ត្រឹមត្រូវ, និងប្រជាធិបតេយ្យ ជាពិសេស ការស៊ើបអង្កេត ដោយឯករាជ្យ ពេញលេញ និងអាច ជឿទុកចិត្ត ទាក់ទង នឹងអំពើហិង្សា កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៥។»
ស្របគ្នានោះដែរ លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យក្រុមប្រទេសសេរីជួយឃ្លាំមើលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រចាំនៅទីក្រុងតូក្យូ ដែលសរសេរជាភាសាអង់គ្លេស។
ទីភ្នាក់ងារព័ត៌មានដដែលបានស្រង់សម្តីលោក សម រង្ស៊ី ថា៖
«ប្រទេស សេរី មានឥទិ្ធពល ខ្លាំង។ អញ្ចឹងហើយ ពួកគេ មិនគួរ ព្រងើយ និងអនុគ្រោះ ដល់លោក ហ៊ុន សែន, ហើយ នឹងគួរ ប្រកាន់ខ្ជាប់ ថា, ការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ នឹងធ្វើឡើង តាមពេល កំណត់ ដោយមាន ការត្រួតពិនិត្យ ពីសហគមន៍ អន្តរជាតិ។»
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ ២០១៨ខាងមុខ។ កាលពីឆ្នាំ២០១៤កន្លងទៅ គណបក្សធំៗដែលមានកៅអីក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានឯកភាពក្នុងការកែទម្រង់ប្រព័ន្ធបោះ ឆ្នោតនៅកម្ពុជា ដោយមានការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើងផងដែរ។
យ៉ាងណាក៏ដោយ លោក សុខ ឦសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានបដិសេធការលើកឡើងរបស់ថ្នាក់ដឹកនាំរបស់គណបក្សជំទាស់ ដែលថា កម្តៅនយោបាយក្នុងប្រទេសកម្ពុជាបានកើនឡើង។ លោកបន្ថែមថា ការទម្លាក់លោកកឹម សុខាគឺដោយការប្រព្រឹត្តរបស់លោកផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់ រដ្ឋសភា ហើយថា អ្នកប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សជំទាស់គឺមិនទាក់ទិននឹង បាតុករដែលតវ៉ាឲ្យមានការទម្លាក់លោក កឹម សុខា នោះទេ។
«ខ្ញុំ ថា, ការលើកឡើង របស់ ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា គឺ វា ផ្ទុយ ពីសភាពការណ៍ ពិត ជាក់ស្តែង នៅកម្ពុជា។ សភាពការណ៍ នៅកម្ពុជា គឺ វា មិនឈានដល់ ឡើងកម្តៅ អី រហូត ដល់រត់ ទៅពឹង បរទេស នោះទេ។ ការរត់ ទៅពឹង បរទេស គឺ វា ជាវប្បធម៌ ធម្មតា របស់ គណបក្ស ប្រឆាំង ទៅហើយ។ ដូច្នេះ វា មិនសមស្រប ទៅតាម បំណងប្រាថ្នា របស់ ប្រជាពលរដ្ឋ កម្ពុជា នោះទេ បាទ។»
លោក សុខ ឦសាន្ត និយាយថា ការអំពាវនាវរបស់លោក កឹម សុខា និងសម រង្ស៊ីនោះគឺគ្មានអ្វីប្លែកទេ ហើយនេះជាទម្លាប់របស់គណបក្សជំទាស់ ដែលធ្វើឲ្យមានការប្រេះឆាកិច្ចព្រមព្រៀងនយោបាយ ដែលស្គាល់ថា ជាវប្បធម៌សន្ទនានោះរវាងគណបក្សទាំងពីរនោះ។
អរិភាពរវាងគណបក្សកាន់អំណាច និងគណបក្សជំទាស់បានផ្ទុះឡើងសារជាថ្មី ក្នុងប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ជាក់ពីការមន្ទិល សង្ស័យពីការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែនរវាងកម្ពុជានិងប្រទេសវៀតណាម ការចាប់ឃុំខ្លួន និងការកាត់ទោសសកម្មជន និងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ ការវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាជាដើម។
កាលពីសប្ដាហ៍កន្លងទៅមានកិច្ចប្រជុំសម្ងាត់មួយរវាងលោក សម រង្ស៊ី និងលោក ស ខេង នារដ្ឋសភាជាតិ ក្នុងការព្យាយាមបន្ធូរបន្ថយភាពប្រេះឆានៃគណបក្សទាំងពីរ។ ក៏ប៉ុន្តែលទ្ធផលនៃកិច្ចប្រជុំសម្ងាត់នេះមិនត្រូវបានគេទម្លាយ ឲ្យដឹងជាសាធារណៈនោះទេ៕

No comments:
Post a Comment