តុលាការ បដិសេធ សំណើសុំ លោក ហុង សុខហួរ ជាថ្មីទៀត
RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៥
តុលាការ បដិសេធ សំណើ របស់លោក ហុង សុខហួរ ដែលសូម នៅក្រៅឃុំ បណ្ដោះអាសន្ន ជាថ្មីទៀត ទោះបី លោក ព្រមតម្កល់លុយ ចំនួន ២០លាន រៀល ជាថ្នូរ នៅក្រៅឃុំក្ដី។
មេធាវី ការពារក្ដី លោក ជូង ជូងី បញ្ជាក់ថា, ការបដិសេធ របស់ សាលាឧទ្ធរណ៍ នៅថ្ងៃ ទី៤ វិច្ឆិកា នេះ មិនត្រូវ តុលាការ លើកឡើង ពីហេតុផល នៅឡើយទេ។
ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ ធ្លាប់បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ ចំនួនពីរលើករួចមកហើយ ក្រោមហេតុផលថា ដើម្បីរក្សាជនត្រូវចោទ ឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីបន្ត និងកុំឲ្យមានវឹកវរកើតឡើង។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៥ សីហា។ ក្រោយការចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ៣បទចោទ គឺ បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ។
No comments:
Post a Comment