Paris Peace Accords 23 Oct. 1991

Thursday, November 12, 2015

លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​ ជា​កូន ​របស់ ​ជន​ក្បត់​ជាតិ | Hun Sen calls Sam Rainsy son of a contemptible traitor

លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​ ជា​កូន ​របស់ ​ជន​ក្បត់​ជាតិ [sic!]

[TREASON defined in the Criminal Code fits nicely Mr. Hun Sen, puppet of Vietnam]

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ វិច្ឆិកា ២០១៥

ហ៊ុន សែន សម រង្ស៊ី ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។  RFA

ប្រមុខ ​រដ្ឋាភិបាល ​បាន​ផ្ញើ​សារ​ នយោបាយ ​ចុង​ក្រោយ ​របស់​លោក ទៅ​កាន់ ​មេ​បក្ស​ជំទាស់ ​ដែល​អ្នក​វិភាគ​ ចាត់​ទុក​ ថា ជា​សារ​ អសីលធម៌ និង​មិន​គួរ ​ឲ្យ​កើត​មាន ​ឡើយ។  សារ ​ដែល​លោក​ នាយករដ្ឋមន្ត្រី ​បាន​ហៅ​លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំង​ ដែល​អ្នក​វិភាគ​ យល់​ថា គំរោះគំរើយ​នោះ គឺ​ លោក ហ៊ុន សែន ហៅ​ថា ជា​កូន​ អា​ក្បត់​ជាតិ។

ប្រតិកម្ម​ ជា​ថ្មី​ទៀត ​របស់​លោក ​នាយករដ្ឋមន្ត្រី​ នៅ​ពេល​នេះ បាន​ធ្វើ​ ឲ្យ​កម្ដៅ​ នយោបាយ ​ដែល​មិន​ទាន់​ ទាំង​បាន ​ត្រជាក់ ​ទៅ​វិញ​ ស្រួលបួល​ ផង​នោះ កើន​ឡើង ​មួយ​កម្រិត​ ថែម​ទៀត។

កម្ដៅ​ នយោបាយ​ ដែល​បាន​ ផ្ទុះ​ឡើង​ ជា​ថ្មី​ទៀត រហូត​ ធ្វើ​ឲ្យ​ ថ្នាក់​ដឹកនាំ​ ប្រទេស ​ប្រើប្រាស់ ​វង្សត្រកូល ​មក​ធ្វើ​ ជា​ល្បែង​ ម្ដង​វិញ​នេះ ខណៈ​ ដែល​មេដឹកនាំ​ បក្ស​ជំទាស់​ អំពាវនាវ​ ឲ្យ​ប្រទេស​ ជប៉ុន ជួយ​បញ្ចុះ​ កម្ដៅ​ នយោបាយ​ នៅ​កម្ពុជា ដែល​កំពុង ​តែ​ ឡើង​អង្សា​ កាន់​តែ​ខ្លាំង ក្នុង​ដំណាក់​កាល​ ចុង​ក្រោយ​នេះ។

កាល​ពី​រាត្រី ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​បញ្ចេញ​ សារ​នយោបាយ​ យ៉ាង​ពិស្ដារ​ របស់​លោក​ នៅ​លើ​បណ្ដាញ​ សង្គម​ ហ្វេសប៊ុក (Facebook) ដោយ​ហៅ​លោក សម រង្ស៊ី, ថា ជា​កូន​ អា​ក្បត់​ជាតិ។  បន្ថែម ​លើ​នេះ លោក​ នាយករដ្ឋមន្ត្រី​ បាន​ផ្សាយ​ផ្ទាល់​ សារ​ ទាំង​នោះ​ តាម​ហ្វេសប៊ុក​ របស់​លោក ​នៅ​រសៀល ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ​ទៀត។


បើ​ ទោះ​ជា​ បែប​ណា សម្រាប់ ​អ្នក​វិភាគ​ នយោបាយ ​យល់​ឃើញ​ ថា, បញ្ហា​នេះ ​រឹត​តែ​រុញ​ច្រាន​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត បង្ហាញ​ការ​សោកស្ដាយ​ដែល​មេដឹកនាំ​កំពូល​របស់​ប្រទេស ប្រើប្រាស់​មធ្យោបាយ​នេះ​ដើម្បី​ហេតុផល​នយោបាយ​របស់​ខ្លួន។ លោក​បន្ត​ថា នេះ​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត ដែល​ម្នាក់ៗ​បាន​ចម្លង​ទុក​ដោយ​មិន​ដឹង​ខ្លួន ជាពិសេស​បាន​ធ្វើ​ឲ្យ​សីលធម៌​កាន់​តែ​ធ្លាក់​ចុះ​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ លោក អ៊ូ វីរៈ ចាត់​ទុក​ថា មេដឹកនាំ​ទាំង​ពីរ លោក​រក​ពុំ​ទាន់​ឃើញ​ថា បាន​ប្រើប្រាស់​ឥរិយាបថ​ក្នុង​សេចក្ដី​ថ្លៃថ្នូរ និង​អាច​ជឿ​ទុកចិត្ត​បាន​នៅ​ឡើយ​ទេ សម្រាប់​គំរូ​នៃ​ការ​ដឹកនាំ​ប្រទេស។

លោក ហ៊ុន សែន បាន​ព្រមាន និង​បាន​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅ​ក្នុង​សារ​នយោបាយ​របស់​លោក និង​ស្នើ​ឲ្យ​វិនិច្ឆ័យ​ចុះ ​ថា​តើ​នរណា​បង្ក​ហេតុ ​ហើយ​បើ​មាន​អ្វី​កើត​ឡើង សូម​កុំ​បន្ទោស​លោក​ថា​ប្រើ​ពាក្យ​អសុរោះ។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក សឺន ស៊ូប៊ែរ្តិ៍ យល់​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី​ហាក់​ដូច​ជា​អំនួត​សម្បើម​ណាស់ ដែល​លោក ហ៊ុន សែន ទំនង​ជា​ឆាប់​ភ្លេច​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង ដែល​ទើប​តែ​ចប់​ទៅ​កាល​ពី​ជាង ២០​ឆ្នាំ​មុន ក្រោយ​ចាញ់​ឆ្នោត​ឆ្នាំ​១៩៩៣។ លោក​បន្ថែម​ថា លោក ហ៊ុន សែន នៅ​ពេល​នោះ​ព្យាយាម​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​តាម​បណ្ដា ​ខេត្ត​មួយ​ចំនួន​នៃ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា។

លោក សឺន ស៊ូប៊ែរ្តិ៍ ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ក្បត់​ជាតិ​នោះ គួរ​ជា​មេដឹកនាំ​បច្ចុប្បន្ន​វិញ ព្រោះ​មាន​បទល្មើស​ជា​ច្រើន​សំណុំរឿង ដូច​ជា​បន្ត​បង្ហូរ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​កម្ពុជា និង​ព្រមាន​លុប​ចោល​របប​រាជា​និយម​ជា​ដើម។

វិទ្យុ​អាស៊ីសេរី ពុំ​​ទាន់​អាច​​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ថា ថ្វី​បើ​ពុំ​មាន​ឯកសារ​ដែល​បញ្ជាក់​ពី​សាវតារ​របស់​លោក សម សារី ឪពុក​របស់​លោក សម រង្ស៊ី ឲ្យ​បាន​ច្បាស់លាស់​ក្ដី រឿង​នេះ​វា​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទោស​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់ ​ទេ។ បន្ថែម​ពី​លើ​នេះ លោក​អះអាង​ថា ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​លោក សម សារី ក្បត់​ជាតិ វា​ជា​នយោបាយ​សុទ្ធសាធ ដោយ​សារ​ឥទ្ធិពល​មហា​អំណាច​ពីរ​ធំៗ​កាល​ណោះ គឺ​ប្លុក​កុម្មុយនិស្ត និង​ប្លុក​លោក​សេរី។ ម្យ៉ាង​វិញ​ទៀត លោក សម សារី ត្រូវ​គេ​រក​ឃើញ​ថា មាន​និន្នាការ​ទៅ​រក​លោក​សេរី​ច្រើន​ជាង ហេតុ​នេះ​ទើប​ជាប់​សង្ស័យ​ថា ជា​មនុស្ស​ក្បត់​ជាតិ។

យ៉ាង​ណា​អត្ថបទ​ដែល​លោក ហ៊ុន សែន បាន​បង្ហោះ​ដោយ​ពេបជ្រាយ​ឲ្យ​លោក សម រង្ស៊ី ថា មិន​គួរ​ប្រៀបធៀប​ជោគជ័យ​នៃ​លទ្ធផល​ឆ្នោត​នៅ​មីយ៉ាន់ម៉ា ឬ ភូមា ព្រោះ​ភូមា មិន​ដែល​បោះឆ្នោត រី​ឯ​កម្ពុជា បោះ ៥​ដង​រួច​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត បោះ​ឆ្នោត​នៅ​ភូមា ឆ្នាំ​២០១៥ រី​ឯ​កម្ពុជា បោះឆ្នោត​ឆ្នាំ​២០១៨។ លើស​ពី​នេះ​ទៀត មាន​អត្ថបទ​ប្រៀបធៀប​មួយ​ដែល​លោក ហ៊ុន សែន អះអាង​ថា មិន​ទាន់​ពេញលេញ​ចេញ​ពី​ប្រភព​ណា ប៉ុន្តែ​អាច​ជា​មូលដ្ឋាន​ឲ្យ​យល់​ពី អ៊ុង សាន សូជី (Aung San Suu Kyi) និង សម រង្ស៊ី។ អត្ថបទ​ប្រៀបធៀប​នោះ​ដាក់​ថា «អ៊ុង សាន សូជី មាន​ឪពុក​ជា​អ្នក​ស្នេហា​ជាតិ រំដោះ​ជាតិ​ពី​អាណានិគម​និយម ដោយ​ឡែក​លោក សម រង្ស៊ី វិញ​មាន​ឪពុក​ជា​ជន​ក្បត់​ជាតិ ទោស​ប្រហារ​ជីវិត និង​រត់​ចោល​ស្រុក​ជាដើម៕»


1 comment:

  1. Anonymous7:57 PM

    តើឪ សំ រង្ស៊ី ក្បត់ជាតិមែនឬ? នេះបានន័យថា សំរង្ស៊ី ក៍ក្បត់ជាតិដែរឬ? បានជាលើកមកនិយាយនោះ? ចុះ ហ៊ុន សែន វាដូចម្តេច? វារីកចម្រើនហ៊ួសេពីការស្មាន ចំពោះយួន តាំងពីគ្មានរហូតដល់រាប់លានតែក្នុងរយកាល ហ៊ុន សែន កាន់អំណាច ទឹកដីយួនសៀមយក តែស្ងាត់ឈឹង ចយដឹកអើយ ម្តងនេះសំ រង្ស៊ី រកពាក្យនិយាយគ្មានទេ ចយដឺកអើយ ហ៊ុន សែនគឺចង់ថា កូនក៍ដូចឪដែរ ចយដឹកអើយ ព្រោះ សំ រង្ស៊ីថាចង់ធ្វើដូច ភូមា តែមិនទានើបានធ្វើផង វដល់កទៅហើយ តែបើសង្រ្គោះជាតិឈ្នះឆ្នៅត មិនដឺងយ់ាងណាទេ ចយដឹកហើយមើលទៅ ថាហើយយួនគេចាក់អាខ្វាក់ឲ្យវាលោតអញ្ចឹងណា រឿងអីក៍វាធ្វើដែរ ម្តងនេះច្បាស់ ជា ចយដឺកមែនទានហើយមើលទៅ ។

    ReplyDelete