លោក ស ខេង ថា, ប្រធាន មន្ទីរខេត្ត មួយចំនួន មិនគោរព តាមអភិបាលខេត្ត
RFA / វិទ្យុ អាស៊ី សេរី | ១២ វិច្ឆិកា ២០១៥
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង ថា,
ប្រធាន មន្ទីរខេត្ត មួយចំនួន មិនបាន គោរព តាមអភិបាលខេត្ត នោះទេ
ដោយពួកគេ ចាត់ទុក អភិបាលខេត្ត
ត្រឹម ជាប្រធាន មន្ទីរ របស់ ក្រសួង មហាផ្ទៃ តែប៉ុណ្ណោះ។
លោក ស ខេង
ថ្លែង ក្នុងកម្មវិធី ជួបជាមួយ សិស្សសាលាភូមិន្ទ រដ្ឋបាល នៅថ្ងៃ ទី១២
វិច្ឆិកា បានក្រើន រំឭក ថា, អភិបាលខេត្ត អាចពិនិត្យ
និងបញ្ជា លើគ្រប់មន្ទីរ ទាំងអស់ ដែលចំណុះ ក្នុងខេត្ត នីមួយៗ៖ «តាមពិត ប្រធាន មន្ទីរ ទាំងអស់នោះ ដឹង, តែ បែរ ជាធ្វើ មិនដឹង, ហើយ ថា ឲ្យចំៗ តែម្ដង គឺ មន្ទីរ កសិកម្ម។»
មន្ទីរកសិកម្មខេត្តមាន៣រដ្ឋបាលផ្សេងៗគ្នាគឺ រដ្ឋបាលព្រៃឈើ រដ្ឋបាលកសិកម្ម និងរដ្ឋបាលជលផល។
ឣាមោក ស ខេង បានត្រឹមតែថាបានការឣី?
ReplyDelete