Paris Peace Accords 23 Oct. 1991

Thursday, November 5, 2015

លោក ហ៊ុន សែន ប្រកាស ​ផ្ដន្ទាទោស ​ជា​ថ្មី​ ដល់​អ្នក​ បង្ក​ហិង្សា ​លើ​តំណាងរាស្ត្រ ​បក្ស​ប្រឆាំង | Hun Sen declares again to punish those who used violence against opposition MPs

លោក ហ៊ុន សែន ប្រកាស ​ផ្ដន្ទាទោស ​ជា​ថ្មី​ ដល់​អ្នក​ បង្ក​ហិង្សា ​លើ​តំណាងរាស្ត្រ ​បក្ស​ប្រឆាំង

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ វិច្ឆិកា ២០១៥

 

ហ៊ុន សែន ថ្លែង​មុខ​វត្ត​បុទុមវតី ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។  RFA/Brach Chev
លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ​ផ្ដន្ទាទោស​ សាជាថ្មី​ ដល់​ជន​ បង្ក​ហិង្សា លើ​តំណាងរាស្ត្រ​ ប្រឆាំង ​ឲ្យ​រង​របួស ​ធ្ងន់។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ ធ្វើ​ឡើង​ ក្នុង​ពិធី​ បើក​សម្ពោធ ​គម្រោង​ ការពារ ​ទឹក​ជំនន់ និង​កែ លំអ ​ប្រព័ន្ធ ​ប្រឡាយ​លូ នៅ ​ទីតាំង​ សួនច្បារ មុខ​វត្ត​ បទុមវតី នៅ​ព្រឹក​ ថ្ងៃ​ទី​៥ វិច្ឆិកា ដោយ​បញ្ជាក់​ ថា, ការ​ធ្វើ​បាតុកម្ម​ ជា​សិទ្ធិ​ សេរីភាព។  ប៉ុន្តែ​ លោក​ មិន​គាំទ្រ​ ការ​ធ្វើ ​ប្រព្រឹត្ត​ អំពើ​ហិង្សា​ នោះ​ទេ៖ «ការ​ប្រព្រឹត្ត​ អំពើ​ហិង្សា ជា​អំពើ​ ដែល​មិន​អាច ​លើក​លែង​ទោស​ ឲ្យ​បាន​ឡើយ។»

បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន បញ្ជាក់​ថា អ្នក​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង មិន​មែន​ជា​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា នោះ​ទេ។

រហូត​ដល់​ថ្ងៃ​ទី​៤ វិច្ឆិកា តុលាការ​បានសម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ជន​សង្ស័យ​៣​នាក់​បាន​ចេញ​សារភាព​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​២រូប ឲ្យ​រង​របួស​ធ្ងន់​នោះ​ហើយ។

ជន​សង្ស័យ​៣​នាក់​ដែល​បាន​ចេញ​សារភាព​នោះ គឺ​ធ្វើ​ឡើង​ក្រោយ​ជិត​១​សប្ដាហ៍​បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ជន​ដៃដល់​ចេញ​មុខ​សារភាព​ជា​បន្ទាន់ កាល​ពី​ថ្ងៃ​ទី២៨ តុលា ដោយ​លោក​ថ្កោលទោស​ជន​ដៃ​ដល់ និង​ហៅ​ការ​ប្រើ​អំពើ​ហិង្សា​ចំពោះ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ថា​ជា​រឿង​ចម្លែក។

យ៉ាង​ណា​ក៏ដោយ​ចុះ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ចង់​ឃើញ​សមត្ថកិច្ច​នាំ​ខ្លួន​ជន​សង្ស័យ​ច្រើន​ជាង​នេះ ដោយ​លើក​ឡើង​ថា ជន​បង្ក​ហិង្សា​មិន​មែន​តែ​៣​នាក់​នោះ​ទេ។



No comments:

Post a Comment