លោក ហ៊ុន សែន ថា, លោក សម រង្ស៊ី សុំទោសលោក មុនថ្ងៃ ដកលោក កឹម សុខា
RFA / វិទ្យុ អាស៊ី សេរី | ៥ វិច្ឆិកា ២០១៥
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)
ថ្លែងទៅកាន់អ្នកកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមេសា
ឆ្នាំ២០១៥។ RFA/Tin Zakariya
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង ថា, លោក សម រង្ស៊ី បានផ្ញើសារ សុំទោសលោក នៅមុនថ្ងៃ រដ្ឋសភា ទម្លាក់លោក កឹម សុខា ពីតំណែង អនុប្រធាន រដ្ឋសភា ករណី ប្រដូចលោក នឹងមេដឹកនាំ ផ្ដាច់ការ លើពិភពលោក។
លោក ហ៊ុន សែន លើកទូរស័ព្ទ ដៃសេរី ទំនើប របស់ខ្លួន បង្ហាញ សាធារណជន ក្នុងពិធី បើកសម្ពោធ គម្រោង ការពារ ទឹកជំនន់ និងកែ លំអ ប្រព័ន្ធ ប្រឡាយលូ នៅទីតាំង សួនច្បារ មុខវត្ត បទុមវតី នៅព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ថា, លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានផ្ញើសារ សុំទោសលោក កាលពីយប់ ថ្ងៃទី២៩ ខែតុលា។
លោក ហ៊ុន សែន សង្ឃឹមថា ក្រោយមានការសុំទោសនេះ លោកអាចនឹងនិយាយគ្នាបន្តទៀត រវាងលោក និងលោក សម រង្ស៊ី។ ក្រៅពីនេះ លោកក៏ស្នើឲ្យប្រធានគណបក្សប្រឆាំង គ្រប់គ្រងមន្ត្រីថ្នាក់ក្រោម បញ្ឈប់ការជេរប្រមាថ និងធ្វើបាតុកម្មប្រឆាំងលោកផងដែរ។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឆ្លើយតបថា ការសុំទោសគ្នាជារឿងធម្មតា ក្នុងការប្រាស្រ័យទាក់ទងគ្នា។
No comments:
Post a Comment