Paris Peace Accords 23 Oct. 1991

Friday, November 13, 2015

លោក ហ៊ុន សែន អំពាវ​នាវ​ ឲ្យ​អ្នក​ គាំទ្រ ត្រៀម​ខ្លួន​ ឆ្លើយ​តប ​ទៅ​នឹងសកម្មភាព ​​របស់​ បក្ស​ប្រ​ឆាំង | Hun Sen requests supporters to be on alert in responding to activities of opposition party [Mr. Autocrat, that sounds like a threat, no?]

Threat alert! Threat alert!

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ កាលពីថ្ងៃ​ ព្រហស្បតិ៍

លោក ហ៊ុន សែន អំពាវ​នាវ​ ឲ្យ​អ្នក​ គាំទ្រ ត្រៀម​ខ្លួន​ ឆ្លើយ​តប ​ទៅ​នឹងសកម្មភាព ​​របស់​ បក្ស​ប្រ​ឆាំង​

VOD / វីអូឌី | ១៣ វិច្ឆិកា ២០១៥
លោក​​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ ឲ្យ​អ្នក​គាំទ្រ​ រដ្ឋា​ភិបាល ក៏​ដូច​ ជា​អ្នក ​គាំទ្រ​ គណបក្ស​ប្រជាជន ​កម្ពុជា ​ត្រៀម​ខ្លួន​ តទល់​ ជាមួយ​ សកម្មភាព​ គណបក្ស សង្រ្គោះជាតិ ដែល​លោក​ ចាត់ទុក ការ​ត្រៀម​ខ្លួន​ តទល់ ​​​គ្នា​​នេះ ថា ជា​ការ ប្រើសិទ្ធិ​ ទល់​ នឹង​សិទ្ធិ។

​​លោក ហ៊ុន សែន បានថ្លែង បែបនេះ តាម​រយៈ ការផ្សាយផ្ទាល់ នៅលើទំព័រ ហ្វេសប៊ុក របស់​លោក នៅរសៀល ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៥។  លោក បាន​ចោទប្រ​កាន់ ​ថា, ​គណបក្ស ប្រ​ឆាំង​ ជា​អ្នក​ រៀប​ចំ​ បាតុកម្ម ប្រ​ឆាំងរូប​លោក ​នៅ​ទី​ក្រុង​ ញ៉ូ​យ៉ក​ និង​បារីស គ្រា ដែល​លោក ​បាន​ទៅ​ ចូល​រួម​ កិច្ច​ប្រ​ជុំ​ អង្គការ​ សហប្រ​ជាជាតិ និង​ទស្សនកិច្ច​ ផ្លូវ​ការ​ នៅ​ប្រ​ទេស​ បារាំង នាពេល ​កន្លង​មក។  លោក​ ឲ្យ​ដឹង​ដែរ ថា, បើ​សិន​ជា ​គ្មាន បាតុកម្ម ប្រ​ឆាំង​ នឹងរូប​លោក នៅ​ក្រៅ​ប្រ​ទេស​ នោះ​ទេ លោក​ ថា ក៏​មិន​មាន​ បាតុកម្ម​ ទាមទារ​ ឲ្យ​រដ្ឋសភា ទម្លាក់​​លោក កឹម សុខា ពីតំណែង​ អនុប្រធាន ទី​១ នៃ​រដ្ឋសភា​ កាលពី​ថ្ងៃ ទី​២៦ ខែ​តុលា​ ឆ្នាំ២០១៥ នោះទេ។​

លោក ហ៊ុន សែន បានថ្លែង​ថា៖ «...ហើយ សូម អ្នកគាំទ្រ គណបក្ស ប្រជាជន, អ្នក គាំទ្រ រាជរដ្ឋាភិបាល ត្រៀមខ្លួន ដើម្បី ឆ្លើយតប ចំពោះ ទង្វើអាក្រក់ របស់ បក្សប្រឆាំង និងអ្នក គាំទ្រ របស់គេ, មិនមែន ជាការក្តិច ចង្អា ប្រជល់​គ្នា ទេ, ក៏ប៉ុន្តែ យើង ឆ្លើយតប សិទ្ធិ ទល់ នឹងសិទ្ធិ, ច្បាប់​ ទល់​ នឹង​បទល្មើស, ប្រ​ដាប់​អាវុធ​ ទល់​ នឹង​អំពើ​ ដែល​​មាន ​ចរិត ​ជា​ការ​ ផ្តួល​រំលំ។  នេះ​ហើយ​ ជា​របៀប​​ គ្រប់​គ្រង ​អំណាច»

លោក ហ៊ុន សែន ក៏​បាន​ចោទប្រកាន់​គណបក្ស​ប្រ​ឆាំង​ថា​​បាន​កេង​​ចំណេញ​នយោបាយ​​ពី​អស្ថិរភាព​នយោបាយ​​។​ លោក​បន្ត​ថា៖ «បក្ស ​ប្រ​ឆាំង​ទៅ​វិញទេជានិច្ចកាលកេង​យក​ចំណេញ​(ពី)អស្ថិរ​ភាពនយោបាយ គេ​ចង់បង្កើត​ឲ្យ​មាន​អស្ថេរភាព​នយោបាយជាប់ជានិច្ច តាម​រយៈ​ការ​ការញុះ​ញង់​​ឲ្យ​ខ្ញុំ​ព្រះករុណាខ្ញុំខឹង តាម​រយៈ​ការញុះញង់​​ឲ្យមាន​បញ្ហា​នេះ បញ្ហានោះ​កើត​ឡើង»

មន្ត្រី​ជាន់​ខ្ពស់​របស់​ គណបក្សសង្រ្គោះជាតិ​ លោក អេង ឆៃ​អ៊ាង មាន​ប្រ​សាសន៍​ថាសាររបស់​លោក​នាយក​រដ្ឋមន្ត្រី​នេះជា​សារចម្លែក​មួយ ដោយ​លោក​បញ្ជាក់​ថា​នៅ​ពេល​លោក ហ៊ុន សែន​ ​ថ្លែង​សារ​នយោបាយ​អ្វី​មួយ​នោះ​ បើ​តាម​លោក​កត់​សម្គាល់​តែងតែមាន​ហេតុការណ៍​អាក្រក់​ណាមួយ​កើត​មាន​ឡើងដូច​ គ្នា។ លោកបាន​លើ​ក​ជា​ឧទាហរណ៍​ជាក់​ស្តែង​ថាក្រោយ​ពី​លោក ហ៊ុន សែន ​ថ្លែង​សារមួយ​នៅ​ទីក្រុង​បារីស ក៏កើត​មាន​បាតុកម្ម​មួយ​ប្រ​ឆាំង​លោក កឹម សុខា និង​ធ្វើ​ឲ្យ​អ្នក​តំណាង​រាស្រ្ត​ពីរ​រូប​រង​អំពើ​ហិង្សា។​

លោក​ចាត់​ទុក​ថា​មាន​តែ​វប្បធម៌​សន្ទនា​ទេ ដែល​អាច​បន្ថូ​របន្ថយ​ស្ថាន​ភាព​តាន​តឹង​ផ្នែកនយោបាយ​នេះ​បាន។ លោក​ថាអ្នក​នយោបាយ​​គួរ​តែ​ជួប​ពិភាក្សា​គ្នា​ជាជាង​ការ​ឆ្លើយ​ឆ្លងគ្នាទៅ​ វិញ​ទៅ​មកពី​ចម្ងាយ​ដូចនេះ។

លោក​ អេង ឆៃ​អ៊ាង ឲ្យ​ដឹង​ទៀត​ថាបើ​សិន​ជា​អ្នក​នយោបាយ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ ទុក្ខរបស់ប្រ​ជា​ពល​រដ្ឋ គឺ​អ្នក​នយោបាយ​ត្រូវ​ជួប​ពិភាក្សា​គ្នា​ដើម្បី​បន្ថូរបន្ថយ​ភាព​តាន​តឹង​ ផ្នែក​នយោបាយ។ លោក​បន្ថែម​ថា៖ «បើ​យើង​ចង់​គិត​ពី​ផល​ប្រ​យោជន៍​ប្រទេស​ ជាតិ ផល​ប្រ​យោជន៍​ប្រ​ជាពល​រដ្ឋ អ្នក​នយោបាយគួរតែគិត​មើល​ថា​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​ចម្រុង​ចម្រើន​ចំណេញ អ្នក​នយោបាយ​ត្រូវ​តែគិត​បញ្ហា​ទាំង​អស់​ហ្នឹង ព្រោះ​យើង​ធ្វើ​នយោបាយ​ដើម្បី​សេចក្តី​សុខ​របស់​ប្រ​ជាពល​រដ្ឋ ប្រ​ទេសជាតិ បើ​ធ្វើ​នយោបាយ​ដើម្បី​ខ្លួន​ឯង​អាហ្នឹង​រឿង​មួយ​ផ្សេងទៀត»

អ្នក​វិភាគឯក​រាជ្យ លោក អ៊ូ វីរៈ ចាត់ទុកសារនយោបាយ​របស់នាយករដ្ឋមន្រ្តី​ជា​សារនយោបាយ​គ្រោះ​ថ្នាក់​មួយ ដែល​លោក​ថាអាចធ្វើ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នារវាងអ្នក​គាំទ្រ​របស់​គណបក្ស​ ទាំង​ពីរ។ លោក​បន្ថែមថា សារនេះ​ក៏​ជា​សារមួយ​ព្រមាន​កុំ​ឲ្យ​គណបក្ស​ប្រ​ឆាំង​ធ្វើ​បាតុកម្មផងដែរ។​ លោក​បន្តថាអ្នក​នយោបាយ​គួរ​តែ​មាន​ការជួប​គ្នា​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ ដើម្បី​កុំ​ឲ្យ​មាន​ស្ថានភាព​តាន​តឹង​ដូច​សព្វ​ថ្ងៃ។ លោក​អះអាងថា​បើ​ស្ថាន​ភាព​នយោបាយ​នៅ​តែ​តាន​តឹង​បែបនេះ នឹង​ប៉ះពាល់ដល់​បរិយាកាសវិនិយោគ​នៅ​កម្ពុជា។

លោក​មានប្រសាសន៍ថា​៖ «វាធ្វើឲ្យ​ ប៉ះពាល់​ខ្លាំងដល់​ការ​វិនិយោគ​ក្រៅ​ប្រ​ទេស ​​ធ្វើ​ឲ្យ​ទំនិញ​ថ្លៃ​ខ្លាំង មនុស្សទុក​លុយ ​លែងហ៊ាន​ចាយ​លុយ ...ប្រ​ជា​ពល​រដ្ឋ​ខ្លះ​ភ័យ​នាំ​គ្នា​ទុក​លុយទៅ...ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ ធ្លាក់​ចុះ។»

សាររបស់​លោកនាយក​រដ្ឋ​មន្ត្រីនេះ​ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ីនិងលោក កឹម សុខា កំពុងបំពេញទស្ស​នកិច្ចនៅប្រទេសជប៉ុន ដោយបានលើកឡើងពីបញ្ហានយោបាយនៅកម្ពុជា ក្នុងនោះមានការបោះឆ្នោត ហិង្សាលើតំណាងរាស្រ្តនិងការអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកកម្ពុជាលើរបបដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប្រតិកម្មរបស់នាយករដ្ឋ​មន្រ្តីដែលធ្វើឲ្យការពង្រឹងវ​ប្បធម៌សន្ទនាកាន់តែ​ អាក្រក់ទៅ ធ្វើឡើងបន្ទាប់ពីមានការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ដោយគណបក្សប្រឆាំង​របស់លោ​កស្រី អ៊ុង សានស៊ូជី បានទទួលជ័យជម្នះ៕ ​




No comments:

Post a Comment