លោក អូបាម៉ា អបអរសាទរ មេដឹកនាំ គណបក្ស ប្រឆាំង នៅភូមា ដែលទទួល ជ័យជម្នះ
VOD / វីអូឌី | ១៣ វិច្ឆិកា ២០១៥
លោក បារ៉ាក់ អូបាម៉ា
ប្រធានាធិបតី អាមេរិក បានថ្លែង អបអរសាទរ លោកស្រី អ៊ុង សាន ស៊ូ ជី
ដែលបាន ដឹកនាំ គណបក្ស ដំណ្ដើម បានជ័យជម្នះ ភ្លូកទឹក ភ្លូកដី នៅក្នុងការ បោះឆ្នោត សភា កាលពីថ្ងៃ អាទិត្យ
ដែលសង្ឃឹម ថា, ពួកយោធា នឹងផ្ទេរ អំណាច ដោយសន្តិវិធី។
តាមការចុះផ្សាយ របស់ បណ្ដាញផ្សាយ ព័ត៌មានChannel
News Asia លោក អូបាម៉ា បានហៅ ទូរស័ព្ ទមកកាន់ លោកស្រី អ៊ុង សាន ស៊ូ ជី
កាលពីថ្ងៃ ម្សិលមិញ។ លោក អូបាម៉ា បានហៅ លោកស្រី អ៊ុង សាន ស៊ូ ជី ថា៖ «ជាមេដឹកនាំ ដែលមិនចេះ ហត់នឿយ និងធ្វើពលីកម្ម យ៉ាងច្រើន រាប់ឆ្នាំ មកនេះ ដើម្បី ជំរុញ ឱ្យមាន ប្រជាធិបតេយ្យ និងសន្តិភាព សម្រាប់ ប្រជាជាតិ ភូមា។»
តាមការប្រកាសជាបឋមរបស់គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសភូមា
គណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី
ទទួលសំឡេងឆ្នោតជាង៨០ភាគរយដែលដណ្ដើមបានអាសនៈភាគច្រើននៃរដ្ឋសភា៕
No comments:
Post a Comment