Paris Peace Accords 23 Oct. 1991

Thursday, November 5, 2015

លោក ហ៊ុន សែន ថា, ​ការ​ផ្អាក ​បុណ្យ​អុំ​ទូក ​មិន​មែន ​ខ្លាច​មាន​​ បាតុកម្ម ​ប្រឆាំង​លោក​ ទេ | Hun Sen says cancellation of water festival is not from fear of demonstration against him

លោក ហ៊ុន សែន ថា, ​ការ​ផ្អាក ​បុណ្យ​អុំ​ទូក ​មិន​មែន ​ខ្លាច​មាន​​ បាតុកម្ម ​ប្រឆាំង​លោក​ ទេ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ វិច្ឆិកា ២០១៥

 

អុំ​ទូក ៦២០
ទិដ្ឋភាព​ពិធី​ប្រណាំង​ទូក​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៤។  RFA

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ ខ្លាំងៗ​ នឹង​អ្នក​វិភាគ និង​អ្នក​រិះគន់ ​រូប​លោក ​ជុំវិញ ​ការ​​ផ្អាក ​ព្រះរាជ​ពិធី​ បុណ្យ​អុំ​ទូក, សំពះ​ព្រះខែ, ​បណ្ដែត​ប្រទីប, និង​អបអំបុក នៅ​មុខ​ ព្រះបរមរាជវាំង​ ក្នុង​ឆ្នាំ​២០១៥ ​នេះ។


លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធគម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ថា លោក​មិន​ខ្លាច​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​មុខ​ព្រះបរមរាជវាំង ដូច​ការ​លើក​ឡើង​របស់​ក្រុម​អ្នកវិភាគ​ឯករាជ្យ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​នោះ​ទេ៖ «យើង ​មិន​ខ្លាច​ បាតុកម្ម​ទេ។  បើ ​ចង់​បាតុកម្ម​ ក៏​សូម​ អញ្ជើញ​មក។»


លោក ហ៊ុន សែន ក៏​ព្រមាន​ដល់​ក្រុម​អ្នក​វិភាគ​ឯករាជ្យ និង​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​នោះ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​ អ្វី​មួយ​ត្រូវ​តែ​ទទួល​ខុសត្រូវ ដោយ​លោក​ចាត់​ទុក​ការ​វិភាគ​នេះ​ជា​ការ​ប្រមាទ​មើល​ងាយ​រដ្ឋាភិបាល​យ៉ាង​ ខ្លាំង៖ «នេះ​ការ​មើល​ងាយ​រដ្ឋាភិបាល ហើយ​ជា​ភាព​ព្រហើន​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។»

លោក ហ៊ុន សែន បញ្ជាក់​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ផ្អាក​បុណ្យ​អុំ​ទូក នៅ​មុខ​ព្រះបរមរាជវាំង ដោយ​សារ​កម្រិត​ទឹក​ទាប មិន​អាច​អុំ​ទូក​បាន។

យ៉ាងណា​ក៏​ដោយ​ការ​ផ្អាក​ពិធី​បុណ្យ​អុំទូក​នេះ ធ្វើ​ឡើង​ក្រោយ​ពី​បាតុកម្ម​ទម្លាក់​អនុប្រធាន​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ តុលា ២០១៥។

រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប ​សំពះ​ព្រះខែ និង​អកអំបុក ​នៅ​រាជធានី​ភ្នំពេញ រយៈពេល ​៣​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ កាល​ពី​យប់​ថ្ងៃ​បង្ហើយ នៃ​ព្រះ​រាជពិធី​នេះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ ដែល​ធ្វើ​អោយ​មនុស្ស​ស្លាប់​ជាង ​៣០០​នាក់ និង​របួស​ជា​ច្រើន​នាក់។ ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងវិញ​ កាល​ពី​ឆ្នាំ​២០១៤ ដោយ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាព តាមរយៈ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​ពាន់​នាក់។


3 comments:

  1. Anonymous10:22 PM

    ហ៊ុន សែន ធ្វើអីគឺមិនចេះខុសទេ ឃើញទេ ឯអា៣នាក់ដែលវ៉ៃគេនោះ គឺវាមិនមែនអ្នកបាតុកម្មទេ ចយដឹកអើយ ឃើញទេ ថាគេលេងកំផ្លែងគេលេងមែន ហើយតើដឹងទេថាហ៊ុន សែនឲ្យប្រាក់វាម្នាក់ប៉ុន្មាន គឺ ១ម៉ីនប្រាំពាន់ មិនបាច់ចាប់ទេ ដើចូលឯង ចយដឹកអើយ អស្ចារ្យទេ ហើយចាំមើលគេកាត់ទោសទៅ មាច ចាន់ដារា មិនបានវាយផង គេថានៅពីក្រោយខ្នង ជាប់គុក ៣០ឆ្នាំ រីឯអាបីនាកនេះ វាអ្នកវាយ បានលុយទៀត ហើយជាប់គុក បែបមិនបាន៣ខែ ទេ ហា​ ហា ហា ចយដឹកអើយ ។។។។។។

    ReplyDelete
  2. Anonymous12:33 AM

    Perspective:

    THE REAL CAUSE OF NO WATER FESTIVAL

    Any autocratic regime in the world is so afraid of the mass gathering because once that gathering were turning against them, they would not be able to contain it.

    Every year in Cambodia, during the water festival - Bonn Om Touk – millions of people were gathering to see the racing boats. That made the puppet government and its master Vietnam very nervous. They might have thought that what would happen if those people used that occasion and turned it into a sea of demonstration against them?

    In order to disrupt that annual gathering, Vietnam might have created that disastrous event in Koh Pich – showing, proving to people that huge crowd is very dangerous, thus people must stay away from huge crowd in the future.

    The absence of the water festival in the following year might underscore the assumption that the Koh Pich Bridge’s incident was meticulously planned.

    It is highly likely that Vietnam was the mastermind behind that incident because logically it is difficult for Khmer people to kill their own people like that.

    The ulterior motive behind the catastrophic event in the koh Pich bridge was to destroy permanently the yearly millions people gathering of the water festival. It does not matter to the evil expansionist Vietnam whether Khmer custom disappear or not.

    Historically, how many times in the past that Cambodia failed to celebrate the water festival ?

    Chhary

    ReplyDelete
  3. Anonymous3:11 AM

    the analyzer just said and they don't know the real truth behind that Why Ah kwack so mad and look Ah kwack ia always to kill .He want to shoot down to who said bad or against his idea and I think Ah Kwak scare Kem ley Or who?

    ReplyDelete