លោក ហ៊ុន សែន ព្រមាន អ្នកវិភាគ និងអ្នករិះគន់ ថា, កុំ ព្រហើន
VOD / វីអូឌី | ៥ វិច្ឆិកា ២០១៥
លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ
បានព្រមានអ្នកវិភាគនិងអ្នករិះគន់មួយចំនួនថា"កុំព្រហើននិងអត្ថាធិប្បាយ
ដោយគ្មានការទទួលខុសត្រូវ" ករណីលើកឡើងថាការលុបចោលបុណ្យអុំទូក
ដោយសារខ្លាចការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សប្រឆាំង
ពេលប្រជាជនឡើងមករាជធានីភ្នំពេញ។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥
រដ្ឋាភិបាលបានចេញសារាចរស្តីពីការផ្អាកប្រារព្ធព្រះរាជពិធីបុណ្យ
អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
ដែលនឹងត្រូវប្រារព្ធចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែវិច្ឆិកា
ដោយលើកឡើងថាឆ្នាំនេះទឹកទន្លេមានកម្រិតទាបពេក
ហើយកំពុងជួបប្រទះគ្រោះរាំងស្ងួត។
ក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និង
កែលម្អប្រព័ន្ធលូ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានថ្លែងថាការមិនប្រារព្ធពិធីបណ្យអុំទូកដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤
ខែវិច្ឆិកាខាងមុខ ដោយសារកម្ពស់ទឹកទាប
មិនមែនដោយសាររឿងនយោបាយនៅពីក្រោយនោះទេ។
លោកក៏បានរិះគន់អ្នកវិភាគមួយចំនួន
ដែលអះអាងថាការលុបចោលបុណ្យអុំទូក ដោយសាររឿងនយោបាយនៅពីក្រោយ។
លោកចាត់ទុកអ្នករិះគន់ទាំងនោះថាមិនមែនជាអ្នកទន្លេនោះទេ។
លោកបានថ្លែងបញ្ជាក់ថា៖ «…កុំ លេងស្អី ក៏នយោបាយ នៅ ពីក្រោយ។»
លោក ហ៊ុន សែន ក៏បានព្រមានថា៖ «សូម អ្នកវិភាគ ទាំងឡាយ យល់ឲ្យច្បាស់៖ កុំ ព្រហើន។» លោក បន្តថា, អ្នកវិភាគ មានសិទ្ធិ ក្នុងការធ្វើ អត្ថាធិប្បាយ។ តែ លោក ថា, ត្រូវ មានសេចក្តី ថ្លៃថ្នូរ និងការទទួល ខុសត្រូវ។ លោក បញ្ជាក់ថា៖ «វិភាគ វៃរដ្ឋាភិបាល រហូត។»
ការប្រកាសផ្អាកបុណ្យអុំទូកនៅភ្នំពេញត្រូវបានធ្វើឡើងក្រោយពីបាតុករគាំទ្ររដ្ឋាភិបាលបាន
វាយតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២៦ ខែតុលា និងការដកតំណែង
លោក កឹម សុខា។
បើទោះជាការរៀបចំនៅរាជធានីភ្នំពេញត្រូវ
ផ្អាក តែពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
និងអកអំបុកនៅតាមខេត្តនានា
អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទំលាប់ប្រពៃណីនិងតាមលទ្ធភាពរបស់
អាជ្ញាធរដែលជាអ្នករៀបចំ ចំណែកការឈប់សម្រាប់មន្ត្រីរាជការ
និយោជិត កម្មករ ចំនួនបីថ្ងៃនៅរក្សាដដែល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន បានប្រកាសជាសាធារណៈសុំការយោគយល់ពីប្រជាពលរដ្ឋ
ដែលរដ្ឋាភិបាល លុបចោល គម្រោង រៀបចំ ពិធីបុណ្យ អុំទូក នៅរាជធានី ភ្នំពេញ។ លោកបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
យកថវិកាដែលបម្រុងសម្រាប់រៀបចំពិធីអុំទូក ទៅទៅទិញប្រេង
ដើម្បីបូមទឹកសម្រាប់កសិករ។
គួរបញ្ជាក់ថា
ឆ្នាំនេះជាលើកទី៤ហើយដែលរដ្ឋាភិបាលសម្រេចផ្អាកប្រារព្ធពិធីបុណ្យអុំទូក
ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ តែឆ្នាំ២០១៤
រដ្ឋាភិបាលរៀបចំប្រារព្ធពិធីបុណ្យអុំទូកវិញ៕
ឣា ហ៊ុន សែន ព្រមាន អ្នកវិភាគ និងអ្នករិះគន់ ថា, កុំ ព្រហើន។
ReplyDeleteឣា ហ៊ុន សែន :
"មានតែឣញទេ ដែលឣាចព្រហើន និង ឈ្លើយបាន។"