Paris Peace Accords 23 Oct. 1991

Thursday, November 5, 2015

លោក ហ៊ុន សែន ថា, ​អ្នក វាយ តំណាងរាស្រ្ត​ មិនមែន បាតុករ ប្រឆាំងលោក កឹម សុខា នោះទេ | Hun Sen says those who attacked MPs not same as demonstrators against Kem Sokha

លោក ហ៊ុន សែន ថា, ​អ្នក វាយ តំណាងរាស្រ្ត​ មិនមែន បាតុករ ប្រឆាំងលោក កឹម សុខា នោះទេ​​


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធី សម្ពោធ គម្រោង ការពារ ទឹកជំនន់ និង​កែ លម្អ ប្រព័ន្ធលូ នៅព្រឹកថ្ងៃ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ (រូបថត ដោយទេព សូនី​)

VOD / វីអូឌី | ៥ វិច្ឆិកា ២០១៥

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ ព្រហស្បតិ៍ នេះ​ បាន​ថ្លែង​ ថា, ​ជនដែល វាយ​តំណាងរាស្រ្ត​ និងចូល សារ​ភាព មិនមែន ជាក្រុមបាតុករ ដែលតវ៉ា ទម្លាក់លោក កឹម សុខា ពីអនុប្រធាន ទី​១ នៃ​រដ្ឋសភា កាលពីថ្ងៃ ទី​២៦ ខែតុលា នោះទេ។

ក្នុងពិធីសម្ពោធ គម្រោងការពារ ទឹកជំនន់ និង​កែ លម្អ ប្រព័ន្ធលូ, លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ ថា, ​​បាតុកម្ម ប្រឆាំងលោក កឹម សុខា ដោយ​សារ​ មានបាតុកម្ម នៅទីក្រុង ប៉ារីស និងញូវយ៉ក ដែលលោក​ ថា​, គណប​ក្ស​ សង្រ្គោះជាតិ​ ជា​អ្នក​ រៀបចំ។  លោក​ បន្ត​ថា, ​បាតុកម្មណា ក៏ដោយ​ ក៏មាន អ្នក​រៀបចំ របស់គេ ដោយថា​ មិនចំាបាច់ ទៅស្រាវជ្រាវ រកនោះទេ។  ទោះ ​ជា​យ៉ាងណា លោក​ ហ៊ុន សែន មិន​បាន​ បញ្ចេញឈ្មោះ ថា, ​តើ​ នរណា ជា​អ្នកដឹកនាំ នោះទេ ដោយគ្រាន់តែ​ លើកឡើង ថា​, អ្នករៀបចំ នោះ បានជូនដំណឹង​ ទៅសាលា រាជធានី ភ្នំពេញ។​

លោក ហ៊ុន សែន​ ឲ្យ​ដឹងទៀត​​​ ថា, ​បើ ​តាមលោក​ដឹង ហិង្សា លើតំណាងរាស្រ្ត នោះ ​​មិនមែន ​ប្រព្រឹត្ត​ ដោយ​បាតុករ នោះទេ, ហើយ​ ការ​វាយ តំណាងរាស្រ្ត ​នោះ លោក​ ឭថា, ​ដោយ​សារ តំណាងរាស្រ្ត​ ជេរ ទៅ​លើ អ្នកវាយនោះ។  ទោះ ជា​យ៉ាងណា   លោក​ ថា, ​ទុក​ ឲ្យ​តុលាការ ធ្វើការ លើបញ្ហានេះ។   លោក​ បានថ្លែង ថា៖ «ហើយ ​តាមដឹង​ អារឿង ហិង្សា​ហ្នឹង, ហិង្សាហ្នឹង មិនមែន ពួក​បាតុករ វាយណា។  អាហ្នឹង​ បើ​ តាមការសិក្សា ពួកបាតុករ​ រំសាយ​ អស់ហើយ។  គេ ជេរ។  ឭគេ ផ្សាយអញ្ចឹង ​ ល្ងាចមិញ ឃើញទូរទស្សន៍ ​ផ្សាយ។  អ្នក មក​សារភាព​ ថា,​ បើកឡាន ​​ជេរខ្ញុំ ថា អាយ៉ងយួន…តែ​ ឲ្យ​តែ​ វាយ ខុសហើយ»

វីអូឌី មិនទាន់អាច​សុំការឆ្លើយ​ តបពីតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ លោក ញ៉យ ចំរើន និង​លោក គង់ ​សភា ដែល​រងរបួសធ្ងន់​ដោយ​សារ​ការ​ព្រួតវាយ​បាននៅឡើយទេ។

​បើតាមរបាយការណ៍របស់សមត្ថកិច្ច បុរសទាំង៣នាក់នោះ មាន ឈ្មោះ ​ ចាយ សារិទ្ធ អាយុ​៣៣ឆ្នាំ រស់នៅ​សង្កាត់តាខ្មៅ ខេត្តកណ្តាល។ ឈ្មោះ ម៉ៅ ហឿន អាយុ​៣៤ឆ្នាំ រស់នៅភូមិ​៥ ឃុំព្រែក​ខ្សាយ “ខ” ស្រុកពាម​រក៍ ខេត្តព្រៃវែង ​និង ឈ្មោះ សុត វណ្ណនី អាយុ​៤៥ឆ្នាំ រស់នៅ​ភូមិ​ព្រែករាំង​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ៣នាក់ដែលត្រូវ​ស្គាល់ថា​ មានតួនាទីជាទាហាននោះ​ ត្រូវបាន​តុ​លាកា​រ​​​សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារព្រៃសកាលពីថ្ងៃពុធ ក្រោមបទចោទ​ថា​ហិង្សាដោយមានស្ថា​ នទំងន់ទោសនិងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា។
ប្រភពពីពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលអះអាងថាបានស្គាល់បុរសឈ្មោះ ម៉ៅ ហឿន ដែល​ជាជនជាប់ចោទម្នា​ក់ក្នុងចំណោមនោះ ប្រាប់VODថាក្រោយពីភរិយាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ លោក ម៉ៅ ហឿន បានឡើងមករាជធានីភ្នំពេញ ដើម្បីធ្វើការជាអង្គរក្ស។ ប៉ុន្តែលោកមិនច្បាស់ថាធ្វើការនៅអង្គ​ភា​ពណាឬការពារបុគ្គលណានោះទេ។


​បើតាមវីដេអូ​ដែលត្រូវបានបង្ហោះលើប្រព័ន្ធសង្គមហ្វេសប៊ុក ជនដៃដល់វាយលើតំណាងរាស្រ្តគណបក្សស​ង្រ្គោះ​​ជាតិ មានគ្នាច្រើនជាងបីនាក់៕

1 comment:

  1. Anonymous12:39 PM

    Ah Lop Hun Sen euy, it does not matter what you say any more people already know that you are a liar and paranoid schizophrenia.

    ReplyDelete