លោក ហ៊ុន សែន ព្រមាន ចាត់វិធានការ ផ្លូវច្បាប់ លើលោក សម រង្ស៊ី ករណី ថា, លោក មានបំណង បង្អាក់ ការបោះឆ្នោត
VOD / វីអូឌី | ១២ វិច្ឆិកា ២០១៥
លោក នាយករដ្ឋមន្រ្តី
ហ៊ុន សែន បានព្រមាន ប្រធាន គណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី
ថា, ពិនិត្យមើល ទិដ្ឋភាព ផ្លូវច្បាប់ ករណី ដែលលោក សម រង្ស៊ី
បានថ្លែង ថា, លោក ហ៊ុន សែន មានបំណង បង្អាក់ ការបោះឆ្នោត នៅឆ្នាំ២០១៨។
លោក ហ៊ុន សែន
បានថ្លែង បែបនេះ តាមរយៈ ការផ្សាយផ្ទាល់ នៅលើ ទំព័រ ហ្វេសប៊ុក
នៅរសៀល ថ្ងៃព្រហស្បតិ៍ នេះ។ ការលើកឡើង របស់ លោក ហ៊ុន សែន
ធ្វើឡើង បន្ទាប់ ពីលោក បានហៅលោក សម រង្ស៊ី ថា ជា «កូន អាក្បត់ជាតិ»។
លោក សម
រង្ស៊ី បានឆ្លើយតប ថា អ្នកនយោបាយ ត្រូវ មានសុជីវធម៌។
លោក ហ៊ុន សែន បានថ្លែង ថា, លោក សម រង្ស៊ី បានបើក ការវាយប្រហរ នាពេល ថ្មីៗនេះ ក្រោយ ពីមាន ការផ្ញើសារ សុំទោស។ លោក បន្តថា, កុំ ឲ្យមាន ការចោទប្រកាន់ រូបលោក ថា, ប្រើពាក្យ អសុរោះ។ ករណី ហៅថា កូន ជនក្បត់ជាតិ ដោយថា រូបលោក និយាយ តាមព្រះបាទ រោត្តម សីហនុ នោះទេ។ លោក បន្តថា, លោក សម រង្ស៊ី ធ្លាប់បាន ហៅរូបលោក និងថ្នាក់ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា ថា ជា «អាចោរ លក់ជាតិ, ធ្វើអាយ៉ង ឲ្យបរទេស»។
លោក ហ៊ុន សែន
ក៏បាន លើកយក ករណី មួយចំនួន ទៀត ដែលលោក សម រង្ស៊ី បានថ្លែង កាលពីកន្លងមក
ដូចជាករណី ហៅរូបលោក ថា, ហ្គាដាហ្វី និងការ លើកឡើង ថា, រូបលោក
ចង់បង្អាក់ កុំ ឲ្យមាន ការបោះឆ្នោត។ លោក ហ៊ុន សែន
ព្រមាន ថា, លោក នឹងពិនិត្យមើល ផ្លូវច្បាប់ លើករណីនេះ
ដោយចាត់ទុក ថា, ជាបទលើ្មស ព្រហ្មទណ្ឌ ឬក៏ជាការ បរិហារកេរ្តិ៍។
លោក ព្រមាន ថា, លោក នឹងឈប់ លើកលែងទោស ឲ្យលោក សម រង្ស៊ី ហើយ។ លោក ថា, លោក
សម រង្ស៊ី កុំ រត់ទៅក្រៅ ប្រទេសទៀត។
លោក ហ៊ុន សែន បានថ្លែង ថា៖ «ឥឡូវមិនទាន់
ដល់ពេលវេលាបោះឆ្នោត ឯកឧត្តមដើរទៅបំផុសប្រាប់គេឯង
ប្រាប់បរទេសថាគណបក្សប្រជាជនដឹងថាខ្លួនចាញ់
មិនចង់ធ្វើការបោះឆ្នោត។ ឯកឧត្តមត្រូវមានភស្តុតាងឲ្យច្បាស់
ប្រយ័ត្នជាប់បទល្មើសព្រហ្មទណ្ឌ។ ការចោទប្រកាន់ដោយគ្មានភស្តុតាង
អំពើនេះវាជាការបរិហារកេរ្តិ៍ឬក៏យ៉ាងណា
យើងខ្ញុំត្រូវពិនិត្យអំពីផ្លូវច្បាប់លើបញ្ហានេះ ហើយសូមកុំបន្ទោស
បើសិនជាផ្លូវច្បាប់ត្រូវចាត់ការចំពោះឯកឧត្តម។»
លោក ហ៊ុន សែន
បានថ្លែងបន្តថារដ្ឋាភិបាលបានព្យាយាមពឹងប្រទេសជប៉ុន
អូស្រ្តាលីនិងសហភាពអឺរ៉ុប មកជួយកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
លោកក៏បានព្រមានពីករណីផ្សេងៗទៀត ដែលលោកថា លោក សម រង្ស៊ី លោក កឹម
សុខា និងសមាជិកមួយចំនួនទៀត ជាប់ពាក់ព័ន្ធ
ដែលលោកថាផ្លូវច្បាប់មិនទាន់ចប់នៅឡើយទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថាលោកមិនមែនព្រមាននោះទេ ដោយថាលោកគ្រាន់តែចង់បកស្រាយតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៧ខែតុលា ឆ្នាំ២០១៥ លោក សម
រង្ស៊ី
បានចាត់ទុកថាបាតុកម្មនិងការប្រើអំពើហិង្សាមកលើតំណាងរាស្រ្តគណបក្ស
សង្រ្គោះជាតិជាយុទ្ធសាស្រ្តមួយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
ក្នុងការបន្តកាន់អំណាច
តាមរយៈការបង្អាក់ដំណើរការបោះឆ្នោតនៅកម្ពុជា។ លោក សម រង្ស៊ី
បន្តថា៖ «វា ច្បាស់ណាស់ ទៅហើយ ថា, លោក ហ៊ុន សែន
ចង់បង្អាក់ដំណើរការបោះឆ្នោតជាមួយហិង្សាដែលកើនឡើង
ដោយសារតែការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នាពលថ្មីៗដែលអាចទុកចិត្តមួយនិងមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោ
តដោយសេរី ខុសប្លែកពីមុន ហើយគាត់(លោក ហ៊ុន
សែន)ដឹងថាគណបក្សរបស់គាត់មិនមានឱកាសឈ្នះការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ
២០១៧និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។ ដូច្នេះ លោក ហ៊ុន សែន
មានតែប្រើទ្រឹស្តីហ្វាស៊ីសផ្តាច់ការដើម្បីតោងអំណាច។»
វីអូឌីមិនទាន់អាចសុំការ
ឆ្លើយតបភ្លាមៗពីលោក សម រង្ស៊ី បាននៅឡើយទេ។ លោក សម រង្ស៊ី
បានឆ្លើយតបនឹងសារនយោបាយរបស់លោក ហ៊ុន សែន
ទាក់ទងនឹងការ ហៅថា ”កូន អាក្បត់ជាតិ» ថា៖ «ខ្ញុំនឹងសុំអភ័យទោស
ចំពោះនរណាក៏ដោយ ពេលណាក៏ដោយ
បើខ្ញុំបានធ្វើឲ្យគេឈឺចាប់ក្នុងប្រការណាមួយដោយអចេតនា។
ក្នុងការបំពេញតួនាទីរបស់យើងជាអ្នកនយោបាយ ក៏យើងត្រូវមានសុជីវធម៌ដែរ។»
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «កុំ និយាយពាក្យ សុជីវធម៌» ដោយលោក ថា, លោក សម រង្ស៊ី នៅតែ បន្តបំពាន មកលើរូបលោក៕
ឮតែចាត់ការ ដាក់ គុក ម្តងនេះ អាខ្វាក់ធ្វើជាខឹងណាស់ តើបងប្អូនដឹងទេការពិតទៅមកពីអ្វី?
ReplyDeleteគឺមកពីការច្រណែន ព្រោះឃើញប្រជាជនចូលចិត្តសំ រង្ស៊ី ជាងអាខ្វាក់នោះឯង បើមើលក្នុង កុម្ពូតទ័រវិញ កូនក្មេងក៍ជេរវាដែរ។
This is how Hun Sen’s brain works:
ReplyDeleteBetween two people whoever holds the gun makes the law, but at the same time this unfair law maker is scared of falling asleep.