Paris Peace Accords 23 Oct. 1991

Thursday, November 12, 2015

ប្រវត្តិលោក សម សារី ឪពុក លោកប្រធាន សម រង្ស៉ី | Biography of Sam Sary, father of Sam Rainsy

សុវណ្ណភូមិ ខ្មែរ's photo.

ប្រវត្តិលោក សម សារី ឪពុក លោកប្រធាន សម រង្ស៉ី
(Original) KI-Media reposted at
សុវណ្ណភូមិ ខ្មែរ

លោក សម សារី ជាអ្នក ស្នេហាជាតិ ដ៏ធំធេង និងបរិសុទ្ធ ស្មោះស្ម័គ្រ ចំពោះ ព្រះរាជបល្ល័ង្ក នាំយក ជ័យជំនះ ជូនប្រជារាស្ត្រ ខ្មែរ តាមព្រះតម្រិះ សម្តេច នរោត្តម សីហនុ
  
លោក សម សារី កើតនៅថ្ងៃ ទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំ ជង្រុក ខេត្ត កំពង់ស្ពឺ មានឪពុក ឈ្មោះ សម ញាន ធ្លាប់បម្រើ ការងារ ជាមន្ត្រី រាជវាំង និងជារដ្ឋមន្ត្រី ក្រសួង ធម្មការ ក្នុងទសវត្សរ៍ ឆ្នាំ១៩៤០, ហើយ លោក សម សារី គឺ ជាកូន ទី២ ក្នុងចំណោម កូនទាំងអស់ ៧នាក់។

ពេលរៀនចប់ បឋមសិក្សា, លោក សម សារី បានមកសិក្សា នៅអនុវិទ្យាល័យ ស៊ីសុវត្ ថិក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិ របស់គាត់ រួមមាន លោក អៀង សារី និង
លោក រ័ត្ន សាមឿន ខ្មែរកុម្មុយនិស្ត ដំបូង, ហើយ នៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់ មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។


ក្រោយមក លោក សម សារី បានរៀប អាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរ ទី១ ដែលទទួលបាន សញ្ញាបត្រ មធ្យមសិក្សាបត្រ នៅឥណ្ឌូចិន បារាំងសេស
នាក្រុង ព្រៃនគរ កាលពីថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ១៩៣៩, ហើយ ក្រោយមក មានកូន ចំនួន ៥នាក់, គឺ ប្រុស ៤នាក់ និងស្រី ម្នាក់, រួមមាន៖ អេម្ម៉ារ៉ា, កើតនៅឆ្នាំ ១៩៤០; អេម្ម៉ារ៉ាន, កើត
នៅឆ្នាំ ១៩៤១; អេម្ម៉ាប្ញទ្ធិ, កើតនៅឆ្នាំ ១៩៤៥; មិទ្ធារី, កើតនៅឆ្នាំ ១៩៤៦; និងលោកប្រធាន សម រង្ស៊ី កើតនៅឆ្នាំ ១៩៤៩។


ក្នុងអាយុ ២២ឆ្នាំ គឺ អំឡុងឆ្នាំ ១៩៣៩, លោក សម សារី បានចូល ក្នុងចំណោម ខ្មែរ ទី១ ដែលបានទទួល អាហារូបករណ៍ បារាំង ត្រូវ មកសិក្សា នៅស្រុក បារាំង, តែ ត្រូវ រង់ចាំ ដល់ឆ្នាំ១៩៤៦ ទើប បានទៅបន្តរ ការសិក្សា ដែលនៅចន្លោះ រយៈពេលនោះ លោក សម សារី បានចូល បម្រើការងារ ក្នុងខេត្ត បាត់ដំបង ជាមន្ត្រី តុលាការ ជាសុភាចារ្យ បុរស កម្មសិក្សាការី នៅឆ្នាំ ១៩៤០ រហូត ដល់ឆ្នាំ ១៩៤៤ លោក សម សារី បានផ្លាស់ មកសាលាឧទ្ធរណ៍ ក្រុងភ្នំពេញ។

នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ ស្រុកខ្មែរ, លោក សម សារី បានធ្វើ ជាមេ នគរបាល នយោបាយ រហូត ដល់ថ្ងៃ ទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំង និងកម្ពុជា បានចុះ ហត្ថលេខា លើកិច្ច ព្រមព្រៀង ស្រុះស្រួលគ្នា បណ្តោះអាសន្ន ដោយលោក សម សារី បានឡើង ធ្វើ ជាស្នងការ ប៉ូលិស នៅភ្នំពេញ ។

នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យ សូម ឈប់ មួយរយៈ ដើម្បី ទៅរៀន យកឯកទេស ហិរញ្ញវត្ថុ នៅស្រុក បារាំង ដែលនៅទីនោះ លោក សម សារី មានចំណូល ចិត្ត ទាក់ទង បារាំង ជាអភិជន ដើម្បី ស្គាល់ទំនៀមទម្លាប់ ប្រពៃណី រហូត ដល់ថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួល សញ្ញាបត្រ ផ្នែកសេវា សាធារណៈ នៅវិទ្យាស្ថាន នយោបាយ ក្រុងប៉ារីស និងបរិញ្ញាបត្រ ច្បាប់ នៃមហាវិទ្យាល័យ ច្បាប់ ក្រុងប៉ារីស ដែលក្រោយមក លោក សម សារី បានធ្វើ ជាកម្មសិក្សាការី នៅធនាគារ ជាតិ នៃប្រទេស បារាំង។

លោក សម សារី បានវិល ត្រឡប់ មកចូល ប្រទេស កម្ពុជាវិញ នៅឆ្នាំ ១៩៥០ ដោយត្រូវ បានលោក ប៉ែន នុត ណែនាំ បង្ហាញ សម្តេចព្រះ នរោត្តម សីហនុ ដែលពេលនោះ ព្រះអង្គ កំពុង ស្វែងរក «អ្នក ស្នេហា មាតុភូមិ ម្នាក់ មានចំណេះវិជ្ជា ធ្វើការងារ មានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែង ក្នុងការងារ ដើម្បី ជួយព្រះអង្គ ក្នុងរាជបូជនីយកិច្ច ទាមទារ ឯករាជ្យ»  លោក សម សារី គឺ ជាបញ្ញវន្តម្នាក់ ដែលអាច ធ្វើការងារ អស់ទាំងនេះ បាន, គឺ លោក សម សារី មិនត្រឹមតែ ជួយ ព្រះរាជបូជនីយកិច្ច នេះទេ, គឺ លោក បានសរសេរ រឿងរ៉ាវ កម្ពុជា ក្រោម តវ៉ា ទៅអាណានិគម បារាំង ដែលបាន បញ្ចូលទឹកដី កម្ពុជា ក្រោម  ឲ្យស្ថិតក្រោម រដ្ឋការ របស់ រដ្ឋសមាគម យួន នៅថ្ងៃ ទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុក ថា ជារឿង អយុត្តិធម៌, ត្រូវ តវ៉ា ចរចា យកកម្ពុជា ក្រោម វិញ នៅពេល ខាងមុខ។


Sam Sary returned to Cambodia in 1950 [from France].  Pen Nouth introduced him to King Norodom Sihanouk who at the time was looking for “a nationalist with education/intelligence, who can work effectively and is hard-working, in order to assist the King in the mission for independence”.  Sam Sary is an intellectual who could fulfill all these duties, that is, Sam Sary not only assisted in the King’s mission [for independence] but also wrote about Kampuchea Krom, advocating with the Imperialist French who had partitioned Kampuchea Krom to be under Vietnamese control on 4 June 1949,  a matter Sam Sary considered an injustice, and that he must advocate to have Kampuchea Krom back in the future.
 


បើ ពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រា
ផ្នែក ប្រវត្តិសាស្ត្របានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេងនៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុរហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និង លោកឃឹម ទិត ត្រូវបានតែងតាំងជាឧត្តម ក្រុម ប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិ ថ្វាយសម្តេចព្រះនរោត្តម សីហនុ។


ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតាហើយ ទៅបង្កើតចលនាសង្គមរាស្ត្រនិយមដែលនៅពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើស លោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយម ដែលមាន សម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុផែនការ និងអប់រំជាតិ។

បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោល ជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុនិងបាន នាំមកនូវជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធានសម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជាឈាមជ័រអ្នក ស្នេហាជាតិប្រកបដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យគោរពជាទីបំផុត៕



No comments:

Post a Comment