Paris Peace Accords 23 Oct. 1991

Thursday, November 19, 2015

[Vietnamization] ក្រសួង ​មហាផ្ទៃ​ ច្រាន​ចោល សំបុត្រកំណើត សរសេរ ថា, ខេត្ត តាកែវ នៅប្រទេស វៀតណាម | Interior Ministry dismisses birth certicate that has written on it Takeo province within Vietnam


សំបុត្រកំណើត​ដែល​ត្រូវ​បាន​បង្ហោះលើប្រព័ន្ធ​សង្គមហ្វេសប៊ុក​

ក្រសួង ​មហាផ្ទៃ​ ច្រាន​ចោល សំបុត្រកំណើត សរសេរ ថា, ខេត្ត តាកែវ នៅប្រទេស វៀតណាម​

VOD / វីអូឌី | ១៩ វិច្ឆិកា ២០១៥

អគ្គនាយករដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួង មហាផ្ទៃ បានច្រានចោល សំបុត្រកំណើត មួយ ​ដែល​សរសេរ ថា ខេត្តតាកែវ នៅប្រទេស វៀតណាម ដោយ​អះអាង​ ថា ​នឹង​សហការ ជាមួយ សមត្ថកិច្ច​ រកជនល្មើស មកផ្តន្ទាទោស តាមច្បាប់។​

កាលពីថ្ងៃពុធ មានការ ចែករំលែក ជាបន្តបន្ទាប់ លើបណ្តាញសង្គម ហ្វេសប៊ុក នូវសំបុត្រ កំណើត មួយច្បាប់ ដែលចុះ កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១១។

សំបុត្រកំណើត នោះ សរសេរ ទាក់ទង ត្រង់ចំណុច ទីកន្លែង កំណើត ដែលបានដាក់ ថា, ភូមិ តាឡឹង ឃុំ ភ្នំដិន ស្រុក គិរីវង់ ខេត្ត តាកែវ ប្រទេស វៀតណាម ដែលត្រូវ បានចុះ ហត្ថលេខា និងបោះត្រា ដោយមេឃុំ ភ្នំដិន។  [T2P translation: At the space to enter "place of birth", the birth certificate has written on it "Ta Lung Village, Phnom Din Commune, Kirivong District, Takeo Province, Vietnam", stamped and signed by the commune chief.]

សេចក្តីប្រកាស ព័ត៌មាន របស់ ​អគ្គនាយករដ្ឋាន អត្តសញ្ញាណកម្ម ចេញផ្សាយ នៅថ្ងៃ ទី១៨ ខែវិច្ឆិកា ឲ្យដឹងថា, ក្រោយ ពីមាន ការផ្សព្វផ្សាយ សំបុត្រ កំណើត លើប្រព័ន្ធសង្គម ហ្វេសប៊ុក, អគ្គនាយករដ្ឋាន អត្តសញ្ញាណកម្ម បានចា​ត់ ឲ្យមាន ការត្រួតពិនិត្យ ជាបន្ទាន់ ទៅលើ សៀវភៅ អត្រានុកូល​ដ្ឋាន ភ្លោះច្បាប់ដើម ដែលតម្កល់ទុក នៅសាលាស្រុក គិរីវង់ ខេត្ត តាកែវ។  សេចក្តីប្រកាស បញ្ជាក់​ថា, ការពិនិត្ យរកឃើញ ថា ទិន្នន័យ ត្រង់ ទីកន្លែង កំណើត​ របស់ សាម៉ីខ្លួន បានសរសេរ ថាឃុំ ភ្នំដិន, ស្រុក គិវីវង់ ខេត្ត តាកែវ (ប្រទេស កម្ពុជា) មិនមែន​ ប្រទេស​ វៀតណាម នោះទេ​។
​អគ្គនាយករដ្ឋាន អត្តសញ្ញាណកម្ម បញ្ជាក់ នៅក្នុង សេចក្តីប្រកាស ​ព័ត៌មាន ​ថា៖ «ដូច្នេះ សំបុត្រ កំណើត ដែលផ្សព្វផ្សា​យ តាមរយៈ បណ្តាញសង្គម (Facebook) ខាងលើ ជាសំបុត្រ កំណើត ដែលមានភាព មិនប្រក្រតី។  អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ចាត់ទុក ថា, នេះ ជាការឆ្លៀត ប្រើប្រាស់ បណ្តាញសង្គម (Facebook) ក្នុងគោលបំណង បំពុល បរិយាកាស»

អគ្គនាយកដ្ឋាន​ បន្ថែម​ថា៖ «អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នឹងសហការ ជាមួយ អាជ្ញាធរ មានសមត្ថកិច្ច ដើម្បី ធ្វើការ ស្រាវជ្រាវ ជាបន្ទាន់, វែកមុខ ជនប្រព្រឹត្តល្មើស យកទៅផ្តន្ទាទោស តាមច្បាប់ ជាធរមាន»

មេឃុំ ភ្នំដិន លោក ទាន សារេត ប្រាប់វីអូឌី កាលពីថ្ងៃពុធ ថា, ករណី សំបុត្រ កំណើត ដែល​រៀបរាប់ ខាងលើ ​ជាកំហុស អចេតនា ដោយលោក ថា, ប្រជាជន នៅតំបន់ របស់លោក មានស្រុកកំណើត នៅកម្ពុជា ក្រោម ច្រើន ទើប នាំឲ្យមាន «ភាន់ច្រឡំ​ ដោយអចេតនា»

លោក មានប្រសាសន៍ ថា៖ «ប្រជាជនខ្ញុំ នៅភ្នំដិនហ្នឹង និយាយរួម ទៅអ្នក ដែលមាន កំណើត នៅស្រុក ក្រោមនោះ ច្រើន ម្លោះ, ហើយ ចេញច្រឡំ​។  វា ជាកំហុស អចេតនា ទេហ្នឹង ... ដោយសារតែ ឪពុកម្តាយគាត់ មានកំណើត កម្ពុជា ក្រោម ដល់ពេលចឹង សរសេរ វា ច្រឡំ ជាមួយកូន។  វា ជាកំហុស អចេតនាទេ»

បើ តាមសំបុត្រ កំណើតនោះ ឪពុកម្តាយ របស់ អ្នកធ្វើសំបុត្រ កំណើត មានស្រុកកំណើត នៅប្រទេស វៀតណាម៕



No comments:

Post a Comment