Paris Peace Accords 23 Oct. 1991

Thursday, November 19, 2015

គណៈកម្មាធិការ អចិន្រ្តយ៍បក្ស ថា, លោក សម រង្ស៊ី នឹងត្រឡប់ មក កម្ពុជាវិញ លុះណា មានការ សម្របសម្រួល នយោបាយ​ | Permanent Committee of opposition party says Sam Rainsy will return when there's been political negotiation

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី​

គណៈកម្មាធិការ អចិន្រ្តយ៍បក្ស ថា, លោក សម រង្ស៊ី នឹងត្រឡប់ មក កម្ពុជាវិញ លុះណា មានការ សម្របសម្រួល នយោបាយ​

VOD / វីអូឌី | ១៨ វិច្ឆិកា ២០១៥

 

គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃគណបក្ស សង្គ្រោះជាតិ នៅរសៀល ថ្ងៃពុធនេះ បាន​សម្រេច ឱ្យលោក សម រង្ស៊ី វិលត្រឡប់ មក កម្ពុជាវិញ ប្រសិនបើ មានការ សម្របសម្រួល ផ្នែកនយោបាយ ជាមួយ គណបក្ស ប្រជាជន កម្ពុជា ដោយសន្តិវិធី និងមាន សភាពការណ៍ ទៅរក ភាពដើមវិញ។

មន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់ អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ នៅរសៀលនេះ ថា, តាមការ សង្កេត ព្រឹត្តិការណ៍ ចុងក្រោយនេះ ប្រសិនបើ លោក សម រង្ស៊ី​ វិលចូលកម្ពុជា នាពេលនេះ អាច នឹងមាន បញ្ហា មួយចំនួន កើតឡើង ជាយថាហេតុ។  លោក បន្តថា ក្រោយសិក្សារួច ខាងគណៈកម្មការ អចិន្ត្រៃយ៍​ សម្រេច ឱ្យលោក សម រង្ស៊ី ត្រឡប់ មក កម្ពុជាវិញ លុះណា មានការ សម្របសម្រួល ផ្នែកនយោបាយ ជាមួយ គណបក្ស កាន់អំណាច។  លោក បន្ថែមថា, បច្ចុប្បន្ននេះ គណបក្ស សង្គ្រោះជាតិ ក៏កំពុង តែ ស្វែងរក ដំណោះស្រាយ ជាមួយ សហគមន៍ អន្តរជាតិ និងគណបក្ស កាន់អំណាច ផងដែរ។

លោក ​មានប្រសាសន៍ ថា​៖ «ជារួម គណៈកម្មាធិការ​ អចិន្រ្តយ៍យើង ភាគច្រើន ទាំងអស់គ្នា គឺ យើង យល់ឃើញ ថា, លោក​ប្រធាន​ ចាំបាច់ ត្រូវ វិលត្រឡប់ មកប្រទេស​ កម្ពុជាវិញ ប៉ុន្តែ មិន​មែន​ វិលត្រឡប់ មកស្អែក ឬខានស្អែកទេ។  ត្រូវ ជ្រើសរើស ពេលវេលា សមស្រប ណាមួយ, ហើយ មិនយូរទេ,​ ចន្លោះ ពេលវេលាហ្នឹង។  គឺ ​គណបក្ស​ នឹង​ខិតខំ ធ្វើកិច្ច​ការ ដើម្បី ឲ្យ​មាន​ ដំណោះស្រាយ នយោបាយ​ ដោយ​សន្តិវិធី។  បានន័យ​ ថា​, ការវិលត្រឡប់ របស់លោក​ មកវិញ ដោយសន្តិវិធី។  អាហ្នឹង គឺ​ យើង ​បាន​ឯកភាពគ្នា នេះ»

យ៉ាងណា ក៏ដោយ លោក អេង ឆៃអ៊ាង មិនទាន់ អាចកំណត់ ថា, ពេលណា លោកសម រង្ស៊ី នឹងវិល ចូលស្រុក នោះទេ, គឺ អាស្រ័យ លើការ សម្រេបសម្រួល ផ្នែកនយោបាយ ឬស្ថានការណ៍ សមរម្យ ណាមួយ។  លោក ​បន្ត​ថា ​ចំពោះ​ សម្រេច​ លុបចោល ​បុព្វសិទ្ធិ​ របស់​លោក សម រង្ស៊ី ជា​តំណាងរាស្រ្,ត​ លោក មានប្រសាសន៍ ថា, ​គណបក្ស ​រង់ចាំ បន្តិចសិន​ ដោយ​លោក ​បានប្រៀបធៀប ថា៖ «ក្បាលរទេះភ្លើង របស់យើង​ ត្រូវ​ គេ កាត់។   ដូច្នេះ កន្ទុយរទេះភ្លើង ទៅណា ទៅតាម ក្បាលដែរ ទាល់តែ ដោះស្រាយ​ ធ្វើម៉េច ឲ្យមាន ភ្ជាប់ក្បាល រទេះភ្លើង មកវិញសិន។   អាហ្នឹង​ បានយើ​ង អាចទៅធ្វើ កិច្ចការហ្នឹង ពេញលេញ»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការចេញដីការបស់តុលាការឱ្យចាប់ខ្លួនលោក សម រង្ស៊ី ជារឿងបុគ្គលមិនពាក់ព័ន្ធនឹងគណបក្សលោកទេ។ 

លោក បញ្ជាក់ថា, ទោះបី ជាគណបក្ស សង្គ្រោះជាតិ ដាក់លក្ខខណ្ ឌឬចង់សម្របសម្រួល ផ្នែកនយោបាយ ជាមួយ គណបក្ស កាន់អំណាច ក៏ដោយ តែ នីតិវីធី របស់ តុលាការ នៅតែ អនុវត្ត ដដែល។  លោក ​បញ្ជាក់ ថា​៖ «គាត់ ជាទណ្ឌិតហើយ។   គាត់ ដាក់លក្ខខណ្ឌ ឱ្យអ្នកឈ្នះ ទៅទៀត។   អាហ្នឹង ជាបញ្ហាមួយ ដែលគួរ ឱ្យអស់សំណើច ដែរ។  ខ្ញុំ យល់ថា, បើ គាត់ ដាក់លក្ខខណ្ឌ អញ្ចឹង​ មិនអាច ទៅរួចទេ។   ទោះបី មានលក្ខខណ្ឌ ក៏ដោយ, មិនមាន លក្ខខណ្ឌ ក៏ដោយ គឺ មិនអាច ទៅរួចទេ, គឺ នៅបន្ត អនុវត្តផ្លូវច្បាប់ បន្តទៀត»

សម្រាប់សាស្រ្តាចារ្យនយោបាយលោក សូ ចន្ថា យល់ថា កាលៈទេសៈនេះ លោក សម រង្ស៊ី គួរ រង់ចាំ ឱ្យមាន ការសម្របសម្រួល ផ្នែកនយោបាយ ជាមួយ គណបក្ស កាន់អំណាច ជាមុនសិន ដោយលោក មើលឃើញ ថា, បើសិន មេដឹកនាំ បក្សប្រឆាំង ត្រឡប់ ចូលស្រុក នៅពេលនេះ អាច នឹងមាន ហិង្សា មួយចំនួន កើតឡើង។

យ៉ាងណា ក៏ដោយ លោក យល់ថា, គណបក្ស ប្រជាជនកម្ពុជា គួរតែ ដកថយ មួយជំហាន, ហើយ ងាកមក សម្របសម្រួល ផ្នែកនយោបាយ ដោយសន្តិវិធី ដើម្បី គិតប្រយោជន៍ ជាតិ ជាធំ។

លោក​ មានប្រសាសន៍ ថា៖ «ខ្ញុំ ថា, គួរតែ មានការ សម្របសម្រួល ទី១ ជាមួយ សហគមន៍ អន្តរជាតិ​ ឱ្យមាន ការ​ជួយ​ ជ្រោមជ្រែង ទី២សម្របសម្រួលក្នុងស្រុកហើយរួសរាន់ចូលក្នុងប្រទេសវិញដើម្បីដោះស្រាយបញ្ហាដែលនៅ​សេស​សល់ ដើម្បី ឱ្យគណបក្ស មានលទ្ធភាព បំពេញកិច្ចកា របន្ថែមទៀត ដើម្បី ត្រៀមក្នុង ការបោះឆ្នោត ឃុំ-សង្កាត់ ដែលនឹងជិតដល់​នា​ពេលខាងមុខនេះ»
 
អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក បាន គី មូន បានទទូចឱ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រឆាំងចាប់ផ្ដើមសន្ទនាគា្ន ដើម្បី បញ្ចប់ អំពើហិង្សា និងគំនុំ គុំកួន ខាងនយោបាយ ខណៈ លោក បារម្ភ ពីករណី កម្ពុជា ចេញដីកា ចាប់ខ្លួន លោក​ សម ​រង្ស៊ី។

គួររំឭកថាលោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ ឲ្យសមត្ថកិច្ចចាប់ ខ្លួនដាក់ ពន្ធនាគារ ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ ជាសាធារណៈនិងញុះញង់ ឲ្យមាន ការរើសអើង ដែលប្តឹង ដោយលោក ហោ ណាំហុង រដ្ឋមន្រ្ តីក្រសួង ការបរទេស កម្ពុជា បន្ទាប់ ពីលោក សម រង្ស៊ី ថ្លែងនៅ សារមន្ទីរ ជើងឯក កាលពីឆ្នាំ ២០០៨ ថា, លោក ហោ ណាំហុង ជាអតីត មេគុក បឹងត្របែក សម័យខ្មែរក្រហម៕


No comments:

Post a Comment