Paris Peace Accords 23 Oct. 1991

Thursday, November 19, 2015

លោក កឹម សុខា៖ ខ្ញុំ និងសម រង្ស៊ី នឹងជំរុញ សហគមន៍ អន្តរជាតិ ជួយប្រជាធិបតេយ្យ នៅកម្ពុជា ឡើង​​វិញ​ | Kem Sokha: I and Sam Rainsy will urge international community assist Cambodia with democracy


លោក កឹម សុខា និងលោក សម រង្ស៊ី (ប្រភព ពីទំព័រ ហ្វេសប៊ុក របស់លោក កឹម សុខា)

លោក កឹម សុខា៖ ខ្ញុំ និងសម រង្ស៊ី នឹងជំរុញ សហគមន៍ អន្តរជាតិ ជួយប្រជាធិបតេយ្យ នៅកម្ពុជា ឡើង​​វិញ​

VOA / វីអូអេ | ១៩ វិច្ឆិកា ២០១៥ 

អនុប្រធាន គណបក្ស សង្រ្គោះជាតិ អះអាង ថា, លោក និងលោក សម រង្ស៊ី នឹងជំរុញ​ មេដឹក​នាំ​ ប្រទេស​​ មួយចំនួន ដែលមក ចូលរួម ប្រជុំ នៅឯវេទិកា នៃប្រទេស​ កិច្ចសហ​ប្រតិ​បត្តិ​ការ​ សេដ្ឋ​កិច្ច​ អាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ​ក្រុង​ ម៉ានីល ឱ្យជួយ ដំណើរការ ប្រជាធិបតេយ្យ ក​ម្ពុជា ឡើង​វិញ​​។​

សារ របស់លោក កឹម សុខា បានសរសេរ លើទំព័រ ហ្វេសប៊ុក របស់លោក ដោយមាន ​សេចក្ដី ដូច​នេះ ថា, យើងខ្ញុំ មានកម្មវិធី ជួបជាមួយ ថ្នាក់ដឹកនាំ នៃប្រទេស សំខាន់ៗ មួយចំនួន ដើម្បី បង្ហាញ អំពី ស្ថាន​ភាព នយោបាយ​ នៅក្នុងប្រទេស កម្ពុជា ដែលធ្វើ ឲ្យមាន វិបត្តិ ដ៏​ធ្ងន់ធ្ងរ​ ដូច​បច្ចុប្បន្ន​នេះ” និង “សំណូមពរ ឲ្យ ​សហ​គ​មន៍​ អន្ដរជាតិ ជួយ​ស្វែងរក ដំណោះ​ស្រាយ​ ដើម្បី ឲ្យ​​ដំណើរ​​​ការ​​ នៃលទ្ធិប្រជាធិបតេយ្យ ​នៅប្រ​ទេស កម្ពុជា វិលទៅរក ភាពប្រក្រតី ឡើងវិញ និងដើម្បី​ ជួយធ្វើ ឲ្យដំណើរការ ​បោះឆ្នោត​ នៅពេល ខាងមុខនេះ ប្រ​ព្រឹត្តិទៅ ដោយសេរី, ត្រឹមត្រូវ, និងយុត្ដិធម៌។

ជាមួយគ្នា នេះ លោក សម រង្ស៊ី ដែលមានវត្តមានជាមួយលោក កឹម សុខា នៅប្រទេសហ្វីលីពីន​ដែរ​​នោះបានសរសេរ​លើFACEBOOKរបស់លោកដោយមានសេចក្ដីថា ខ្ញុំទើបតែមក​ដល់​ប្រ​ទេស​ហ្វីលីពីនដើម្បី​ជួបជាមួយ​នឹងតំណាងប្រទេសមួយចំនួនដែលកំពុង​ចូលរួម​កិច្ច​ប្រជុំAPEC។

សារ របស់លោក បន្តថា៖ ហ្វីលីពីនជាប្រទេស​មុនគេទាំង​អស់​ក្នុងពិភពលោកដែលប្រជា​ពល​ រដ្ឋបានធ្វើបាតុកម្មក្នុង​ទ្រង់ទ្រាយធំ​ដោយ​សន្តិ​វិធី ដើម្បីទម្លាក់មេដឹកនាំផ្តាច់ការ។ នៅឆ្នាំ១៩៨៦ចលនាមហាជនហៅថា "អំណាច ​ប្រជាពលរដ្ឋ” (People Power) បានទម្លាក់ប្រធានាធិបតីផ្តាច់ការឈ្មោះ Ferdinand Marcos។


លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានប្រាប់អ្នកការទូតនានាប្រចាំនៅកម្ពុជាថាករណីរបស់លោក សម រង្ស៊ី គឺជា សិទ្ធិរបស់មេធាវីរបស់លោក។ លោកថាលោកមិនបានបង្គាប់ឱ្យស្នើសុំដីកាចាប់ខ្លួនលោក សម រង្ស៊ី នោះទេ៕

No comments:

Post a Comment