លោក គង់ គាំ ប្រធាន គណបក្ស សម រង្ស៊ី ប្រកាស ចូលនិវត្ត
RFA / វិទ្យុ អាស៊ី សេរី | ២ វិច្ឆិកា ២០១៥
លោក គង់ គាំ ប្រធាន គណបក្ស សមរង្ស៊ី ប្រកាសចូលនិវត្ត។
Photo courtesy of Kong Korm.
លោក គង់ គាំ ប្រធាន គណបក្ស សម រង្ស៊ី ប្រកាស ចូលនិវត្ត និងដកឃ្លា ផ្នែកនយោបាយ ដោយសារ សុខភាព មិនបរិបូរណ៍ និងស្ថិត ក្នុងភាព ជរាព្យាធិជាប្រចាំ។ ការប្រកាស លាលែង របស់ លោក គង់ គាំ ដែលជាប្រធាន ក្រុមសមាជិក ព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី ធ្វើឡើង កាលពីម្សិលម៉ិញ បន្ទាប់ ពីមាន អំពើហិង្សា របស់ ក្រុមបាតករ ដែលគាំទ្រ បក្សកាន់អំណាច ទៅលើកូនប្រុស របស់លោក កាលពីថ្ងៃ ទី២៦ ខែតុលា បណ្តាល ឲ្យរងរបួស ជាទម្ងន់។
លោក គង់ គាំ បានចូល ប្រឡូក នយោបាយ អស់រយៈពេល ២០ឆ្នាំ ជាមួយ គណបក្ស ជាតិខ្មែរ រហូត ដល់គណបក្ស សម រង្ស៊ី នៅថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៥ រហូត ដល់ថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៥៕
No comments:
Post a Comment