Paris Peace Accords 23 Oct. 1991

Thursday, November 19, 2015

សាលា​ដំបូង​ រាជធានី​ភ្នំពេញ​ ចេញ​ដីកា​ តាម​ចាប់​ ព្រះសង្ឃ​ ខ្មែរ​ កម្ពុជា ​ក្រោម សឺន ហាយ | Municipal Court of Phnom Penh issues arrest warrant for the venerable monk Soeurn Hai from Khmer Kampuchea Krom

សាលា​ដំបូង​ រាជធានី​ភ្នំពេញ​ ចេញ​ដីកា​ តាម​ចាប់​ ព្រះសង្ឃ​ ខ្មែរ​ កម្ពុជា ​ក្រោម សឺន ហាយ

RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៥

 

សឺន ហាយ ៦២០
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺន ហាយ ធ្វើ​សន្និសីទ​កាសែត​នា​វត្ត​ស្ទឹងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៥។  RFA/Um Rainsey

បន្ទាប់ ពី​អនុញ្ញាត ​ឲ្យ​ព្រះតេជព្រះគុណ សឺន ហាយ ស្ថិត​នៅ​ក្រៅ​ឃុំ ​បណ្ដោះ​អាសន្ន​ បាន​ជាង ៧​ខែ, សាលា​ដំបូង ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ ទី​៣ វិច្ឆិកា បាន​ប្រកាស ​ឲ្យ​សមត្ថកិច្ ច​តាម​ចាប់​ព្រះអង្គ ដើម្បី​ យក​មក​ឃុំ​ខ្លួន ​នៅ​ក្នុង​ពន្ធនាគារ​ ពី​បទ​ប្រើប្រាស់​ ឯកសារ​ ក្លែងក្លាយ និង​ស្លៀក​ ដណ្ដប់ ​តាម​បែប​ ព្រះពុទ្ធ​សាសនា​ ដោយ​គ្មាន​ សិទ្ធិ។  តែ​ មន្ត្រី​ សិទ្ធិ​មនុស្ស​ មើល​ឃើញ​ ថា, ដីកា​នេះ ​ធ្វើ​ឡើង​ ដើម្បី​ បំបិទ​មាត់​ សកម្មជន ​ដែល​ហ៊ាន​ តវ៉ា​ ពី​បញ្ហា​ ទឹក​ដី​ កម្ពុជា​ក្រោម។

ដីកា​ បង្គាប់​ ឲ្យ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ​ព្រះតេជព្រះគុណ សឺន ហាយ ចេញ​ ដោយ​ចៅក្រម ​ជំនុំ​ជម្រះ ឃី ឆៃ កាល​ពី​ថ្ងៃ​ ទី​៣ វិច្ឆិកា, ហើយ ​ដែល​ត្រូវ​ បាន​ផ្សាយ​ កាល​ពី​ថ្ងៃ​ ទី​១៦ ខែ​វិច្ឆិកា សម្រេច​ ឲ្យ​កង​កម្លាំង​ សាធារណៈ ​ស្រាវជ្រាវ​ ស្វែងរក ​ព្រះសង្ឃ​អង្គ​នេះ យក​មក​ទទួល​ទោស។

ព្រះតេជព្រះគុណ សឺន ហាយ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់​ផ្សឹក​ទាំង​បង្ខំ និង​ដោយ​តក់​ក្រហល់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មក ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អង្គ​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។

ដីកា​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តាម​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​ព្រះតេជព្រះគុណ សឺន ហាយ ដាក់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ព្រះតេជព្រះគុណ សឺន ហាយ ពី​បទល្មើស​ព្រហ្មទណ្ឌ​ករណី​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ស្លៀក​ដណ្ដប់​តាម​បែប​ព្រះពុទ្ធ​សាសនា​ដោយ​គ្មាន​សិទ្ធិ។

ករណី​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា ប្រសិន​បើ​ចាប់​ខ្លួន​ព្រះតេជព្រះគុណ សឺន ហាយ តាម​បទ​ចោទ​ខាង​លើ វា​ជា​ការ​បំពាន​សិទ្ធិ​របស់​ព្រះតេជព្រះគុណ​យ៉ាង​ធ្ងន់ធ្ងរ៖ «ទី​មួយ​នៅ ​ពេល​ហ្នឹង ព្រះតេជព្រះគុណ​នៅ​គ្រង​ស្បង់​ចីពរ​នៅ​ឡើយ​ទេ។ ហើយ​ទី​ពីរ បើ​យើង​មើល​លើ​ករណី​នេះ វា​ជា​បទល្មើស​មជ្ឈិម​ទេ ហើយ​បើ​តាម​នីតិវិធី ក៏​ទៅ​ព្រះតេជព្រះគុណ​នៅ​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍។ លោក​គ្រង​ប្រើ​ឆាយា​ស្បង់​ចីពរ​ខុស​ច្បាប់​ដូចម្ដេច? ពីព្រោះ​លោក​មាន​គ្រូ​ឧបជ្ឈា​ដើម្បី​បំបួស និង​ចេញ​ព្រះ​ឆាយាល័ក្ខណ៍ បើ​គ្មាន​ការ​អនុញ្ញាត​ទេ លោក​មិន​អាច​គ្រង​ស្បង់​ចីពរ​ទេ គឺ​មិន​អាច​ទេ។»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ មិន​អាច​ទាក់ទង លោក ឃី ឆៃ ចៅក្រម​ជំនុំ​ជម្រះ​ដែល​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ព្រះតេជព្រះគុណ សឺន ហាយ បាន​ទេ។

យ៉ាង​ណា​ក៏ដោយ លោក អំ សំអាត អះអាង​ថា ដីកា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​គំរាម​ដល់​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​តវ៉ា​រឿង​ ទឹក​ដី​កម្ពុជា​ក្រោម និង​រឿង​ដី​ធ្លី៖ «នេះ​បង្ហាញ​ពី​ឆន្ទៈ និង​ការ​ចង់​បំបិទ​សិទ្ធិ​សេរីភាព​របស់​ព្រះអង្គ សឺន ហាយ នូវ​បញ្ហា​ចូលរួម បញ្ហា​ទាមទារ​តវ៉ា​ខ្មែរ​កម្ពុជា​ក្រោម និង​បញ្ហា​ផ្សេងៗ​ទៀត ដូចជា​ការ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​សហគមន៍​ដីធ្លី។»

កន្លង​មក នៅ​ពេល​ដែល​រដ្ឋាភិបាល​វៀតណាម ប្រកាស​ថា​ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម យូរ​លង់​ណាស់​មក​ហើយ ព្រះតេជព្រះគុណ សឺន ហាយ បាន​ចេញ​មុខ​តវ៉ា​នឹង​ការ​អះអាង​នេះ ហើយ​ថែម​ទាំង​បាន​ដុត​ទង់ជាតិ​វៀតណាម អស់​ជាច្រើន​ផ្ទាំង​ទៀត​ផង៕



2 comments:

  1. Anonymous2:23 AM

    ធ្វើម្តេច ទៅ​បើរដ្ឋាភិបាលខ្មែរ ភាគច្រើនយួនតែឈ្មោះខ្មែរ គឺវានៅក្មុងកណ្តាប់ដៃគេហើយ ដូច្នេះគេមិនចង់ឲ្យខ្មែរតវ៉ាអ្វីៗពីយួនទៀតទេ ពីពេលនេះតទៅ គឺគេបំបាត់មិនឲ្យមានអ្នកណាដើរស្រែកតវ៉ាបានទៀតទេ បើមិនជឿទេសុំសាកមើទៅ ហេតុអីបាន មាច ចាន់ ដារា គេដាក់គុក ? ហេតុអីបាន សុខហួរ គេដាក់គុក? ហេតុអីទៅ? ឥឡូវគេចង់បំបាត់សង្រ្គោះជាតិ គឺទាំងពាក្រនេះតែម្តង ឃើញទេ យួនវាថា ឌូម៉ែ ហើយ ​ប៉ុណ្ណេះហើយ នៅតែគ្មានខ្មែរណាជឿទេ ថាអាឡប់វាចេះតែនិយាយឥតបានការ ពិតមែនទែ?

    ReplyDelete
  2. Anonymous3:37 AM

    Ah Hun Sen keeps applying his jungle law because Kmean Anar Tveu Kdor Ey Vear !!

    Why Ah Choy Marai Hun Sen is so cheap?? Ah Hun Sen is Ah Yuon's slave forever !! Ah Kouk Hun Sen !!

    ReplyDelete