Paris Peace Accords 23 Oct. 1991

Monday, November 30, 2015

អ្នក​នាំ​ពាក្យ ​រដ្ឋ​សភា​ កម្ពុជា​ ប្រតិកម្ម​ តប ​នឹង​សភា​ អឺរ៉ុប | NatAss spokesman reacts to European Parliament's resolution

អ្នក​នាំ​ពាក្យ ​រដ្ឋ​សភា​ កម្ពុជា​ ប្រតិកម្ម​ តប ​នឹង​សភា​ អឺរ៉ុប

RFA / វិទ្យុ អាស៊ី សេរី | ២៨ វិច្ឆិកា ២០១៥

ឈាង វុន ៦២០
តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឈាង វុន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​សភា​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១​សភា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥។  RFA/Brach Chev

អ្នក​នាំ​ពាក្យ ​រដ្ឋសភា លោក ឈាង វុន ថា​, លោក មាន​ការ​ ខក​ចិត្ត​ យ៉ាង​ខ្លាំង ​ចំពោះ​ ការ​លើក​ឡើង ​របស់​ សភា ​អឺរ៉ុប ដែល​សភា​ មួយ​នេះ​ មិន​បាន​ ឈរ​លើ​មូលដ្ឋាន​ អព្យាក្រឹត និង​ពុំ​មាន​ ព័ត៌មាន ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ វាយ​តម្លៃ​ ស្ថានការណ៍​ នយោបាយ​ នៅ​កម្ពុជា, ហើយ​ ការ​វាយ​តម្លៃ ​របស់​ សភា​អឺរ៉ុប ប្រកប ​ដោយ​បុរេនិច្ឆ័យ។

ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋសភា​នៅ​ពេល​នេះ បន្ទាប់ពី​សភា​អឺរ៉ុប គំរាម​ថា អាច​នឹង​លុប​ចោល​ជំនួយ​ជា​ច្រើន​លាន​ដុល្លារ​ដែល​ពួកគេ​គ្រោង​ផ្ដល់​ឲ្យ​ កម្ពុជា។ ជា​នេះ​ទៅ​ទៀត នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា សភា​សហភាព​អឺរ៉ុប​សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ព្រមទាំង​ស្នើ​ឲ្យ​ដក​បទ​ចោទ​ពី​លោក សម រង្ស៊ី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា អ្នកនាំពាក្យ​នៃ​រដ្ឋសភា លោក ឈាង វុន លើក​ឡើង​ថា សភា​អឺរ៉ុប មើល​ងាយ​ច្បាប់ និង​សិទ្ធិ​ជនរងគ្រោះ​របស់​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​ពន្យល់​ថា រដ្ឋសភា​បាន​ថ្កោលទោស​រួច​ហើយ​លើ​ករណី​វាយ​តំណាងរាស្ត្រ​ពីរ​រូប​របស់​ គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​ករណី​ដក​តំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​សភា ព្រោះ​លោក កឹម  សុខា បំពាន​រដ្ឋធម្មនុញ្ញ និង​បំពាន​ក្រមសីលធម៌​តំណាងរាស្ត្រ។ ករណី​លោក សម រង្ស៊ី ជា​ជម្លោះ​ឯកជន ដែល​ពលរដ្ឋ​គ្រប់​រូប​ត្រូវតែ​អនុវត្ត​តាម​ច្បាប់៕


1 comment:

  1. Anonymous2:59 AM

    Chien Vun,

    The vast majority of the MPs in Europe were absolutely right when they produced a resolution calling on your mentally sick boss Hun Sen to revoke the arrest of Sam Rainsy.

    With Cambodia widely opens to the outside world Hun Sen still dare to do all kind of crazy stuffs such as killings, intimidating, etc...to the people in Cambodia.

    What have your boss Hun Sen done to Khmer people when Cambodia was so closed to the outside world? He must have killed thousands of Khmer people to prove to his master Yuon that he will be a forever faithful dog.

    ReplyDelete