Paris Peace Accords 23 Oct. 1991

Monday, November 30, 2015

លោក​ សម រង្ស៊ី​៖​ សេចក្តី​សម្រេច​​ចិត្ត​ របស់​ សភា​អឺរ៉ុប ​គឺ​ ជា​ជោគជ័យមួយ​ | Sam Rainsy: Resolution of European Parliament is one victory

លោក​ សម រង្ស៊ី​៖​ សេចក្តី​សម្រេច​​ចិត្ត​ របស់​ សភា​អឺរ៉ុប ​គឺ​ ជា​ជោគជ័យមួយ​

media  
ការ ​បោះឆ្នោត​អនុម័ត​ញត្តិ​ជា​ប្រវត្តិសាស្រ្ត​ ស្តី​ពី​កម្ពុជា​ ដោយ​សភា​អឺរ៉ុប​ ប្រជំុ​នៅ​ទីក្រុង​ស្ត្រាសបួរ ​(Strasbourg)​ ប្រទេស​បារាំង​ កាល​ពី​ ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ @Sam Rainsy's Facebook

សមាជិក​ សភា​ សហភាព ​អឺរ៉ុប​ ចំនួន ៥៦៧​ លើ​ ៧៥១​នាក់ ​កាល​ពី​ថ្ងៃ​ ទី​២៦​ វិច្ឆិកា​ បាន​អនុម័ត​ លើ​សេចក្តី​ សម្រេច​ចិត្ត មួយ​ ស្តីពី​ ដំណោះស្រាយ បញ្ហា ​របស់ ​ប្រទេស កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រជុំ ​ពេញ​អង្គ​ របស់ខ្លួន​ ដែល​ធ្វើ​ឡើង ​នៅ​ឯ​ទីក្រុង ​ស្ត្រាសបួរ​ (Strasbourg)​ប្រទេស បារាំង។​   សេចក្តី​សម្រេច​ចិត្ ត​នេះ ​ដែល​បាន​ជម្រុញ​ ឲ្យ​រដ្ឋាភិបាល កម្ពុជា ​ទំលាក់ ​ការ​ចោទ​ប្រកាន់​ លើ​រូប​ លោក ​សម រង្ស៊ី ​និង ​បញ្ចប់ ការ​យក​ ប្រព័ន្ធ​តុលាការ​ ធ្វើ​ ជា​ឧបករណ៍​ នយោបាយ​ ដើម្បី​ កាត់​ទោស​ សកម្មជន ​និង​អ្នកនយោបាយ បក្ស​ប្រឆាំង​។ ​ លោក សម រង្ស៊ី​ បាន​ហៅ​ សេចក្តី​សម្រេច​ចិត្ត​ នេះ​ ថា ​គឺ ជាជោគជ័យ ​មួយ​។​



លោក សម រង្ស៊ី ​​ដែល​​ពេល​​នេះ ​​កំពុង​​ ស្ថិត​​នៅ ​​ប្រទេស​ បារាំង ​​បាន​​សរសេរ លើទំព័រ​ ហ្វេសបុក ​របស់​លោក ថា,​​​ បន្ទាប់​​​ ពី​​​បាន​​​ នាំ​​មក ​នូវ​ជោគជ័យ ​សម្រាប់​ ប្រទេស កម្ពុជា ​នៅ​សភា អឺរ៉ុប​ រួចមក, ​លោក​ បាន​ធ្វើ​ដំណើរ​ តាមរថយន្ត​ ទៅ​កាន់​ទីក្រុង ​មូលូស ​(Mulhouse) ​ប្រទេស​ បារាំង​ កាល​ពី​រសៀល ​ថ្ងៃទី​២៦ ​វិច្ឆិកា ​ដើម្បី​ ទៅ​ថ្វាយបង្គំ​ ព្រះសង្ឃ​ នៅ​វត្ត​ខ្មែរ នៅទី​នោះ, ​ព្រម​ទាំង ​ទៅ​សួរ​ សុខ​ទុក្ខ​ សកម្មជន ​គណបក្ស​ម្នាក់​ ដែល​កំពុង​ មាន​ជំងឺ។  ក្រៅ​ពី​នេះ ​លោក សម រង្ស៊ី ​ក៏​បាន​ជួបជុំ​ ទទួល​ទាន​អាហារ ​ពេល​ល្ងាច ​ជា​មួយ​សកម្មជន ​គណបក្ស​ សង្គ្រោះជាតិ​ ជាច្រើន​នាក់​ ទៀត ​ដែល​កំពុង​ រស់​នៅ ​តំបន់ ​Alsace ​ប្រទេស បារាំង។​

លោក ​សម រង្ស៊ី​ ដែល​បាន​លុបចោល​គម្រោង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ កាល​ពី​យប់​ថ្ងៃទី​១៦​វិច្ឆិកា​ បាន​បង្វែរ​ទិស​ធ្វើ​ដំណើរ​របស់​លោក​ពី​ប្រទេស​កូរ៉េខាងត្បូង​ទៅ​កាន់​ ប្រទេស​ហ្វីលីពីន ​និង​បន្តដំណើរ​ទៅ​កាន់​ទីក្រុង​ស្ត្រាសបួរ ​(Strasbourg) ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី​២៤​វិច្ឆិកា ​ដើម្បី​ស្តាប់​លទ្ធផល​នៃ​កិច្ចប្រជុំពេញ​អង្គ​របស់​សមាជិក​សភាអឺរ៉ុប​ចំនួន ​៧៥១​រូប​ ស្តីពី​ដំណោះស្រាយ​បញ្ហា​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃទី​២៦​វិច្ឆិកា។ សេចក្តី​សម្រេច​របស់​សភាសហភាព​អឺរ៉ុប​ដែលមាន​ ១៤​ចំណុច ​ស្តីពី​ដំណោះស្រាយ​លើបញ្ហា​កម្ពុជា ​ដែល​លោក សម រង្ស៊ី ​បាន​ចាត់ទុក​ថា ​គឺ​ជា​ជោគជ័យ​មួយ​។

​សេចក្តី​សម្រេចកាល​ពី​ថ្ងៃទី​២៦​វិច្ឆិកានោះ​ បាន​កត់ត្រា​នូវ​ព្រឹត្តិការណ៍​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ រាប់​ចាប់​តាំង​ពី​ការ​វាយ​អ្នក​តំណាង​រាស្រ្ត​​គណបក្ស​ប្រឆាំង​, ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ,​ ការ​ដក​តំណែង​លោក កឹម សុខា ​ពី​អនុប្រធាន​ទី១​នៃ​រដ្ឋសភា ​និង​ការ​ចេញ​ដីការ​ចាប់ខ្លួន​លោក សម រង្ស៊ី​ជា​ដើម​។ 

សេចក្តី​សម្រេច​ចិត្ត​១៤​ចំណុច ក៏​​បាន​អំពាវ​នាវ ​​និង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​ប្រឆាំង ​និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ ហើយ​បញ្ចប់​ការ​យក​តុលាការ​ធ្វើជា​ឧបករណ៍​នយោបាយ​ ដើម្បី​កាត់​ទោស​និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ផ្សេងៗ​ទៀត​។

​សភា​អឺរ៉ុប ​គឺ​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​ដ៍​ធំ​មួយ ​តំណាង​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​២៨​ប្រទេស ​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ ​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃទី​២៦​វិច្ឆិកា​នោះ ​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ ក៏​បាន​លើក​ឡើង​ពី​ការ​លប់​ចោល​ជំនួយ​ដល់​ប្រទេស​កម្ពុជា ​ប្រមាណ​ជា​៤៣៥​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត​។

​រដ្ឋាភិបាល​កម្ពុជា​ នៅ​មិន​ទាន់​មាន​បញ្ចេញ​ប្រតិកម្ម​ផ្លូវ​ការ​នៅ​ឡើយ​ទេ ​គិត​ត្រឹម​យប់​ថ្ងៃទី​២៧​វិច្ឆិកា ​ក៏ប៉ុន្តែ​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​នៅ​ថ្ងៃទី​២៧​វិច្ឆិកា ​ដោយ​បាន​សំដែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់ ​សភា​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី​២៦​វិច្ឆិកា ​និង​សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​លោក ​Scott Ludiam ​ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ​និង​សភាកម្ពុជា​ ផ្តល់​អភ័យ​ឯកសិទ្ធិ​ និង​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី។​ សេចក្តី​ថ្លែងការណ៍​បាន​ចាត់​ទុក​ថា ​នោះ​គឺ​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ​និង​រំលោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​៕ ​


No comments:

Post a Comment