ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្លែងបន្តពង្រឹង ចំណងមិត្តភាព ជាមួយ កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ៥ វិច្ឆិកា ២០១៥

១៩-វិច្ឆិកា-២០១២៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់
អូបាម៉ា [Barack Obama] (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នាវិមានសន្តិភាព។ Photo AFP
ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែងថា នឹងពង្រឹង ចំណងមិត្តភាព ជាមួយ ប្រទេស កម្ពុជា បន្តទៀត។ ការលើកឡើង របស់ លោក បារ៉ាក់ អូបាម៉ា នេះ ធ្វើឡើង នៅក្នុងលិខិត ផ្ញើថ្វាយ ព្រះមហាក្សត្រ ខ្មែរ សម្ដេចព្រះបរម នាថ នរោត្តម សីហមុនី កាលពីថ្ងៃ ទី៣ ខែវិច្ឆិកា ដើម្បី ចូលរួម អបអរសាទរ ថ្ងៃបុណ្យ ឯករាជ្យជាតិ កម្ពុជា។
លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងថា តាងនាមឲ្យពលរដ្ឋសហរដ្ឋអាមេរិក លោកសូមចូលរួមអបអរសាទរ និងជូនពរពលរដ្ឋកម្ពុជា ទទួលនូវសេចក្តីសុខ ស្របពេលដែលកម្ពុជា កំពុងត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី៩ វិច្ឆិកា។
លោក បារ៉ាក់ អូបាម៉ា ក៏បានទូលរំឭក ព្រះមហាក្សត្រខ្មែរ ពីដំណើរ ទស្សនកិច្ច មកកាន់ ប្រទេស កម្ពុជា របស់ ភរិយាលោក គឺ លោកស្រី មីស្សែល អូបាម៉ា (Michelle Obama) កាលពីខែមីនា ឆ្នាំ២០១៥។ លោក ថា, ដំណើរ ទស្សនកិច្ចនេះ បានបង្ហាញ ពីមិត្តភាព ជ្រាលជ្រៅ រវាង កម្ពុជា និងសហរដ្ឋ អាមេរិក។ លោកថា លោកនឹងបន្តពង្រឹងនូវមិត្តភាពនេះ ដើម្បីលើកកម្ពស់នូវវិបុលភាពរវាងប្រជាជាតិនៃប្រទេសទាំងពីរ៕
No comments:
Post a Comment