ប្រធាន រដ្ឋសភា ប្រកាស លុបឈ្មោះ លោក សម រង្ស៊ី ចេញ ពីសមាជិក សភា ចាប់ពីពេលនេះ តទៅ
VOD / វីអូឌី | ១៦ វិច្ឆិកា ២០១៥
[These CPP magicians!]
ប្រធាន រដ្ឋសភា លោក ហេង សំរិន បានចេញ សេចក្តីប្រកាស មួយ ថា, លោក សម រង្ស៊ី ត្រូវ បាត់បង់ ទាំងស្រុង នូវសិទ្ធិ, បុព្វសិទ្ធិ, និងសមាជិកភាព ជាសមាជិក រដ្ឋសភា មណ្ឌល ខេត្ត កំពង់ចាម នីតិកាល ទី៥នេះ។
សេចក្តីប្រកាស នេះ ធ្វើឡើង បន្ទាប់ ពីសមាជិក គណៈកម្មាធិការ អចិន្រ្តៃយ៍ នៃរដ្ឋសភា មកពីគណបក្ស ប្រជាជនកម្ពុជា នៅព្រឹក ថ្ងៃចន្ទនេះ បានសម្រេច នៅក្នុងកិច្ចប្រជុំ មួយ ដោយគាំទ្រ លើរបាយការណ៍ របស់ ក្រសួង យុត្តិធម៌ ទាក់ទង នឹងដីកា ចាប់ខ្លួន ប្រធាន គណបក្ស សង្រ្គោះជាតិ និងជាតំណាងរាស្រ្ត ខេត្ត កំពង់ចាម លោក សម រង្ស៊ី។
សេចក្តីប្រកាស របស់ រដ្ឋសភាចេញផ្សាយ នៅថ្ងៃចន្ទនេះ ឲ្យដឹង ថា, ការសម្រេច បែបនេះ ធ្វើឡើង ស្របតាម រដ្ឋធម្មនុញ្ញ កម្ពុជា ប្រការ ៨៣ថ្មី, បទបញ្ជា ផ្ទៃក្នុង នៃរដ្ឋសភា មាត្រា១៤, ច្បាប់ ស្តីពី លក្ខន្តិកៈ តំណាងរាស្រ្ត, និងមាត្រា ១៣៩ នៃច្បាប់ ស្តីពី ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត។
គួរ រំឭក ថា, លោក សម រង្ស៊ី ត្រូវ បានតុលាការ ចេញដីកា បង្គាប់ ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ គណបក្សសង្រ្គោះជាតិចាត់ទុកថានេះជាដីកានយោបាយ។
អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថាគណៈកម្មាធិការអចិន្រ្តៃយ៍បានពិនិត្យមើលឯកសារនិងយល់ថាចំណាត់ការរបស់តុលាការ «ត្រឹមត្រូវ»។
លោក បន្តថា, ករណី របស់លោក សម រង្ស៊ី ជារឿង បុគ្គល។ ទាក់ទងនឹងការលើកឡើងថាហេតុអ្វីបានរដ្ឋសភា កាលពីឆ្នាំ២០១៤ ទទួលស្គាល់លោក សម រង្ស៊ី ជាតំណាងរាស្រ្ត លោក ឈាង វុន លើកឡើងថាដោយសារមានការសម្របសម្រួលនយោបាយ និងមិនបានគិតពីរឿងវិវាទបុគ្គលជាមួយលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស។ លោកបន្តទៀតថានីតិវិធីសម្រាប់ឲ្យទណ្ឌិតអនុវត្តទោសមានការយឺតយ៉ាវ ដែលមិនត្រូវបានស្នើមកសាលាដំបូងវិញឲ្យបានទាន់ពេលវេលា។
បើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ខែវិច្ឆិកា សាលដីការបស់សាលាឧទ្ធរណ៍កាត់ទោសលោក សម រង្ស៊ី បានចូលជាស្ថាពរតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ប៉ុន្តែសាលាដំបូងទើបបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី មកអនុវត្តទោសនៅពេលនេះ គឺធ្វើឡើងទៅតាមពាក្យសុំអនុវត្តសាលដីកានៅថ្ងៃទី១៣ ខែវិច្ឆិកា របស់មេធាវី ការ សាវុត្ថ ការពារក្តីឲ្យលោក ហោ ណាំហុង។
លោក ឈាង វុន បានពន្យល់បន្ថែមថាលោក សម រង្ស៊ី បានបាត់បង់អភ័យឯកសិទ្ធិរួចទៅហើយ បើតាមច្បាប់។
គួររំឭកថាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋសភាបានប្រកាសទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ហើយលោក សម រង្ស៊ី ក៏ធ្លាប់ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសលើករណីមួយចំនួន ដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍មួយរូប លោក អេង ឆៃអ៊ាង ប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំថាលោកបានស្នើឲ្យរដ្ឋសភាផ្អាកដីការបស់តុលាការលើលោក សម រង្ស៊ី។ លោក បានលើក ជាសំណួរ ទាក់ទង នឹងទិដ្ឋភាព ច្បាប់ មួយចំនួន៖
«១. សម រង្ស៊ី មានទោស ចំនួន បីករណី។ ចុះ ហេតុអ្វី បានជានាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលសុំ ព្រះមហាក្សត្រ លើកលែងទោស សម រង្ស៊ី តែ ពីរករណី ទុកមួយ ករណី ? អចេតនា ឬចេតនា នយោបាយ?
«២. តើកន្លងមក ព្រះមហាក្សត្រមានបានលើកលែងទោសខ្លះ ហើយរក្សាទុកទោសខ្លះ ចំពោះមនុស្សម្នាក់ដែលមានទោសលើសពីមួយដែរឬទេ? ករណី សម រង្ស៊ី លើកលែងទោស២ ទុក១ ក្នុងន័យយ៉ាងម៉េច ?
«៣. ហេតុអ្វី បានជាគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ចុះឈ្មោះ សម រង្ស៊ី ជាបេក្ខជន តំណាងរាស្ត្រ, ហើយ ប្រកាស ទទួលស្គាល់ ជាបេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រ មណ្ឌលខេត្ត កំពង់ចាម នាថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ២០១៤?
«៤. ហេតុអ្វី បានជារដ្ឋសភា ប្រកាស ទទួលស្គាល់ សម រង្ស៊ី ជាតំណាងរាស្ត្រ នាថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៤?»
ទោះ ជាយ៉ាងណា លោក អេង ឆៃអ៊ាង ថា, មិនមាន ការឆ្លើយតប នឹងករណីនេះ នោះទេ។ លោក បានបញ្ជាក់ ថា៖ «ខ្ញុំ ឲ្យបកស្រាយ មួយជ្រុងទៀត៖ ហេតុអ្វី បានជា ឲ្យអ្នកទោស ធ្វើជាតំណាងរាស្រ្ត? ចុះម៉េច មានការ លើកលែងទោស ដែលមាន ទេ លើកលែងទោស ពីរទុកមួយ? វា ជាកំហុសប ច្ចេកទេស ចេតនា ឬអចេតនា?»
No comments:
Post a Comment