ក្រុមនយោបាយ នៅសភាអឺរ៉ុប ក្នុងឆ្នាំ ២០១៥ | Political groups at the European Parliament in 2015 |
ភ្លើងចុចៗ ពណ៌ក្រហម សម្គាល់អ្នកបោះឆ្នោតជំទាស់ ២៧ នាក់ លើប្លង់សាលប្រជំុទាំងមូល ពេលបោះឆ្នោតអនុម័ត ញត្តិស្តីពីកម្ពុជា កាលពីថ្ងៃ ២៦ វិច្ឆិកា ២០១៥។ The red dots show those 27 lawmakers who voted against the resolution on Cambodia at the European Parliament on 26 November 2015. |
ទះដៃ អបអរសាទរ បណ្តើរ អ្នកតំណាងរាស្ត្រ អឺរ៉ុប បែរមកក្រោយ ដើម្បីមើលទៅលោក សម រង្សីុ ដែលងើបឈរ នៅជាន់ខាងលើ។ While applauding to greet Sam Rainsy, Members of the European Parliament in plenary session turn back to look at him standing in the visitor gallery at the upper level of the hemicycle. |
លោក សម រង្សីុ សំដែងគារវកិច្ច និង អំណរគុណ ចំពោះ អ្នកតំណាងរាស្ត្រអឺរ៉ុប ទាំងអស់ ក្នុងសម័យប្រជំុពេញអង្គ របស់សភាអឺរ៉ុប។ Sam Rainsy salutes and thanks all the MEPs at the plenary session of the European Parliament. |
២៩ វិច្ឆិកា ២០១៥ / 29 November 2015 – Cambodia cannot count on Europe’s extreme right
តើ នរណា ទៅ ជាអ្នកចេញមុខ ជំទាស់ ញត្តិ សភា អឺរ៉ុប ដែលទាមទារ ឲ្យអាជ្ញាធរ ប្រទេស កម្ពុជា គោរព លទ្ធិប្រជាធិបតេយ្យ ឲ្យបាន ពិតប្រាកដ, ហើយ គោរព សិទ្ធិមនុស្ស ឲ្យបាន ត្រឹមត្រូវ? ក្នុងចំណោម អ្នកតំណាងរាស្ត្រ អឺរ៉ុប ៦៣០ នាក់ ដែលចូលរួម បោះឆ្នោត អនុម័តញត្តិ នោះ កាលពីថ្ងៃ ២៦ វិច្ឆិកា ២០១៥ មានតែ តំណាងរាស្ត្រ ២៧ នាក់ប៉ុណ្ណោះ ដែលបាន បោះឆ្នោត ជំទាស់ ញត្តិនោះ។ តំណាងរាស្ត្រ ទាំង ២៧ នាក់នោះ មកពីក្រុម នយោបាយ តូចមួយ ហៅថា Europe of Nations and Freedom (ENF) ដែលជាក្រុម ជ្រុលនិយម ខាងស្តាំ (របៀប ហ្វាស៊ីស្ត)។ ក្រុមនេះ អង្គុយ ខាងស្តាំដៃ បំផុត (មើល ពីកៅអី ប្រធាន) ក្នុងសាលប្រជំុ ធំ របស់ សភា អឺរ៉ុប, គឺ ពួកគេ អង្គុយ នៅកន្លែង ដែលមាន ភ្លើងចុចៗ ពណ៌ក្រហម សម្គាល់ អ្នកបោះឆ្នោត ជំទាស់ លើប្លង់ សាលប្រជំុ ទាំងមូល ពេលបោះឆ្នោត អនុម័តញត្តិ ស្តីពី កម្ពុជា កាលពីថ្ងៃ ២៦ វិច្ឆិកា កន្លងទៅ។
The 27
MEPs who voted against the resolution on Cambodia at the European
Parliament on 26 November 2015 are from an extreme right group called
Europe of Nations and Freedom (ENF). The 38 members of this group sit at
the extreme right of the Speaker in the hemicycle of the European
Parliament (see red dots on the layout next page showing the sitting
places of those lawmakers who voted against the resolution).
No comments:
Post a Comment