Paris Peace Accords 23 Oct. 1991

Saturday, November 14, 2015

លោក សម ​រង្ស៊ី៖ ​ខ្ញុំ មិន​ខ្លាច​ ការ​ចាប់​ខ្លួន ​ទេ; ចង់​យក​ខ្ញុំ ​ទៅ​ធ្វើអ្វី ក៏​ធ្វើទៅ! Sam Rainsy: I am not afraid of being arrested; Let them do whatever they want to do to me!


លោក សម ​រង្ស៊ី៖ ​ខ្ញុំ មិន​ខ្លាច​ ការ​ចាប់​ខ្លួន ​ទេ; ចង់​យក​ខ្ញុំ ​ទៅ​ធ្វើអ្វី ក៏​ធ្វើទៅ!

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ | ១៤ វិច្ឆិកា ២០១៥


media 
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងទៅកាន់​អ្នក​សារព័ត៌​មាននៅថ្ងៃទី​២៩ ខែ មិថុនា ២០១៥។© siv channa
លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្រ្គោះ​ជាតិ ​ឲ្យដឹង​ ថា, ​ចរន្ត​ នយោបាយ​ នាំ​មក ​នូវ​សេរី​ភាព​ ដែល​គ្មាន​ នរណា​ អាច​ទប់​ស្កាត់​ កំពុង​ តែ​ រីក​រាល​ដាល ​ទូទាំង ​ពិ​ភព​លោក ​ធ្វើ​ឲ្យ​ របប​ផ្តាច់​ការ ​ដួល​​រលំ ​ម្ត​ង​មួយៗ។  ​ដូច្នេះ​ អ្នក​ផ្តាច់​ការ ​ទាំង​នៅ​ស្រុក​គេ ​ទាំង​នៅ​កម្ពុជា​ កំពុង​តែ​ ភ័យ​ខ្លាច​ហើយ​!  ទាក់​ទាង​ នឹង​ការ​ ចាប់​ខ្លួន​លោក ​លោក​ សម​ រង្ស៊ី ថា, មិន​ខ្លាច ​ទេ។​  ការ​បញ្ជាក់ ​របស់​លោក​ បាន​ធ្វើ​ឡើង ​ក្រោយ ​ពី​មាន​ ដី​កា បង្គាប់​ ឲ្យ​ចាប់ ​ខ្លួន​លោក ​សម ​រង្ស៊ី​ ពី​តុលាការ ​ក្រុង​ភ្នំពេញ។​

លោក សម រង្ស៊ី ប្រធាន​គណសង្រ្គោះជាតិ​បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​កូរ៉េខាង​ត្បូង​នាថ្ងៃទី​១៤ ​វិច្ឆិកា ថា «ចរន្ត​នយោបាយ​នាំ​មក​នូវ​សេរីភាព ​ដែល​គ្មាន​នរណា​អាច​ទប់​ស្កាត់​បាន​ ដែល​កំពុង​តែ​រីករាល​ដាល​ទូទាំង​ពិភព​លោក ​ធ្វើ​ឲ្យ​របប​ផ្តាច់​ការ​ដួល​រលំ​ម្តង​មួយៗ ​ដូច្នេះ​ពួក​អ្នក​ផ្តាច់​ការ​ទាំង​អស់​ទៅ​នៅ​ស្រុក​គេ​ខ្លះ​ កំពុង​តែ​ភ័យ​ខ្លាច​ហើយ​ កំពុង​តែ​ស្លន់​ស្លោ​ហើយ!​ អញ្ចឹង​ហើយ​បាន​មក​ធ្វើ​បាប​អ្នក​ប្រជា​ធិបតេយ្យ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។​ ...ខ្ញុំអត់​ខ្លាច​ទេ ​ចង់​យក​ខ្ញុំ​ទៅ​ធ្វើ​អី​ធ្វើ​ទៅ ​តែ​ព្រលឹង​ខ្ញុំ​នៅ​តែ​តាម​ការពារ​ខ្មែរ​ជា​និច្ច​។​»

ការ​បញ្ជាក់​បែប​នេះ​របស់​លោក ​សម​ រង្ស៊ី​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា ​បាន​ហៅ​លោក ​សម​ រង្ស៊ី​ ថាជា​”កូន​អាក្បត់​ជាតិ”​ និង​ក្រោយ​មក​ក៏​មាន​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក ​សម ​រង្ស៊ី​។ ​កន្លង​មក​លោក​សម ​រង្ស៊ី​ ក៏​ធ្លាប់​ហៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ថា ​ជា​ជន​ផ្តាច់​ការ​ផង​ដែរ​។ 

សូម​បញ្ជាក់​ថា ​លោក ​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ​ចេញដី​កាបង្គាប់​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៣ ​វិច្ឆកា ​ដោយ​ចោទ​ប្រកាន់​ពីបទ ​បរិហារកេរ្តិ៍​ជាសា​ធារណៈ ​និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង ​ហើយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ​២ឆ្នាំ​ ​និង​​ពិន័យ​​​ជាប្រាក់​​ ៨​លាន​រៀល​​។ ​

លោក ​សម ​រង្ស៊ី ​ដែល​កំពុង​តែ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​ឡើយ ​នឹង​ត្រឡប់​មក​កម្ពុជាវិញ​នៅ​ថ្ងៃទី១៦ ​វិច្ឆិកា​ នេះ​បើ​តាម​គម្រោង​ចាស់ ​ប៉ុន្តែ​មិន​ទាន់​ដឹក​ថា​អាច​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ​ទេ ​ក្រោយ​ពី​មាន​ដី​កាចាប់​ខ្លួន​លោក​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​យ៉ែម​ បុញ្ញាឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្​សសង្រ្គោះ​ជាតិ​។ ​ចំណែក​លោក ​កឹម ​សុខា ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​អាច​នឹង​នៅ​បរទេស​បន្ត​ ដោយ​សារ​លោក​មាន​កម្មវិធី​មួយ​ចំនួន​ទៀត​ត្រូវ​ចូល​រួម៕



No comments:

Post a Comment