Paris Peace Accords 23 Oct. 1991

Tuesday, November 24, 2015

Sam Rainsy: មូលហេតុ ដែលតម្រូវ ឲ្យខ្ញុំ ប្រែប្រួល គម្រោង វិលត្រឡប់ មកប្រទេស កម្ពុជាវិញ នៅរាត្រី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ | Reasons for delaying my return after 16 November 2015



២២ វិច្ឆិកា ២០១៥ / 22 November 2015 - Reasons for delaying my return after 16 November 2015

មូលហេតុ ដែលតម្រូវ ឲ្យខ្ញុំ ប្រែប្រួល គម្រោង វិលត្រឡប់ មកប្រទេស កម្ពុជាវិញ នៅរាត្រី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥៖

១.  នៅរសៀល ថ្ងៃទី១៦ វិច្ឆិកានោះ, ថ្នាក់ដឹកនាំ គណបក្ស សង្រ្គោះជាតិ ទាំងមូល នៅប្រទេស កម្ពុជា -- ក្នុងនោះ មានតំណាងរាស្ត្រ និងសមាជិក ព្រឹទ្ធសភា ទាំងអស់ -- បានជួបជុំគ្នា, ហើយ សម្រេច ជាឯកច្ឆ័ន ស្នើឲ្យខ្ ញុំលើក ការវិលត្រឡប់ របស់ខ្ញុំ មួយរយៈពេល ដោយសារតែ សហការី របស់ខ្ញុំ ទាំងនោះ មានការ ព្រួយបារម្ភ យ៉ាងខ្លាំង ពីអំពើហិង្សា ដែលអាច កើតឡើង ពេលខ្ញុំ មកដល់ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ នៅយប់ ថ្ងៃទី១៦ វិច្ឆិកានោះ។  អំពើហិង្សានោះ អាចប៉ះពាល់ អ្នកគាំទ្រ គណបក្ស សង្រ្គោះជាតិ ជាច្រើននាក់ ដែលត្រៀម មកស្វាគមន៍ខ្ញុំ នៅព្រលាន យន្តហោះ។  ខ្ញុំ បានទទួល សំណើនេះ តាមទូរស័ព្ទ ពីលោក អេង ឆៃអ៊ាង ពេលដែលខ្ញុំ កំពុង ធ្វើដំណើរ ឆ្ពោះទៅព្រលាន យន្តហោះ ទីក្រុង អ៊ីនឆុន (Incheon) ប្រទេស កូរ៉េ ខាងត្បូង ដើម្បី ឡើងយន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ Korean Air វិលត្រឡប់ មកប្រទេស កម្ពុជាវិញ។

២.  នៅថ្ងៃ ទី១៦ វិច្ឆិកាដដែលនោះ មានតំណាងជាន់ខ្ពស់ នៃប្រទេសធំៗពីរ ជាមិត្ត ក៏បានស្នើឲ្យខ្ញុំពន្យាការវិលត្រឡប់របស់ខ្ញុំ មួយរយៈពេលដូចគ្នាអញ្ចឹងដែរ ពីព្រោះគេកំពុងតែខិតខំជួយរកដំណោះស្រាយចំពោះវិបត្តិនយោបាយ នៅប្រទេសកម្ពុជា ដែលមានសភាពកាន់តែតានតឹង។ គេបានពន្យល់ខ្ញុំថា បើខ្ញុំវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៦ វិច្ឆិកានោះ សភាពការណ៍ច្បាស់ជាកាន់តែស្មុគស្មាញថែមទៀត ហើយគេនឹងជួបការលំបាកកាន់តែខ្លាំង។ មានន័យថា បើខ្ញុំនៅក្រៅប្រទេស គេងាយស្រួលជួយយើងជាង។

៣.  នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកាដដែលនោះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជាចូលរួម បានសម្រេចបណ្តេញខ្ញុំចេញពីរដ្ឋសភា ដែលជាហេតុធ្វើឲ្យខ្ញុំបាត់បង់នូវអភ័យឯកសិទ្ធិសភារបស់ខ្ញុំ។ ហេតុការណ៍ចុងក្រោយនេះ នាំមកនូវអតុល្យភាពកាន់តែខ្លាំងក្នុងការតទល់គ្នា ហើយជាអំពើអយុត្តិធម៌មួយទៀតចំពោះខ្ញុំ ដែលធ្វើឲ្យខ្ញុំបាត់បង់ទាំងស្រុង នូវលទ្ធភាពការពារខ្លួនតាមផ្លូវច្បាប់។ ក្នុងការប្រយុទ្ធតស៊ូនីមួយៗ យើងមិនត្រូវឲ្យគូបដិបក្ខ ជាអ្នកជ្រើសរើសសមរភូមិ និងជាអ្នកកំណត់លក្ខខណ្ឌនៃការតទល់គ្នា តាមតែអំពើចិត្តរបស់គេទេ។

- សម រង្ស៊ី
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment