២០ វិច្ឆិកា ២០១៥ / 20 November 2015 - Sam Rainsy versus Hor Namhong
អ្នកកាសែត មួយចំនួន បានសួរខ្ញុំ ថា, តើ ខ្ញុំ យល់ព្រម សូមទោស លោក ហោ ណាំហុង ឬទេ ក្នុងគោលបំណង ឲ្យគេ ឈប់ ចោទប្រកាន់ខ្ញុំ ពីបទបរិហាកេរ្តិ៍ លោក ហោ ណាំហុង នេះ? ចម្លើយខ្ញុំ ដែលបាន ចុះផ្សាយ ក្នុងកាសែត ខេមបូឌា ដេលី និងភ្នំពេញ ប៉ុស្តិ៍ ថ្ងៃនេះ មានដូច តទៅ៖ «លោក ហោ ណាំហុងទេ ដែលត្រូវ សូមទោស ដួងវិញ្ញាណក្ខន្ធ និងក្រុមគ្រួសារ ជនរងគ្រោះ ដែលត្រូវ បានពួកខ្មែរ ក្រហម សម្លាប់ បន្ទាប់ ពីយកចេញ ពីគុក បឹងត្របែក នៅចុង ទស្សវត្សរ៍ ឆ្នាំ ១៩៧០ ដោយសារ តែលោក ហោ ណាំហុង នេះ បានចូល ដៃ ជាមួយ ពួកខ្មែរក្រហម, ហើយ បានមួលបង្កាច់ ជនស្លូតត្រង់ ដើម្បី យកចិត្ត ពួកខ្មែរ ក្រហម, ហើយ រួចខ្លួន ចំពោះ រូបគាត់ (ហោ ណាំហុង ហៅ មិត្ត យ៉ែម) និងក្រុមគ្រួសារគាត់។»
ម្យ៉ាងវិញទៀត មានឯកសារ ផ្ទៃក្នុង មកពីស្ថានទូត សហរដ្ឋ អាមេរិក
ប្រចាំ ប្រទេស កម្ពុជា ដែលទើប តែ បានបញ្ចេញ ជាសាធារណៈ, ហើយ ដែលមាន ខ្លឹមសារ ដូចតទៅ៖ «ហោ ណាំហុង បានវិលត្រឡប់ មកប្រទេស កម្ពុជាវិញ
បន្ទាប់ ពីពួកខ្មែរ ក្រហម ឡើងកាន់អំណាច, តែ គាត់ បានរួច ពីការស្លាប់
ពីព្រោះ គាត់ ធ្លាប់បាន រៀនសូត្រ ជាមួយ អៀង សារី។ គាត់ បានក្លាយទៅ ជាមេជំរំ
(គុក) បឹងត្របែក, ហើយ គាត់ ព្រមទាំង ភរិយាគាត់ បានសហការ ជាមួយ ពួកខ្មែរ ក្រហម
ក្នុងការសម្លាប់ មនុស្ស ជាច្រើន ដែលជាប់ ឃុំឃាំង នៅទីនោះ។»
Many
journalists asked me whether I was willing to apologise to Mr. Hor
Namhong in order for him to drop the defamation lawsuit that he had
filed against me. My answer, as published in today’s Cambodia Daily and
Phnom Penh Post, is the following: “It is Hor Namhong who should
apologise to the souls and the families of the victims who got killed by
the Khmer Rouge at the Boeung Trabek prison in the late 1970s because
he acted as a Kapo and denounced them to their torturers and killers.”
Besides, a cable from the US Embassy in Cambodia recently made public
by Wikileaks, provides the following information: “Hor Namhong came back
to Cambodia after the Khmer Rouge took over, but was not killed because
he was a schoolmate of Ieng Sary. He became head of the [Boeung] Trabek
camp and he and his wife collaborated in the killing of many
prisoners.”
Kapo
ReplyDeletehttps://en.wikipedia.org/wiki/Kapo_(concentration_camp)