សហរដ្ឋ អាមេរិក បារម្ភ ពីការបោះឆ្នោត ខាងមុខ នៅកម្ពុជា នឹងមិន ត្រឹមត្រូវ
ក្រសួង ការបរទេស សហរដ្ឋ អាមេរិក សម្តែង ការព្រួយបារម្ភ ថា, ការបោះឆ្នោត ក្នុងពេល ខាងមុខ នៅក្នុងប្រទេស កម្ពុជា នឹងមិនមាន
យុត្តិធម៌ និងត្រឹមត្រូវទេ
ដោយសារតែ មានការ បំភិតបំភ័យ មកលើ គណបក្ស ប្រឆាំង។
VOA / វីអូអេ | ២០ វិច្ឆិកា ២០១៥
រូបឯកសារ៖
លោកស្គុត បើសប៊ី (Scott Busby)
ឧបការីរងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកលទ្ធិ
ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំ
កម្ពុជាអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់លោកនៅកម្ពុជា
ដែលបញ្ចប់នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA
Khmer)
វ៉ាស៊ីនតោន—ក្រសួង ការបរទេស សហរដ្ឋ
អាមេរិក សម្តែង ការព្រួយបារម្ភ ថា,
ការបោះឆ្នោត ក្នុងពេល ខាងមុខ នៅក្នុងប្រទេស កម្ពុជា នឹងមិន មានយុត្តិធម៌ និងត្រឹមត្រូវទេ
ដោយសារតែ មានការ បំភិតបំភ័យ មកលើ គណបក្ស ប្រឆាំង។
នៅក្នុងសវនាការ នៅឯគណៈកម្មាធិការ កិច្ចការ បរទេស នៃព្រឹទ្ធសភា
សហរដ្ឋ អាមេរិក នាថ្ងៃព្រហស្បតិ៍ លោក Scott Busby
ឧបការីរង រដ្ឋមន្ត្រី ក្រសួង ការបរទេស ទទួលបន្ទុក លទ្ធិប្រជាធិបតេយ្យ,
សិទ្ធិមនុស្ស, និងពលកម្ម បានបញ្ជាក់ ថា៖
«យើង មានការ ព្រួយបារម្ភ ខ្លាំងណាស់ ថា, ការបោះឆ្នោត ឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងការ បោះឆ្នោត ជាតិ ឆ្នាំ២០១៨ នឹងមិនមាន លក្ខណៈសេរី និងយុត្តិធម៌ទេ, ហើយ អាច នឹងមាន អំពើហិង្សា ផងដែរ។ យើង បានសម្តែង ការព្រួយបារម្ភ យ៉ាងខ្លាំង អំពី ការបំភិតបំភ័យ លើគណបក្ស ប្រឆាំង ដោយធ្វើការ កត់សម្គាល់ ថា, ប្រជាជន កម្ពុជា នៅតែ បន្ត សម្តែង ការចង់បាន ឱ្យមាន សេរីភាព ធំ ជាងមុន និងការទទួល ខុសត្រូវ ខ្ពស់ ពីរដ្ឋាភិបាល។»
សវនាការនេះធ្វើឡើងស្របពេលដែលកម្តៅនយោបាយកើនឡើងកាន់តែ ខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយរួមមានការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ការដកតំណែងរបស់លោក កឹម សុខា ពីអនុប្រធានរដ្ឋសភាជាតិ និងការវាយដំទាត់ធាក់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចំនួនពីរនាក់ ដោយក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក Scott Busby បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ដំណើរការរៀបចំការបោះឆ្នោតក្នុង ប្រទេសកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖«យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យ ប្រសើរឡើងដល់ដំណើរការបោះឆ្នោត ក្នុងនោះរួមមានធានាថា ការចុះឈ្មោះអ្នកបោះឆ្នោតនឹងអាចជឿទុកចិត្តបានតាមរយៈការផ្តល់ ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះបញ្ជាក់ថា«វប្បធម៌ សន្ទានា»ដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងបានបរាជ័យទៅវិញហើយនៅពេល ដែលមេដឹកនាំគណបក្សបានបង្កើនការវាយប្រហារ និងគំរាមកំហែងគ្នា។ ហើយលោកថាសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីតម្រូវ ការឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានលំហរសេរីភាពនយោបាយគ្រប់គ្រាន់ សម្រាប់គណបក្សប្រឆាំង។
លោក សម រង្ស៊ី នៅពេលនេះកំពុងតែស្ថិតនៅក្នុងប្រទេសហ្វីលីពីន ដើម្បីជួបជាមួយនឹងមេដឹកនាំពិភពលោកមួយចំនួន ដែលចូលរួមប្រជុំនៅទីនោះ ហើយគ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំដទៃទៀតក្នុងគណបក្សរបស់លោក បន្ទាប់ពីលោកបានពន្យាពេលត្រឡប់ចូលក្នុងប្រទេស ដោយសារតែអាជ្ញាធរត្រៀមរៀបចំចាប់ខ្លួនលោកទាក់ទិននឹងបណ្តឹង បរិហារកេរ្តិ៍ជាមួយនឹងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដែលលោក សម រង្ស៊ី ធ្លាប់បានថ្លែងថាលោក ហោ ណាំហុង បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេលនៅក្នុងមន្ទីរឃុំឃាំង បឹងត្របែក។
នៅក្នុងសវនាការនោះដែរលោក Scott Busby ក៏បានលើកឡើងនូវដំណើរការដ៏ចម្រូងចម្រាសក្នុងការអនុម័តច្បាប់ ស្តីការគ្រប់គ្រងអង្គការសង្គមស៊ីវិល ហើយកំពុងរង់ចាំមើលថា តើរដ្ឋាភិបាលនឹងអនុវត្តច្បាប់នេះយ៉ាងតឹងរឹងដល់កម្រិតណា។
លោកបន្ថែមថា សហរដ្ឋអាមេរិកនឹងដើរតួនាទីសំខាន់ជាងមុនក្នុងការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ដែលតម្លៃនៃលទ្ធិប្រជាធិបតេយ្យកំពុងតែរងការគំរាមកំហែង។
លោក Busby បានប្រាប់ដល់សវនាការព្រឹទ្ធសភាដែរថា រដ្ឋសភានៃប្រទេសកម្ពុជាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់សហជីព ដែលមានការចូលរួមផ្តល់មតិតិចតួចពីសហជីពឯករាជ្យ ហើយដែលអាចមិនស្របតាមនឹងបទដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ ស្តីពីសេរីភាពនៃការប្រមូលផ្តុំ។
លោកបានបន្ថែមថា៖«សហរដ្ឋអាមេរិកនឹងបន្តទទូចឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងដំណើរការនីតិកម្ម ដោយចាប់ផ្តើមពីការធ្វើច្បាប់ដែលសាធារណជនអាចរកបាន៕

Ah slave Yuon Hun Sen keeps bringing up all kind of shit trying to eliminate the CNRP party.
ReplyDeleteNext time, Ah Runteas Banh Hun Sen will accuse Sam Rainsy of peeing through his penis.
Ah Hun Sen can accuse Sam Rainsy also of wearing eye glass. Anything that Sam Rainsy does is against Ah one eye devil monster Hun Sen's law.
WHY DID THEY CREATE AH HUN SEN AS A HUMAN BEING BUT BEHAVING LIKE A CRAZY MONSTER ?? WHY WHY WHY ???