Paris Peace Accords 23 Oct. 1991

Monday, November 16, 2015

មន្ត្រី​ បក្ស​ប្រឆាំង៖ រដ្ឋសភា​ មិន​ទទួល ​យក​ការ​ ស្នើ​សុំ ​ផ្អាក​ដីកា​ ចាប់​ខ្លួន ​លោក សម រង្ស៊ី | Senior opposition official: NatAss rejects document requesting suspension of arrest warrant of Sam Rainsy

អេង ឆៃអ៊ាង វេទិកា ៦២០
លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៥។  RFA

មន្ត្រី​ បក្ស​ប្រឆាំង៖ រដ្ឋសភា​ មិន​ទទួល ​យក​ការ​ ស្នើ​សុំ ​ផ្អាក​ដីកា​ ចាប់​ខ្លួន ​លោក សម រង្ស៊ី


RFA / វិទ្យុ អាស៊ី សេរី | ១៦ វិច្ឆិកា ២០១៥


ប្រធាន​ គណៈកម្មការ ​ទី​១ និង​ជា​សមាជិក ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍ ​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង បាន​ដើរ​ចេញ ពី​អង្គប្រជុំ​ នៃ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍ ​នៃ​រដ្ឋសភា បន្ទាប់ ពី​សមាជិក​​ គណៈកម្មាធិការ​ មក​ពី​កូតា​ គណបក្ស ​ប្រជាជន មិន​ទទួល​យក​ ការ​ស្នើសុំ​ របស់​លោក អំពី​ ដីកា​ចាប់ខ្លួន ​លោក សម រង្ស៊ី។


លោក អេង ឆៃអ៊ាង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយមាន​របៀបវារៈ​ជាច្រើន តែ​របៀប​វារៈ​សំខាន់​នោះ​គឺ ពិនិត្យ​លើ​របាយការណ៍ ស្ដីពី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ទោស​ទៅលើ​លោក សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បាន​ស្នើ​សុំ​ទៅ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ឲ្យ​ពិនិត្យមើល​ឡើងវិញ និង​សុំ​ផ្អាក​ចំពោះ​ដីកា​នេះ ព្រោះថា លោក សម រង្ស៊ី ជា​សមាជិកសភា​ដែល​មាន​អភ័យឯកសិទ្ធិ តែ​ត្រូវ​បាន​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ។
លោក អេង ឆៃអ៊ាង បាន​ចោទ​ជា​សំនួរ​ថា បើសិនជា​ក្រសួងយុត្តិធម៌ ឬ​តុលាការ​អនុវត្ត​ដីកា​ចាស់​នេះ​ឡើង​វិញ តើ​ហេតុ​អ្វី​បានជា​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្ថាប័ន​សភា និង ព្រះមហាក្សត្រ ទទួលស្គាល់​លោក សម រង្ស៊ី ឲ្យ​ស្បថ​ចូលកាន់​តំណែង​ជា​សមាជិក​រដ្ឋសភា? ព្រោះ​ច្បាប់​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​ថា អ្នកទោស មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ទេ។
លោក អេង ឆៃអ៊ាង បន្ត​ថា នៅ​ក្រោយ​ពេល​ដើរចេញ​ពី​អង្គប្រជុំ​នៅ​រដ្ឋសភា​នោះ លោក បាន​ចូល​ពិសា​កាហ្វេ នៅ​ភោជនដ្ឋាន​មួយ​នៅ​រាជធានី​ភ្នំពេញ វេលា​ម៉ោង​១១ ថ្ងៃ​ត្រង់​នេះ ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ ស្លៀកពាក់​ស៊ីវិល​តាម​ថត​ឡាន និង​ថត​រួប​លោក។ លោក​បញ្ជាក់​ថា លោក​មិន​ព្រួយបារម្ភ​ពី​ករណី​នេះ​ទេ។
ទាក់ទង​នឹង​ដំណើរ​មកដល់​របស់​លោក សម រង្ស៊ី នៅ​យប់​ថ្ងៃ​ទី ១៦ វិច្ឆិកា​វិញ លោក អេង ឆៃអ៊ាង បន្ថែម​ថា មិនទាន់​មានកម្ម​វី​ធី​ណាមួយ​ប្រែប្រួល​នោះ​ទេ​។ ប៉ុន្តែ​លោក​បង្ហើប​ប្រាប់​ថា លោក សម រង្ស៊ី កំពុង​ទាក់ទង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា កុំ​ឲ្យ​មានការ​ចាប់ខ្លួន​លោក ដោយមាន​ភាព​ចម្រូងចម្រាស​ជាមួយ​អ្នកគាំទ្រ​លោក។ លោក សម រង្ស៊ី សន្យា​ថា បើ​ក្រសួងមហាផ្ទៃ​ចង់​ចាប់ខ្លួន​លោក​តាម​ដីកា​របស់​តុលាការ​នោះ លោក​នឹង​ប្រគល់​ខ្លួន​ឲ្យ​ដោយ​សន្តិវិធី៕

No comments:

Post a Comment