លោក សុខ ឥសាន៖ ជំនួប ជាមួយ បក្សប្រឆាំង ត្រូវ បានពន្យារពេល មួយរយៈសិន
RFA / វិទ្យុ អាស៊ី សេរី | ២៩ វិច្ឆិកា ២០១៥
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ រដ្ឋសភា លោក
កឹម សុខា (ឆ្វេង) និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស
ខេង (ស្ដាំ)។ RFA
អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន ថ្លែងឲ្យដឹង នៅថ្ងៃ ទី៣០ ខែវិច្ឆិកា ថា, ជំនួប រវាង ប្រធាន ក្រុមតំណាងរាស្ត្រ ភាគច្រើន និងក្រុម ភាគតិច នៅរដ្ឋសភា ត្រូវ បានពន្យារ មួយរយៈ សិន។
លោក សុខ ឥសាន មានប្រសាសន៍ថា មូលហេតុ ដែលប្រធានក្រុមតំណាងរាស្ត្រភាគច្រើននៃរដ្ឋសភា ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មិនបានជួបពិភាក្សាគ្នា អំពីការវិវឌ្ឍនយោបាយចុងក្រោយ ជាមួយក្រុមភាគតិចនៅក្នុងរដ្ឋសភានោះ ដោយសារ លោក ស ខេង ជាប់រវល់។
ការប្រកាសឲ្យដឹងអំពីការពន្យារពេលជួបគ្នានេះ ធ្វើឡើងនៅខណៈ គណបក្សប្រឆាំងធ្វើពហិការ មិនចូលប្រជុំរដ្ឋសភា អនុម័តសេចក្ដីព្រាងច្បាប់ថវិកា សម្រាប់ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា។
No comments:
Post a Comment