អង្គការ មួយ របស់ អ.ស.ប. ទាមទារ ឱ្យដោះលែង មេបក្ស ប្រឆាំង នៅម៉ាឡេស៊ី ដោយគ្មាន លក្ខខណ្ឌ
អង្គការ អន្ដរជាតិ មួយ ទាមទារ ឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី ដោះលែង មេបក្សប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម ជាបន្ទាន់ និងគ្មាន លក្ខខណ្ឌ
ព្រោះ
អង្គការនេះ ចាត់ទុក ការឃុំខ្លួន និងការ កាត់ទោស មេបក្សប្រឆាំង រូបនេះ ថា, ការរំលោភ
លើច្បាប់ អន្ដរជាតិ និងជារឿង នយោបាយ។
ការទទូច របស់ ក្រុមការងារ ដើម្បី ប្រឆាំង ការឃុំខ្លួន ដោយកំរោល
ដែលជាសាខា មួយ របស់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ បានលើកឡើង ថា, គេ បានរកឃើញ ភស្តុតាង មួយចំនួន គឺ ពួកចៅក្រម និងរដ្ឋអាជ្ញា
របស់ ប្រទេស ម៉ាឡេស៊ី បានជំនុំជម្រះក្ដី ប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម
ដោយសារ តែ រឿងនយោបាយ និងការគុំគួន ខាងនយោបាយ។
អង្គការ អន្ដរជាតិនេះ បានដាក់សំណើ ទៅកាន់ រដ្ឋាភិបាល របស់ នាយករដ្ឋមន្ដ្រី ណាជិព រ៉ាហ្សាក់ បានទាមទារ ឲ្យដោះលែង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាបន្ទាន់, ហើយ ផ្ដល់សិទ្ធ នយោបាយ ទាំងអស់ ជូនមេ បក្សប្រឆាំងនេះ ឡើងវិញ។
លោកអាន់វ៉ាអ៊ីប្រាហ៊ីមត្រូវបានកាត់ទោសឲ្យជាប់ពន្ធាគារ5ឆ្នាំពីបទស្រលាញ់ភេទដូចគ្នាជាមួយនិងអង្គរក្សម្នាក់របស់ខ្លួនកាលលោកជាឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីកាលពីឆ្នាំ២០០០។
បើទោះជាយ៉ាងនេះក្ដីគេពុំឃើញមានប្រតិកម្មណាមួយពីរដ្ឋាភិបាលម៉ាឡេស៊ីចំពោះការលើកឡើងរបស់ក្រុមការងារដើម្បីប្រឆាំងការឃុំខ្លួនដោយកំរោលរបស់អង្គការសហប្រជាជាតិនេះទេ៕
No comments:
Post a Comment