Paris Peace Accords 23 Oct. 1991

Wednesday, November 25, 2015

អ្នក​រាយការណ៍ ​អ.ស.ប. ​សូម ឱ្យ​បន្ថយ​ កំដៅ​ នយោបាយ​ និង​វិល​ ទៅ​រក ​តុ​ ចរចា | UN Special Rapporteur requests deescalation of politics and return to negotiation table

អ្នក​រាយការណ៍ ​អ.ស.ប. ​សូម ឱ្យ​បន្ថយ​ កំដៅ​ នយោបាយ​ និង​វិល​ ទៅ​រក ​តុ​ ចរចា

អ្នក​រាយការណ៍​ ពិសេស ​របស់​ អង្គការ​ សហ​ប្រជា​ជាតិ​ ស្តី​ពី​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ លោក​ ស្រី​ ​រ៉ូណា​ ស្មីត​ (​Rhona Smith​) បាន​បញ្ជាក់​ ពី​ក្តីបារម្ភ​ ចំពោះ​ ស្ថាន​ភាព​ នយោបាយ​ នៅ​ក្នុង​ប្រទេស​ កម្ពុជា ​។
រូបឯកសារ៖ លោកស្រី​សាស្រ្តាចារ្យ​ រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (នៅ​ វណ្ណារិន​/VOA Khmer)
រូបឯកសារ៖ លោកស្រី​សាស្រ្តាចារ្យ​ រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (នៅ​ វណ្ណារិន​/VOA Khmer)

អ្នក​រាយការណ៍​ ពិសេស ​របស់​ អង្គការ ​សហ​ប្រជា​ជាតិ​ ស្តី​ពី​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) បាន​បញ្ជាក់​ ពី​ក្តីបារម្ភ​ ចំពោះ​ ស្ថាន​ភាព​ នយោបាយ​ នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ ​ក្រោយ​ពេល​ ដែល​មាន​ សញ្ញា​ ពី​ការ​ធ្វើ​ ទុក្ខ​បុកម្នេញ​ ដល់​គណបក្ស​ ជំទាស់។  លោក​ស្រី​ ហៅ​ស្ថានភាព​ នយោបាយ ​កម្ពុជា​ នា​ពេល​ ថ្មី​នេះ ​ថា​ «ជា​ចំណុច ​គ្រោះ​ថ្នាក់​ ដ៏​កំ​ពូល​មួយ»


​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នា​រាត្រី​ថ្ងៃ​អង្គារ ​ពី​ទីក្រុង​ហ្ស៊ឺណែវ​ ​ប្រទេស​ស្វីស​ ​លោក​ស្រី​ ​រ៉ូណា ស្មីត​ ដែល​កាន់​តំណែង​ជំនួស​លោក​ សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ ចាប់​តាំង​ពី​ដើមឆ្នាំ​២០១៥​ ​នេះ​មក បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារ​ ​លើ​គណ​បក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។​

ក្នុង​នោះ​រួម​មាន​ការវាយ​តប់​លើ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មុខ​ រដ្ឋ​សភាជាតិ​ ​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​ ​កឹម សុខា ​ចេញ​ពី​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋ​សភា​ ​កា​រចេញ​ដី​កា​ចាប់​ខ្លួន​ ​លោក ​សម រង្ស៊ី​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ពី​បទ​បរិហា​កេរ្តិ៍​និង​ញុះញង់​ចំពោះ​លោក​ ​ហោ ណាំហុង​ ​តាំង​ពី​ឆ្នាំ​២០០៨​ ​និង​ការ​ដក​រូប​លោក​ចេញ​ពី​រដ្ឋ​សភា​ជា​ដើម។

លោក​ស្រី​ ​រ៉ូណា ស្មីត​ ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​ សប្តាហ៍​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​សម្គាល់​ថា​ មាន​ការ​វិវឌ្ឍន៍​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​ចំនួន​រួម​មាន​៖ការ​ឡើង​កំដៅ​ជា​ បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​ធំ​ពីរ​ ព្រឹត្តិ​ការណ៍​ហិង្សា​ ​ការ​គំរាម​កំហែង​លើ​បុគ្គល​មួយ​ចំនួន​ ​និង​ឈាន​ដល់​ការ​ប្រើ​ភាសា​បរិហារ​កេរិ៍្ត​ ​នៅ​ក្នុង​សារ​នយោបាយ​ជា​ដើម»

លោក​ស្រី​ បានបន្ត​ ថា៖ «ការ​វិវឌ្ឍន៍​នៃ​ហេតុការណ៍​តាន​តឹង​មួយ​ចំនួន​នា​ ពេល​បច្ចុប្បន្ន​ ​អាច​នឹង​នាំ​កម្ពុជា​ទៅ​ដល់​ចំណុច​គ្រោះ​ថ្នាក់​ដ៏​កំពូល​មួយ»

​នា​ចុង​ខែ​តុលា​កន្លង​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​បាន​វាយ​ប្រហារ​ពាក្ស​សម្តី​ធ្ងន់ៗ​ទៅ​លើ​ គណបក្ស​ជំទាស់​ ​រួម​ទាំង​ថ្លែង​ការ​ពារ​ ការ​ធ្វើ​បាតុកម្ម​ប្រឆំាង​លោក​ កឹម សុខា​ ថា, ​ជា ​«ការ​ជះ​ ឥទ្ធិពល» ​ពី​ការ​ធ្វើ បាតុកម្ម​ ប្រឆាំង ​នឹង​រូប​លោក​ ជា​បន្ត​បន្ទាប់​ ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​ នៅ​បុរី​ញ៉ីវយ៉ក ​និង​ប៉ារីស​ នឹង​ហៅ​លោក​ សម រង្ស៊ី ​ថា​ជា ​«កូន​អាក្បត់​ជាតិ»​ មុន​ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆំាង​ នឹង​លោក​ សម រង្ស៊ី។

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA Khmer)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA Khmer)
​យ៉ាង​ណា ​ក៏ដោយ ​លោក​ស្រី រ៉ូណា ស្មីត​ បាន​បញ្ជាក់​ ថា៖​

«ជាមួយ​នឹង​អំណាច​ដែល​មក​ជា​មួយ​នឹង​ភាព​ទទួល​ខុស​ត្រូវ។ ថ្នាក់​ដឹក​នាំ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​គេ​បោះ​ជូន​នោះមាន​តួនាទី​ក្នុង​ការ ​ការពារ​ផល​ប្រយោជន៍​របស់​អ្នក​ម្ចាស់​ឆ្នោត។​ ជា​ជាង​ការ​ប្រើ​ភាសា​បំបែក​បំបាក់​ និង​បញ្ឆេះ​ឲ្យ​មា​ន​ការ​រើស​អើង។ ថ្នាក់​ដឹក​នាំ​នយោបាយ​មាន​តួនាទី​ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សង្គម»

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិរូបនេះ​ក៏​បាន​អំពាវនាវ​ ឲ្យគណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ «វប្បធម៌​សន្ទនា»​ ​ឡើង​វិញ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​ចម្រូង​ចម្រាស​ផ្នែក​នយោ​បាយ​ និង​បង្កើន​ការ​គោរ​ពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។
​ទាក់ទិន​នឹង​ការ​អំពាវនាវ​របស់​លោក​ស្រី រ៉ូណា ស្មីត នេះ ​លោក​ សុខ​ ឦសាន ​អ្នក​នាំ​ពាក្យ​ គណបក្ស ​កាន់​អំណាច​ បាន​ថ្លែង ​ប្រាប់​VOA​ ថា​៖

«អញ្ចឹង ​ខ្ញុំ​ យល់​ថា,​ ការ​អំពាវនាវ​ របស់​គាត់​ ឲ្យ​គណ​បក្ស​ ទាំង​ពីរ​ វិល​ចូល​តុ​ ចរចារ​ គឺ​ ជា​មតិយោបល់ ​របស់​គាត់, គឺ​ ជា​ចេតនា​ ល្អ​ របស់​គាត់​ ក៏​ប៉ុន្តែ​ ទន្ទឹម ​នឹង​នេះ ​ខ្ញុំ​ ក៏​សូម​ ជម្រាប​ អ្នក​សារព័ត៌មាន ​ថា, វប្បធម៌​សន្ទនា​ វា​ គ្រប​ដណ្តប់​ តែ​ ការងារ​ នយោបាយ​ទេ។  មិន ​គ្រប​ដណ្តប់​ ការងារ​ផ្លូវ​ច្បាប់​ និង​តុលាការ​ ទេ»

លោក​ ថា​, ករណី​ លោក​ សម រង្ស៊ី​ គឺ​ ជា​បញ្ហា​ផ្លូវ​ច្បាប់ ​រវាង ​លោក​ និង​លោក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ មិន​មែន​ជាវិវាទ​ជា​មួ​យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ហើយ​តុលាការ​កម្ពុជា​មាន​សិទ្ធិ​អនុវត្តន៍​ច្បាប់​ចំពោះ​ជន​គ្រប់រូប​ដែល​ ប្រព្រឹត្ត​ខុស​ច្បាប់​នោះ។

លោក សុខ​ ឦសាន ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​ច្រាន​ចោល​ការ​បារម្ភ​របស់​លោក​ស្រី រ៉ូណា ស្មីត ចំពោះ​ស្ថាន​ភាព​នយោបាយ​ដ៏​គ្រោះ​ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ថ្លែង​ ថា៖ ​«វា អត់​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ! ​គណបក្ស​ប្រជាជន​ ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ទូ​ទៅ​គេ​អត់​យល់​ដូច​គាត់​ផង​ អត់​មាន​អ្វី​ត្រូវផ្ទុះ​ចំណុច​កំដៅ​ដូច​ភ្នំភ្លើង​ហ្វ៊ីស៊ី​នោះ​កើត។ ​អ្នក​បង្កើត​បញ្ហា​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ហ្នឹង​ គឺ​មិន​ត្រូវ​យក​រួច​ខ្លួន​កើត​នោះ​ទេ»

​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ដែរ​ លោក កឹម សុខា​ អនុ​ប្រធាន​គណក្ស​ជំទាស់​ និង​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ដែល​រង​របួស​ពី​ការ​វាយដំ​គឺ​លោក​ ញ៉យ ចំរឿន​ និង​លោក​គង់ សភា ​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ក្រោយ​ពេល​ស្នាក់​នៅ​ក្រៅ​ប្រទេស​មួយ​រយៈ​ ខណៈ​ពេល​ដែល​លោក​ ​សម រង្ស៊ី​ ប្រធាន​គណបក្ស​នេះ​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក​ កឹម សុខា​ បាន​បង្ហាញ​ពី​ចេតនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​វិល​ត្រឡប់​មក​រក ​តុ​ចរចា​ផង​ដែរ ដើម្បី​បន្ធូរ​បន្ថយ​ភាព​ចម្រូង​ចម្រាស​ផ្នែក​នយោ​បាយ​នៅ​កម្ពុជា។

​លោក​ កឹម សុខា​ ថ្លែង​យ៉ាង​ដូច្នេះ​ ថា៖ ​«យើង ​ដឹង​ហើយ​ ថា, ​ស្ថាន​ភាព ​វា​អាក្រក់​ហើយ​, ក៏ប៉ុន្តែ​ យើង​ ត្រូវ​តែ ​វិល​ទៅ​រក​ ស្ថានភាព​ ល្ អឡើងវិញ។  ហើយ​ ស្ថានភាព​ ល្អ​នោះ​ គឺ ​ទាល់​តែ​ យើង​ នឹង​ជជែក​គ្នា,​ ​អង្គុយ​ជជែក​គ្នា​ ទើប​ វិល​ទៅ​រក​ ស្ថានភាព​ ល្អបាន។  ក៏​ប៉ុន្តែ ​អ្វីៗ​ ដែល​ជា​យុត្តិធម៌​ សម្រាប់​ ជនអ្នក​គេ វាយ​ នេះ​ គឺ ​ត្រូវ​តែ ​បន្ត​ រក​យុត្តិធម៌ ​ឲ្យ​ខាង ​តែ​បាន»


ការ​សម្តែង​បារម្ភ​ចំពោះ​ស្ថានភាពន​យោបាយ​ក្នុង​ប្រទេស​កម្ពុជា​របស់​ អ្នក​រាយការណ៍​ពិសេស​អង្គសហ​ប្រជា​ជាតិ​ស្តី​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ ប្រទេស​កម្ពុជា​គឺ​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក​ Scott Busby ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ លទ្ធិ​ប្រជា​ធិបតេយ្យ​សិទ្ធិ​មនុស្ស​ ​និង​ពល​កម្ម​ក្នុង​តំបន់​អាស៊ី​បាន​ថ្លែង​ពី​ក្តី​បារម្ភ​ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ នោះ លោក​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ ​និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នឹង​មិន​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ទេ ហើយ​អាច​ឈាន​ដល់​អំពើ​ហិង្សា​ផង​ដែរ៕

No comments:

Post a Comment