Paris Peace Accords 23 Oct. 1991

Sunday, November 8, 2015

អ្នក​រាយការណ៍​ ពិសេស ​អ.ស.ប. ​ជំរុញ ​ឲ្យ​កម្ពុជា​ ផ្តល់​សេរីភាព ​ប្រមូល​ផ្តុំ​ ដោយ​សន្តិវិធី​ ឲ្យ​ស្មើ​គ្នា | UN special rapporteur urges Cambodia to provide freedom of peaceful assembly equally

ម៉ៃណា គីអៃ (Maina Kiai) ៦២០
អ្នក​រាយការណ៍ ​ពិសេស ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​ ផ្នែក​សេរីភាព ​ប្រមូល​ផ្តុំ​ ដោយ​សន្តិវិធី និង​ការ​បង្កើត​ សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) ក្នុង​ជំនួប ​ជាមួយ ​ក្រុម​យុវជន, ព្រះសង្ឃ, និង​មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល​ ជាតិ និង​អន្តរជាតិ កាល​ពី​រសៀល​ ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។  RFA/Yang Chandara

អ្នក​រាយការណ៍​ ពិសេស ​អ.ស.ប. ​ជំរុញ ​ឲ្យ​កម្ពុជា​ ផ្តល់​សេរីភាព ​ប្រមូល​ផ្តុំ​ ដោយ​សន្តិវិធី​ ឲ្យ​ស្មើ​គ្នា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ វិច្ឆិកា ២០១៥


អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ដោយ​មិន​លម្អៀង។ លោក ម៉ៃណា គីអៃ ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ជាមួយ​ក្រុម​យុវជន ខណៈ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ផ្ទាល់​ខ្លួន​នៅ​កម្ពុជា រយៈពេល ២​ថ្ងៃ។

អ្នក​រាយការណ៍ ​ពិសេស ​អង្គការ​ សហប្រជាជាតិ លោក ម៉ៃណា គីអៃ ចង់​ឲ្យ ​រដ្ឋាភិបាល ​កម្ពុជា ផ្តល់​សិទ្ធិ​ ធ្វើ​បាតុកម្ម និង​សិទ្ធិ​ប្រមូល​ផ្តុំ ​ដល់​មនុស្ស ​គ្រប់​រូប ​ឲ្យ​បាន​ស្មើ​គ្នា មិន​លម្អៀង​ ទៅ​រក​ ក្រុម​ណា​មួយ ​ឡើយ។

លោក ម៉ៃណា គីអៃ ថ្លែង​បែប​នេះ ​នៅ​ក្នុង​ជំនួប​ ក្រៅ​ផ្លូវ​ការ​ ជាមួយ​ ក្រុម​យុវជន​ កាហ្វេ​ នយោបាយ, ព្រះសង្ឃ, សមាជិក​ គណបក្ស​ នយោបាយ, ព្រម​ទាំង​ មន្ត្រី​ អង្គការ ​សង្គម​ស៊ីវិល ជាតិ និង​អន្តរជាតិ ប្រមាណ ២០​អង្គ​ និង​នាក់ នៅ​ទីស្នាក់ការ ​អង្គការ​ ខុដរ៉ាដ ប្រចាំ​កម្ពុជា នៅ​រសៀល​ ថ្ងៃ​ទី​៨ វិច្ឆិកា៖ «បាតុកម្ម​ ត្រូវ​តែ​ មាន​ការ​ ការពារ​ ដោយ​ស្មើ​ភាព​គ្នា, មិន​មែន​ រើសអើង ​ប្រកាន់​បក្ខពួក​ នោះ​ទេ។  គ្រប់​គ្នា​ ដែល​រួម​ មានគណបក្ស​ ប្រជាជន​ កម្ពុជា មាន​សិទ្ធិ​ ធ្វើ​បាតុកម្ម និង​សិទ្ធិ​ នៃ​ការ​ ប្រមូល​ផ្តុំ, ហើយ​ យើង​ ត្រូវ​ ការពារ​សិទ្ធិ​ ធ្វើ​បាតុកម្ម​ របស់​ គណបក្ស ​ប្រជាជន​ កម្ពុជា។  ប៉ុន្តែ​ ទន្ទឹម​នឹង​នេះ គណបក្ស​ សង្គ្រោះ​ជាតិ, ព្រះសង្ឃ  ជនជាតិ​ អាល្លឺម៉ង់, រួម​ទាំង​ មនុស្ស​គ្រប់​រូប, សុទ្ធតែ​ មាន​សិទ្ធិ ​ធ្វើ​បាតុកម្ម​ ដូច​គ្នា។   អ្នក​ មិន​ចាំបាច់ ​ត្រូវ​តែ​ ជា​ពលរដ្ឋ​ខ្មែរ ​នោះ​ទេ ដើម្បី​ អនុវត្ត​សិទ្ធិ​ ធ្វើ​បាតុកម្ម និង​សិទ្ធិ​ប្រមូល​ផ្តុំ។  វា ​មិន​សំខាន់​ នោះ​ទេ។  វា​ មិន​មែន​ ជា​សិទ្ធិ​ពលរដ្ឋ​ នោះ​ទេ។  តែ ​វា​ សិទ្ធិ ​នៃ​ភាព​ ជា​មនុស្ស​ តែ​ម្តង។  អ្នក​ មាន​សិទ្ធិ​នេះ​ នៅ​គ្រប់​ ទីកន្លែង, ​ទោះ​ ជា​អ្នក​ ទៅ​ទីណា​ ក៏ដោយ, ព្រោះ​ វា​ជា​សិទ្ធិ​ សកល»

លោក ម៉ៃណា គីអៃ មាន​ប្រសាសន៍​បែប​នេះ តប​ទៅ​នឹង​សំណួរ​របស់​អ្នក​ចូលរួម អំពី​ភាព​ស្មើ​គ្នា​នៃ​សេរីភាព​ប្រមូល​ផ្តុំ​នៅ​កម្ពុជា។ គេ​សង្កេត​ឃើញ​ភាគ​ច្រើន​នៃ​បាតុកម្ម ឬ​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​រងគ្រោះ ជា​ញឹកញាប់​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប ឬ​រារាំង។ ចំណែក​បាតុកម្ម​ប្រឆាំង លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៦ តុលា វិញ អាជ្ញាធរ​បាន​ជួយ​ការពារ និង​សម្រួល​យ៉ាង​ល្អ​ខុស​ពី​បាតុកម្ម​ផ្សេង​ទៀត ហើយ​បាតុកម្ម​ដែល​មាន​ការ​ជួយ​សម្រួល​នោះ បាន​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន។

បាតុកម្ម​ដែល​ក្លាយ​ជា​អំពើ​ហិង្សា​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថ្កោលទោស​យ៉ាង​ខ្លាំង ហើយ លោក ម៉ៃណា គីអៃ ដែល​ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ក៏​ថ្កោលទោស​ករណី​នេះ​ដូច​គ្នា៖ «ដូច្នេះ ចំពោះ​អ្វី​ ដែល​បាន ​កើត​ឡើង​វិញ ខ្ញុំ​ គិត​ថា, យើង ​ត្រូវ​តែ ​ថ្កោលទោស ​ចំពោះ​ អំពើ​ហិង្សា​ ទៅ​លើ​ អ្នក​តំណាង​រាស្ត្រ។  យើង ​ត្រូវ​តែ ​ថ្កោលទោស​ ចំពោះ ​អង្គ​ហេតុ ដែល​ថា​ ជន​បង្ក​ហិង្សា​ អាច​ជា​មន្ត្រី​ សមត្ថកិច្ច។  ខ្ញុំ​ ឃើញ​គេ​ វាយ​អ្នក​តំណាង​រាស្ត្រ និង​មាន​ការ​ ចាប់​ខ្លួន​ មនុស្ស ​មួយ​ចំនួន។  ដូច្នេះ យើង​ នឹង​រង់ចាំ​ មើល​ ថា,  តើ​ ករណី​នេះ ​ត្រូវ ​បញ្ចប់​ត្រឹម​ ប៉ុណ្ណឹង ឬ​ត្រូវ​ បន្ត​ ទៅ​មុខ​ទៀត។  បើ​សិន ជន​ទាំង​នោះ​ ជា​មន្ត្រី​យោធា, អ៊ីចឹង ​វា​ សំខាន់​ណាស់ ​ដែល​ត្រូវ​ សួរ​ថា, រឿង​នេះ ​នឹង​ត្រូវ ​ស៊ើប​អង្កេត​ ដល់​ណា ព្រោះ​ យើង ​គ្រប់​គ្នា​ ដឹង​ហើយ​ ថា, យោធា ​ធ្វើ​អ្វី តាម​បញ្ជាm មិន​មែន​ តាម​ចិត្ត​ឯង​ នោះ​ទេ»

ចំពោះ​អំពើ​ហិង្សា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​តាម​ចាប់​ខ្លួន​ជន​បង្ក​ហិង្សា និង​ជាពិសេស បញ្ជា​ឲ្យ​ជន​ទាំង​នោះ​ចូល​សារភាព​ដោយ​ខ្លួន​ឯង៖ «យើង​ មិន​អាច​ យោគយល់ និង​អត់ឱនឲ្យ​ ចំពោះ ​អ្នក​ប្រព្រឹត្តិ បើ​ ទោះ​ ជា​អ្នក​នោះ​ ជា​អ្នក​ណា​ ក៏ដោយ--ទាំង​អ្នក​គាំទ្រ​ គណបក្ស ប្រជាជន, គាំទ្រ​ រាជ​រដ្ឋាភិបាល, ឬ​គាំទ្រ​ បក្ស​ប្រឆាំង ឬ​អ្នក​ណា​ ក៏ដោយ--ដែល​ប្រព្រឹត្ត​ អំពើ​ថោក​ទាប​ នេះ, គឺ​ ត្រូវ​តែ​ ចាប់​យក​មក​ ផ្ដន្ទាទោស ​ឲ្យ​ខាន ​តែ​បាន»

រហូត​ មក​ដល់ ​ពេល​នេះ មាន​មនុស្ស ៣​នាក់​ហើយ ​បាន​ចូល​ សារភាព​ទោស។  បុរស​ ទាំង​បី​នាក់ ​មាន​ឈ្មោះ ម៉ៅ ហឿន នៅ​ខេត្ត​ព្រៃវែង ឈ្មោះ ចាយ សារិទ្ធ នៅ​ក្រុង​តាខ្មៅ និង​ឈ្មោះ សុត វណ្ណនី នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ មជ្ឈដ្ឋាន​នានា កំពុង​រង់ចាំ​មើល​ពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល ថា​អាច​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​រក​យុត្តិធម៌​ជូន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ឬ​យ៉ាង​ណា។
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី លោក ម៉ៃណា គីអៃ អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​អត់ធ្មត់ និង​ឈរ​លើ​គោលការណ៍​អហិង្សា ពិសេស​ប្រើប្រាស់​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ដើម្បី​ផល​ប្រយោជន៍​ជាតិ។
លោក ម៉ៃណា គីអៃ សង្កត់​ធ្ងន់​ថា វា​ជា​រឿង​ចាំបាច់​ដែល​គូ​ប្រជែង​នយោបាយ​នៅ​កម្ពុជា គ្រប់​ភាគី ត្រូវ​មាន​ចិត្ត​អត់ធ្មត់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។  អ្នក​នយោបាយ មិន​ត្រូវ​ យក​អំពើ​ហិង្សា ​ទៅ​ប្រើ ​ក្នុង​ល្បែង​ នយោបាយ ​របស់​ខ្លួន ​នោះ​ទេ ដែល​លោក ម៉ៃណា គីអៃ និយាយ​ ថា, វា​ ជា​រឿង​ ដែល​ស្មោកគ្រោក​ បំផុត។  ក្រៅ​ពី​នេះ លោក ម៉ៃណា គីអៃ អះអាង​ ថា, វា ​ជា​រឿង​ សំខាន់ និង​ចាំបាច់ ​របស់ ​រដ្ឋ ដែល​ត្រូវ ​មាន​កាតព្វកិច្ច​ ការពារ​ ពលរដ្ឋ ទោះ ​ជា​អ្នក​នោះ ​មក​ពី​គណបក្ស​ប្ រជាជន​ កម្ពុជា ឬ​គណបក្ស ​សង្គ្រោះ​ជាតិ ក៏ដោយ៕

No comments:

Post a Comment