លោក វ៉ា គឹមហុង ថា, វៀតណាម ចង់យក ទឹកដី កម្ពុជា នៅតំបន់ ដាក់ដាំ
RFA / វិទ្យុ អាស៊ី សេរី | ៣ វិច្ឆិកា ២០១៥
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង
បង្ហាញផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីបោះបង្គោលព្រំដែនរវាង
ប្រទេសកម្ពុជា និងវៀតណាម នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២
ខែកក្កដា ឆ្នាំ២០១៥។ RFA/Rann Samnang
មន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចការ ព្រំដែន កម្ពុជា ចោទថា, វៀតណាម ចង់បាន ទឹកដី របស់ កម្ពុជា នៅតំបន់ ដាក់ដាំ ដែលជាទីតាំង មិនទាន់មាន ការឯកភាពគ្នា រវាង រដ្ឋាភិបាល កម្ពុជា និងវៀតណាម។
លោក វ៉ា គឹមហុង លើកឡើង បែបនេះ ប្រាប់វិទ្យុ អាស៊ី សេរី នៅថ្ងៃ ទី៣ វិច្ឆិកា បន្ទាប់ ពីក្រសួង ការបរទេស វៀតណាម កាលពីថ្ងៃ ទី២ ខែវិច្ឆិកា បានចេញ សេចក្ដីថ្លែងការណ៍ ដ៏កម្រមួយ ដែលប្រតិកម្ម នឹងសំដី របស់ លោក ហ៊ុន សែន ទាក់ទង រឿងដី នៅព្រំដែន កម្ពុជា-វៀតណាម។
សេចក្ដីថ្លែងការណ៍ ដដែល អះអាង ថា, តំបន់ព្រំដែន ដាក់ដាំ ស្ថិតក្នុង បូរណភាព របស់ វៀតណាម។
កាលពីថ្ងៃ ទី២៥ តុលា លោក ហ៊ុន សែន បានថ្លែង ពីប្រទេស បារំាំង ថា, វៀតណាម បានចរចា ក្រៅផ្លូវការ ជាមួយលោក ដោយភាគី វៀតណាម យកតំបន់ ដាក់ដាំ ៦០ភាគរយ, ហើយ ឲ្យកម្ពុជា ៤០ភាគរយ។ ប៉ុន្តែ លោក ហ៊ុន សែន មិនបាន យល់ព្រមទេ ព្រោះ លោក បញ្ជាក់ថា, ទីតាំងនោះ ជារបស់ កម្ពុជា។ ដូច្នេះ កម្ពុជា ត្រូវ ជាម្ចាស់ លើដែនដីនោះ។
No comments:
Post a Comment