ប្រទេស ទាំងអស់ បានសម្រេច ជាឯកច្ឆ័ន្ទ លើកិច្ចព្រមព្រៀង ស្តីពី ការប្រែប្រួល អាកាសធាតុ នៅទីក្រុង ប៉ារីស
លោក
Laurent Fabius ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសបារាំង
និងជាប្រធាននៃកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ
ប្រើប្រាស់ញញួរដើម្បីបង្ហាញពីការអនុម័តនៃ កិច្ចព្រមព្រៀង។
VOA / វីអូអេ | ១៣ ធ្នូ ២០១៥
កិច្ចប្រជុំ ដែលមាន គណៈប្រតិភូ តំណាង មកពី ១៩៦ ប្រទេស
ដែលបាន ធ្វើឡើង ក្នុងតំបន់ Le Bourget
ស្ថិត នៅជាយ ទីក្រុង ប៉ារីស បានសម្រេច ជាឯកច្ឆ័ន្ទ លើកិច្ចព្រមព្រៀង
ដែលមាន លក្ខណៈ ប្រវត្តិសាស្រ្ត មួយ ដើម្បី ដោះស្រាយ បញ្ហា នៃការ កើនឡើង
កម្តៅ ពិភពលោក។
កិច្ចព្រមព្រៀងនេះមានគោលដៅរក្សាការកើនឡើងសីតុណ្ហភាពរបស់ ពិភពលោកឲ្យនៅក្រោម២អង្សារសេ ដោយមានផ្តល់ជាថវិកាជំនួយលើផ្នែកអាកាសធាតុចំនួន១០០ពាន់លានដុល្លារ អាមេរិកដល់ប្រទេសក្រីក្រ វាយតម្លៃលើការវិវត្តជារៀងរាល់៥ឆ្នាំម្តង និងកំណត់កម្រិតនៃការបំភាយឧស្ម័នកាបូនិចខ្ពស់បំផុតក្នុងពេលឆាប់ៗ នេះ។
កិច្ចព្រមព្រៀងនេះបានបញ្ចប់ការចរចាដែលបានធ្វើឡើងអស់រយៈពេល ជាច្រើនឆ្នាំ ហើយវាក៏ជាកិច្ចព្រមព្រៀងស្តីពីអាកាសធាតុដែលធំបំផុត ចាប់តាំងពីមានអនុសញ្ញាទីក្រុងក្យូតូកាលពីឆ្នាំ១៩៩៧មក។
កាលពីយប់ថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីកាលបរិច្ឆេទដែលបានគ្រោងទុកដោយខ្លួនឯង រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង លោក Laurent Fabius បានវាយញញួរឈើ និងប្រកាសថា ឯកសារកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលមាន៣១ទំព័រ ត្រូវបានអនុម័តដោយផ្លូវការជាឯកច្ឆ័ន្ទ។ លោក Fabius បានមានប្រសាសន៍ថា «ញញួរឈើនេះមានទំហំតូចទេ ប៉ុន្តែវាបានធ្វើរឿងធំៗជាច្រើន៕»

No comments:
Post a Comment