Paris Peace Accords 23 Oct. 1991

Tuesday, December 15, 2015

[Vietnamization] បែក​​ធ្លាយ ​​រឿង​​នគរ​​បាល ​​វរ​ ៣០៣ ​​បើក​​ដៃ​​ ឱ្យ​​វៀត​​ណាម ​​​ចូល​​​កាប់ ​​​ឈើ​​​ខ្មែរ! REVEALED: Police V.R. 303 opens the way for Vietnam to fell Cambodian forest

បែក​​ធ្លាយ ​​រឿង​​នគរ​​បាល ​​វរ​ ៣០៣ ​​បើក​​ដៃ​​ ឱ្យ​​វៀត​​ណាម ​​​ចូល​​​កាប់ ​​​ឈើ​​​ខ្មែរ!
 
ទំព័រដើម| ១៧ កញ្ញា ២០១៥



មណ្ឌល​គិរី៖ ​លោក​ ស៊ាន ​ស៊ីវន​ មេ​បញ្ជា​ការ​ នគរ​បាល​ វរ​ ការ​ពារ​ ព្រំដែន​ គោក​​ លេខ ​៣០៣​ រង​ការ​ ចោទ​ប្រកាន់ ​ថា, ​បាន​បើក​ដៃ​ ឱ្យ​កូន​ចៅ​ នៅ​តាម​ បណ្តា​ប៉ុស្ តិ៍​ព្រំដែន​ រក​ប្រយោជន៍​ ដោយ​អនុញ្ញាត​ ឱ្យ​ក្រុម​ឈ្មួញ​ ជន​ជាតិ​ វៀត​ណាម​ ចូល​មក​ ទឹក​ដី​ កម្ពុជា​ កាប់ និង​ដឹក​ជញ្ជូន​ ឈើ​ប្រណីត​ យ៉ាង​អនាធិបតេយ្យ​ មិន​មាន​ ការ​បង្ក្រាប​ ផ្ទុយ​ប្រឆាំង​ នឹងបទបញ្ជា លេខ០០១ ក៏ដូច ជាសារាចរ ណែនាំ របស់ រាជរដ្ឋាភិបាល។


បើ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់ក្នុងមួយថ្ងៃក៏មានត្រាក់ទ័រ និងគោយន្តកែច្នៃមានរ៉ឺម៉ក មិនតិចជាង២០ទៅ ៣០គ្រឿងទេ ដែលបានចូល​មកទឹកដីកម្ពុជា ត្រង់ ចំណុចភ្នំសុងមែវ ក្បែរប៉ុស្តិ៍៣ និងនៅចំណុច អូរប៉ុល និងអូរអន្ត្រែង ក្បែរប៉ុស្តិ៍៤,៥ ដើម្បីកាប់ និងដឹកជញ្ជូនឈើប្រណីតប្រភេទ សុក្រំ ផ្ចឹក យ៉ាង អនាធិបតេយ្យដែលគេអះអាងថា ត្រូវចំណាយ ប្រាក់ក្នុង១គ្រឿង ពី៨លានដុងទៅ១០លានដុង តាមតូច តាមធំទើបទទួលបានការអនុញ្ញាតឱ្យ ចូលកាប់និង​ដឹក​ជញ្ជូន​ចេញ។

ជាក់ស្តែងកាលពីថ្ងៃទី៣ ខែកញ្ញា ២០១៥ កន្លងមកនេះ កម្លាំងល្បាតរបស់យោធាកងអនុ-សេនាធំទី៣ វរការពារព្រំដែនគោកលេខ១០៣ នៃតំបន់ប្រតិបត្តិការសឹក​មណ្ឌលគិរី ចាប់បាន ជាជនជាតិវៀតណាមចំនួន៤នាក់រួមនិងគោយន្ត កែច្នៃ១គ្រឿង ម៉ូតូ២គ្រឿងម៉ាស៊ីនកាត់ឈើ (ត្រង់សឺន័រ) ២គ្រឿង នៅចំណុចភ្នំសុងមែវនោះ ហើយបានប្រគល់ឱ្យទៅនគរបាលការពារព្រំដែន ប៉ុស្តិ៍ម្រើច (ប៉ុស្តិ៍៣) ដើម្បីរក្សាទុក និងចាត់ ការតាមច្បាប់។ តែត្រូវបានប្រភពរាយកាណ៍ មកថា លោកប្រធានប៉ុស្តិ៍ សង្កេតការណ៍នគរបាល ការពារព្រំដែនម្រើច (ប៉ុស្តិ៍៣) នៃវរនគរបាល ការពារព្រំដែនលេខ៣០៣ ដោះលែងជនជាតិ វៀតណាមចូលមកទឹកដីកម្ពុជា កាប់និងដឹកជញ្ជូន ឈើខុសច្បាប់ចំនួន៤នាក់នោះ ជាថ្នូរនឹងលុយ យ៉ាងច្រើនក្រាស់ក្រោល។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកស៊ាន ស៊ីវន មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ ៣០៣ បានទេ កាលពីម្សិលមិញ ប៉ុន្តែបើតាម ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ខានខេត្ត មណ្ឌលគិរី បានលួចខ្សឹបប្រាប់ថា លោកស៊ាន ស៊ី វន កំពុងដើរប្រមូលលុយពីកូនចៅនៅតាម បណ្តាប៉ុស្តិ៍​ព្រំដែនយកមកទប់ តំណែងព្រោះព្រួយ បារម្ភបន្ទាប់ពីមានការផ្លាស់ប្តូរស្នងការនគរបាល ខេត្តថ្មី មិនមែនជាបក្ខពួកព្រោះកន្លងមក គាត់ រកស៊ីឈើ និងបើកដៃឱ្យ​ជន​ជាតិវៀតណាមចូល ទឹកដីកម្ពុជាកាប់បំផ្លាញ និងដឹកជញ្ជូនឈើប្រ-ណីតយ៉ាងអនាធិបតេយ្យតាមតំបន់ភូមិសាស្ត្រ ក្រោមការគ្រប់គ្រងរបស់ខ្លួន មិនមានការទប់ ស្កាត់ និងបង្ក្រាបនោះឡើយ ៕


No comments:

Post a Comment